05/02/2021 08:54 GMT+7 Email Print Like 0

វៀតណាមគាំទ្រនិងត្រៀមខ្លួនជាស្រេចការចែករំលែកជាមួយចក្រភពអង់គ្លេសអំពីបទពិសោធន៍នៃការចូលរួមក្នុង CPTPP

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang (រូបថត៖ TTXVN)
 

វៀតណាមបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចែករំលែកបទពិសោធន៍ក្នុងការចរចារកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូរអន្តរប៉ាស៊ីហ្វិក (CPTPP) ជាមួយចក្រភពអង់គ្លេស ខណៈពេលដែលអង់គ្លេសចង់ចូលរួមក្នុងកិច្ចព្រមព្រៀងក្នុងតំបន់ដែលមានសារៈសំខាន់នេះ។

ក្នុងសន្និសីទកាសែតជាប្រចាំរបស់ក្រសួងការបរទេសវៀតណាម ដែលប្រព្រឹត្តទៅនៅរសៀលថ្ងៃទី ៤ ខែកុម្ភះ តាមទប្រព័ន្ធអ៊ីនធឺណេត អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានឲ្យដឹងថា វៀតណាមបានត្រៀមខ្លួនរួចជាស្រេចដើម្បីចែករំលែកបទពិសោធន៍ក្នុងការចរចារកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូរអន្តរប៉ាស៊ីហ្វិក (CPTPP) ជាមួយចក្រភពអង់គ្លេស ខណៈពេលដែលអង់គ្លេសចង់ចូលរួមក្នុងកិច្ចព្រមព្រៀងក្នុងតំបន់ដែលមានសារៈសំខាន់នេះ។

“ដូចដែលអ្នកបានដឹងជាស្រាប់ហើយថា CPTPP ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី ដែលបង្ហាញពីការប្តេជ្ញាចិត្តសហប្រតិបត្តិការដ៏រឹងមាំរបស់បណ្តាប្រទេសក្នុងតំបន់។ ប្រទេសជាសមាជិកបានឯកភាពលើដំណើរការចូលរួមនេះ ហើយប្រទេសនានា ចង់ចូលរួម ត្រូវតែបំពេញតាមដំណើរការនេះ។ យ៉ាងណាមិញ អង់គ្លេសគឺជាដៃគូសំខាន់របស់បណ្តាសមាជិក CPTPP ក្នុងនោះមានទាំងវៀតណាមផងដែរ។ តាមនោះ វៀតណាមគាំទ្រចក្រភពអង់គ្លេសហើយត្រៀមជាស្រេចចែករំលែកបទពិសោធន៍របស់ខ្លួន ក្នុងការចូលរួម CPTPP ជាមួយចក្រភពអង់គ្លេស”។ នេះបើយោងតាមប្រសាសន៍របស់លោកស្រី Le Thi Thu Hang។

នៅក្នុងសន្និសីទកាសែតនេះ ក្នុងការផ្តល់ចម្លើយលើសំនួរមួយ ដែលសុំការអត្ថាធិប្បាយ ពីវៀតណាមលើករណីលោកស្រី  Tran To Nga (អាយុ ៧៨ ជនជាតិបារាំងដើមកំណើតវៀត ណាម)  ដែលត្រូវបានតុលាការបារាំងមួយយល់ព្រមបើកសវនាការ បណ្តឹងដោយចោទប្រកាន់ក្រុមហ៊ុនចំនួន ១៤ ដែលលក់សារធាតុគីមីពណ៌ លឿងទុំ ដែលបណ្តាលការឈឺចាប់ដល់រូបលោកស្រីផ្ទាល់និងកូនៗរបស់ខ្លួន អ្នកនាំពាក្យក្រសួងការបរទេស វៀតណាម លោកស្រី  Le Thi Thu Hang បានលើកច្បាស់ថា៖ វៀតណាមបានទទួលរងនូវផលវិបាកយ៉ាងធ្ងន់ធ្ងរពីសង្គ្រាម ក្នុងនោះមានទាំងផលប៉ះពាល់រយៈពេលវែងនិងធ្ងន់ធ្ងរពីជាតិគីមីពុលពណ៌លឿងទុំ/ dioxin។ យើងគាំទ្រការទាមទារឲ្យក្រុមហ៊ុនផលិត និងធ្វើពាណិជ្ជកម្មនិងជួញដូរសារធាតុគីមីរបស់អាមេរិក ឲ្យត្រូវទទួលខុសត្រូវផ្នែកច្បាប់។ ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin វៀតណាមជឿជាក់ថា ក្រុមហ៊ុនទាំងនេះត្រូវមានការទទួលខុសត្រូវក្នុងការជំនះលើផលវិបាក ដែលបង្កឡើងដោយជាតិគីមីពុល ពណ៌លឿងទុំ/dioxin នៅវៀតណាមជាពុំខាន៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ