26/04/2019 10:50 GMT+7 Email Print Like 0

វៀតណាមចូលរួមកិច្ចប្រជុំសន្តិសុខមូស្គូអន្តរជាតិឆ្នាំ ២០១៩


 កិច្ចប្រជុំសន្តិសុខមូស្គូអន្តរជាតិឆ្នាំ ២០១៩នៅទីក្រុងម៉ូស្កូ
 

នាថ្ងៃទី២៤ ខែមេសា ឆ្នាំ​២០១៩ កិច្ចប្រជុំសន្តិសុខអន្តរជាតិមូស្គូលើកទី ៨ ត្រូវ​បាន​ប្រារព្ធឡើង​ដោយ​មាន​ការ​ចូល​រួម​របស់តំណាងជាង ១០០០ នាក់មកពីប្រទេសនិងអង្គការអន្តរជាតិចំនួន ១១១ ។
 
គណៈប្រតិ​ភូយោធាជាន់ខ្ពស់វៀតណាមដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Phan Van Giang អគ្គសេនាធិ​ការ​នៃកង​ទ័ព​ប្រជាជនវៀតណាម និងជាអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញចូល​រួមកិច្ច​ប្រជុំ​នេះ។​ កិច្ចប្រជុំសន្ដិសុខអន្ដរជាតិមូស្គូលើកទី ៨ បានប្រារព្ធឡើងចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី២៥ ខែមេសា ដោយផ្តោត​លើបញ្ហាប្រឈម និងការគំរាមកំហែងនៃសន្តិសុខសហសម័យសកលលោកនិងក្នុងតំបន់ ព្រមទាំងការ​គំរាមកំហែងពីភេរវកម្មនៅក្នុងលក្ខខណ្ឌផ្លាស់ប្តូររបស់ពួកគេ។ ទន្ទឹមនឹងនេះកិច្ច​ប្រជុំ​ក៏ពិ​ភាក្សា​អំពី​វិធីសាស្រ្ត​ថ្មីនិងកិច្ចសហប្រតិបត្តិការយោធា រួមទាំងទិដ្ឋភាពតំបន់នៃអរិយធ៌មអាស៊ី អាហ្រ្វិក និង​អាមេរិក​​ឡាទីនដោយមានសម័យប្រជុំពេញអង្គចំនួន ៤ និងសម័យប្រជុំពិសេសចំនួន ៤ ទៀតផង។ គណៈប្រតិភូវៀត​ណាម​ ចូលរួមកិច្ចប្រជុំទាំងអស់នៃកិច្ចប្រជុំនេះផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ