17/07/2021 09:10 GMT+7 Email Print Like 0

វៀតណាមគាំទ្រដំណោះស្រាយនយោបាយគ្រប់ជ្រុងជ្រោយដែលដឹកនាំដោយលីប៊ី

កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាពលោក Jean – Yves Le Drian រដ្ឋមន្រ្តីការបរទេសបារាំង ដែលកាន់តំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខនៅខែកក្កដាឆ្នាំ ២០២១។

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានគណៈប្រតិភូអចិន្រ្តៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ

 

នៅថ្ងៃទី ១៥ ខែកក្កដា (ម៉ោងនៅទីក្រុងញូវយ៉ក) ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំដើម្បីស្តាប់របាយការណ៍ស្តីពីស្ថានភាពនៅលីប៊ីនិងប្រតិបត្តិការនៃបេសកកម្មគាំទ្ររបស់អង្គការសហប្រជាជាតិប្រចាំនៅប្រទេសនេះ (UNSMIL)។ កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាពលោក Jean – Yves Le Drian រដ្ឋមន្រ្តីការបរទេសបារាំង ដែលកាន់តំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខនៅខែកក្កដាឆ្នាំ ២០២១។

ក្នុងសុន្ទរកថារបស់ខ្លួន លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានគណៈប្រតិភូអចិន្រ្តៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានស្វាគមន៍ចំពោះការវិវឌ្ឍន៍វិជ្ជមានអំពី នយោបាយនិងសន្តិសុខនៅក្នុងប្រទេសលីប៊ី នារយៈពេលកន្លងមក ព្រមទាំងបានបញ្ជាក់ពីការគាំទ្ររបស់វៀតណាមចំពោះដំណោះស្រាយគ្រប់ជ្រុងជ្រោយមួយដែលដឹកនាំនិងគ្រប់គ្រងដោយប្រជាជនលីប៊ី។ ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy បានស្វាគមន៍ចំពោះលទ្ធផលនៃកិច្ចប្រជុំក្រុងប៊ែកឡាំងលើកទី ២ ស្តីពីលីប៊ីដោយសង្កត់ធ្ងន់លើការគាំទ្ររបស់វៀតណាមចំពោះ UNSMIL ក្នុងការជួយឧបត្ថម្ភយន្តការឃ្លាំមើលបទឈប់បាញ់និងគាំទ្រដល់ការបញ្ចប់វត្តមានរបស់កងកម្លាំងបរទេសនិងទាហានស៊ីឈ្នួលនៅលីប៊ី ស្របតាមកិច្ចព្រមព្រៀងឈប់បាញ់និងនិងសេចក្តីសម្រេចចិត្តលេខ ២៥៧០ របស់ក្រុមប្រឹក្សាសន្តិសុខ។

នៅចុងបញ្ចប់នៃសម័យប្រជុំ ក្រុមប្រឹក្សាសន្តិសុខបានអនុម័តសេចក្តីថ្លែងការណ៍ប្រធាន ក្នុងនោះអំពាវនាវឱ្យភាគីដែលពាក់ព័ន្ធនៅក្នុងប្រទេសលីប៊ី បោះជំហានឲ្យបានឆាប់ៗ ដើម្បីរៀបចំការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ស្របតាមដំណើរការដែលបានកំណត់ រួមទាំងការបង្កើតមូលដ្ឋានច្បាប់ចាំបាច់សម្រាប់ការបោះឆ្នោតផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ