21/05/2021 09:45 GMT+7 Email Print Like 0

វៀតណាមគឺជាដៃគូនាំចូលធំលំដាប់ទី ៦ របស់សហរដ្ឋអាមេរិក

កាសែត The Wall Street Journal ជាកាសែតដែលមានកិត្យានុភាជួរមុខនៅសហរដ្ឋអាមេរិក ទើបចុះផ្សាយអត្ថបទមួយស្តីពីការផ្លាស់ប្តូរដៃគូនាំចូលដ៏សំខាន់របស់សហរដ្ឋអាមេរិក ចាប់ពីខែមីនាឆ្នាំ២០២០ ដល់ខែមីនាឆ្នាំ២០២១ ។

តាមនោះ វៀតណាមបានឈានឡើងយ៉ាងខ្លាំងក្លា ក្លាយទៅជាប្រទេសទី ៦ ក្នុងការនាំចូលសរុបរបស់អាមេរិក ដេលមានតម្លៃជិត ៨៦ ពាន់លានដុល្លារ។ នេះគឺជាបោះជំហានដ៏អស្ចារ្យមួយ ពីព្រោះរយៈពេល ៣ ឆ្នាំកន្លងមក លំដាប់ថ្នាក់របស់វៀតណាមត្រឹមតែស្ថិតនៅត្រឹម ១២ ប៉ុណ្ណោះ។

លទ្ធផលនេះ បានបង្ហាញពីការខិតខាំប្រឹងប្រែងក្នុងការដឹកនាំ ប្រតិបត្តិការ ភាពបត់បែនមានការច្នែប្រឌិត ដោយការចាប់យកកាលានុវត្តភាពរបស់សហគ្រាស និងការស្រុះចិត្តគំនិតរបស់ប្រជាជននៅទូទាំងប្រទេស ដែលបានអនុវត្តយ៉ាងល្អនូវ “ភារកិច្ចពីរដើរទន្ទឹមគ្នា” គឺបង្ការទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ ផង និងស្តារសេដ្ឋកិច្ចឡើងវិញផង ព្រមទាំងជំរុញទំនាក់ទំនងការបរទេស សមាហរណកម្មអន្តរជាតិ និងជំរុញការនាំចេញ វិនិយោគ ជាពិសេសជាមួយទីផ្សារធំៗជាច្រើន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ