វៀតណាមចូលរួមសកម្មភាពជម្រុញការផ្លាស់ប្តូរពាណិជ្ជកម្មMercosur-អាស៊ាន
នាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៦ វៀតណាមបានចូលរួមសកម្មភាពជម្រុញការ ផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្លុកទីផ្សាររួមអាមេរិកខាងត្បូង (Mercosur) ជាមួយ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)នៅខេត្ត Tucuman ភាគខាងជើងប្រទេសអាហ្សង់ទីន។ ថ្លែងមតិនៅទីនេះ អនុព័ន្ធពាណិជ្ជកម្មនៃ ស្ថានទូតវៀតណាមប្រចាំនៅ អាហ្សង់ទីន លោកស្រី Nguyen Thi Thanh Van បានរំលឹក ឡើងវិញនូវចំណុចលោតផ្លោះក្នុងដំណើរការធ្វើសមាហរណកម្ម តំបន់និងអន្តរជាតិរបស់វៀតណាម ជាពិសេសគឺការចូលរួមយ៉ាងសកម្ម របស់វៀតណាមចូលក្នុងបណ្តាសកម្មភាពរបស់អាស៊ាន។ លោកស្រីឲ្យដឹងថែមទៀតថា នាពេលកន្លង ទៅមានក្រុមហ៊ុនជាច្រើនរបស់អាហ្សង់ទីននិង អ៊ុយរូហ្គាយបានជួបធ្វើការ ជាមួយ អនុព័ន្ធពាណិជ្ជកម្មវៀតណាម សំដៅស្វែងរកអំពីច្បាប់វិនិយោគបរទេស គ្រឿង ឈើ គ្រឿងសង្ហារឹមរបស់វៀតណាម ក៏ដូចជាការនាំចេញស្រាទំពាំងបាយជូ សាច់ គោ ទៅកាន់វៀតណាមផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម