
ទិដ្ឋភាពនៃសន្និសីទ
វៀតណាមចូលរួមយ៉ាងសកម្មក្នុងការកសាងសសរទ្រូងនៃសហគមន៍ អាស៊ានឆ្នាំ២០១៧។ នេះជាការអះអាងរបស់អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Nguyen Quoc Dung នៅក្នុងសន្និសីទបណ្តា សសរទ្រងសហគមន៍ ក្នុង ឱកាសរំលឹកខួបលើកទី៥០ទិវាបង្កើតអាស៊ានដែលប្រព្រឹត្តទៅ នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ នៅទីក្រុងហាណូយ។
យោងតាមលោក Nguyen Quoc Dung រាល់ការរួមចំណែកសកម្ម របស់វៀតណាម ត្រូវបានអនុវត្តតាមសសរទ្រូងទាំង៣គឺ៖ នយោបាយ សេដ្ឋកិច្ច និងវប្បធម៌សង្គម៖
“ស្តីពីវិស័យនយោបាយសន្តិសុខ វៀតណាមបានម្ចាស់ការអភិវឌ្ឍន៍ បណ្តាយន្តការធានាសន្តិសុខ តាមរយៈការកសាងទំនុកទុកចិត្តនិងបទដ្ឋាន កិច្ចសហប្រតិបត្តិការ។ មតិនិងគោលគំនិតជាច្រើនរបស់វៀតណាមត្រូវបានទទួល ស្គាល់និងអនុវត្តយ៉ាងទូលាយ។ ហើយកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក៏ជា ចំណុចភ្លឺក្នុងដំណើរការវៀតណាម ចូលរួមកសាងសហគមន៍អាស៊ានផងដែរ”។
ក្នុងការកសាងសហគមន៍វប្បធម៌ សង្គម វៀតណាមសកម្មចូលរួមរាល់ សកម្មភាពស្តីពីសិទ្ធិការពារផលប្រយោជន៍របស់ពលករ ពង្រីកនូវតួនាទីរបស់ ស្ត្រី កុមារនិងយុវជនជាមួយបម្រែបម្រួលអាកាសធាតុ។
បន្តលទ្ធផលដែលទទួលបាននោះ ក្នុងឆ្នាំ២០១៨ វៀតណាមនឹងម្ចាស់ ការថែមទៀតក្នុងដំណើរការសហប្រតិបត្តិការក្នុងអាស៊ាន។ លោក Nguyen Quoc Dung បានអះអាងថែមទៀតថា៖
“អនុវត្តប្រកបដោយប្រសិទ្ធភាព រាល់សកម្មភាពសហប្រតិបត្តិការ អាស៊ាន ក្នុងបណ្តាផែនការមេនៃសសរទ្រូងរបស់សហគមន៍ ជាពិសេស បង្រួញគម្លាតអភិវឌ្ឍន៍ក្នុងការអនុវត្តទស្សនវិស័យអាស៊ាន២០២៥។ រក្សា គោលជំហររួមរបស់អាស៊ានអំពីបញ្ហាសមុទ្រខាងកើត និងផ្លាស់ប្តូរមតិអំពី ស្ថានភាពលើសមុទ្រខាងកើតនៅបណ្តាវេទិកាអាស៊ាននិងដៃគូនានា”។
វៀតណាមនឹងរួមចំណែកនាំកិច្ចសហប្រតិបត្តិការអាស៊ានជាមួយដៃគូ នានាកាន់តែស៊ីជម្រៅនិងបន្តត្រៀមផែនការសម្រាប់ការទទួលតួនាទីជាប្រ ធានអាស៊ាននាឆ្នាំ២០២០៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម