• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមចូលរួមសន្និសីទថ្នាក់អនុរដ្ឋមន្ត្រីការពារជាតិ អាស៊ាន - ជប៉ុនលើកទី ១០


លោក Nguyen Chi Vinh សមាជិកមជ្ឈឹមបក្ស សមាជិកអចិន្ត្រៃយ៍គណកម្មាធិការយោធាមជ្ឈឹម
អនុវរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម

នាថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០១៨ សន្និសីទថ្នាក់អនុរដ្ឋមន្ត្រីការពារជាតិអាស៊ាន - ជប៉ុនលើកទី ១០ បានប្រព្រឹត្តិទៅ​នៅទីក្រុង Nagoya ប្រទេសជប៉ុន។ ឧត្តមសេនីយ៍ឯកលោក Nguyen Chi Vinh សមាជិកមជ្ឈឹមបក្ស សមាជិកអចិន្ត្រៃយ៍គណកម្មាធិការយោធាមជ្ឈឹម អនុវរដ្ឋមន្ត្រីក្រសួងការពារជាតិដឹកនាំគណប្រតិភូការពារជាតិ​វៀតណាមអញ្ជើញចូលរួមសន្និសីទនេះ។ ក្នុងក្របខ័ណ្ឌនៃសន្និសីទនេះ បានប្រព្រឹត្តិទៅសម័យប្រជុំសំខាន់ចំ​នួន ៣ ដោយប្រធានបទដូចជា ការសាកល្បង ការខិតខំប្រឹងប្រែងក្នុងការចែករំលែកតម្លៃសកលដោយឈរ​លើ​ការ​​គោរពច្បាប់ ការសាកល្បង និងការខិតខំប្រឹងប្រែងក្នុងការទប់ទល់នឹងគ្រោះមហន្តរាយ ធម្មជាតិ និងចក្ខុវិស័យដើម្បីធ្វើឲ្យទំនាក់ទំនងសហប្រតិបត្តិការការពារជាតិរវាងអាស៊ាន និងជប៉ុនកាន់តែស៊ីជម្រៅថែមទៀត។ ចែករំលែកអំពីសារៈសំខាន់នៃការគោរពច្បាប់អន្តរជាតិនោះ ឧត្តមសេនីយ៍ឯកលោក Nguyen Chi Vinh បានសង្កត់ធ្ងន់ថា បច្ចុប្បន្ននេះប្រព័ន្ធច្បាប់អន្តរជាតិមានភាពពេញលេញបណ្ដាប្រទេសគប្បីយល់អំពីច្បាប់អន្តរជាតិ ឱ្យបានត្រឹមត្រូវ ហើយអនុវត្តន៍អនុសញ្ញានិងសន្ធិសញ្ញាអន្ដរជាតិដែលបានចូលរួមយ៉ាងពេញលេញ និងម៉ឹងម៉ាត់។

អង្គសន្និសីទបានចាត់ទុកថា នៅពេលពិភាក្សាអំពីការគោរពច្បាប់នោះគឺមិនអាចមិននិយាយអំពីបញ្ហាសមុទ្រខាងកើត និង សមុទ្រ Hua Dong ដោយមិនធ្វើយោធូបនីយកម្មមិនគំរាមកំហែងប្រើប្រាស់អំពើហឹង្សា ឬប្រើប្រាស់អំពើហឹង្សា។ រាល់ជំលោះត្រូវដោះស្រាយដោយសន្តិវិធីនិងគោរពដំណើរការទូត គតិយុត្ត។ បណ្ដាប្រទេសគប្បីអនុវត្តន៍ សេចក្តីថ្លែងការណ៍ស្តីអំពីការប្រព្រឹត្តរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) យ៉ាងពេញលេញ និងកសាងក្រមប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (COC) ។ នៅក្នុងសន្និសីទនេះ បណ្ដាប្រទេសអាស៊ានក៏បានសម្ដែងនូវការគាំទ្រចំពោះជប៉ុនដើម្បីបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិជាមួយអាស៊ានតាម "ចក្ខុវិស័យវៀងចន្ទន៍" ជាពិសេសគឺសកម្មភាពសំដៅលើកកម្ពស់សមត្ថភាពសម្រាប់បណ្ដាប្រទេសអាស៊ាន​។​ ស្ដីពីកិច្ចសហប្រតិបត្តិការការពារជាតិរវាងអាស៊ាននឹងជប៉ុននោះ ឧត្តមសេនីយ៍ឯកលោក Nguyen Chi Vinh បានឲ្យដឹងថា ក្នុងនាមជាអ្នកសម្របសម្រួលទំនាក់ទំនងអាស៊ាន ជប៉ុនតាំងពី ខែសីហា ឆ្នាំ ២០១៨ មក នោះ វៀតណាមនឹងបន្តរួមសហការជាមួយភាគីជប៉ុន ដើម្បីបន្តអនុវត្តន៍រាល់ខ្លឹមសារសហប្រតិបត្តិការរវាងអាស៊ាន និងជប៉ុន ដោយឈរលើស្មាតីនៃឯកសារ "ចក្ខុវិស័យវៀងចន្ទន៍"រវាងរដ្ឋមន្ត្រីការពារជាតិជប៉ុន និង រដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) ។ ក្នុងឱកាសចូលរួមសន្និសីទនេះ ឧត្តមសេនីយ៍ឯក លោក Nguyen Chi Vinh បានជួបពិភាក្សាការងារជាមួយអនុរដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុនលោក Ro Manabe ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top