• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមគាំទ្រការបង្កើនកិច្ចសហប្រតិបត្តិការរវាង AL និងអង្គការសហប្រជាជាតិ

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃទី ១៨ ខែមករាបានបើកកិច្ចប្រជុំតាមទម្រង់វីដេអូ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការជាមួយសម្ព័ន្ធអារ៉ាប់ (AL)។

តំណាងសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិប្រជុំតាមអ៊ិនធរណេតស្តីពីកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិនិងសហព័ន្ធអារ៉ាប់


អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំ ឯកអគ្គរដ្ឋទូតលោក  Pham Hai Anh ភារៈធារីវៀតណាមប្រចាំនៅអង្គការ សហប្រជាជាតិបានអះអាងថា ឆ្លងកាត់បទពិសោធ នៃរយៈពេល៧៥ ឆ្នាំ AL មានសមត្ថភាពនិងតួនាទីសមស្របដើម្បីដឹកនាំកិច្ចខិតខំប្រឹងប្រែងក្នុងតំបន់ ជាពិសេសក្នុងការដោះស្រាយជម្លោះដែលមានជាយូរណាស់មកហើយ។ ថ្វីត្បិតដូច្នេះក៏ដោយ ចំពោះមុខស្ថានភាពបច្ចុប្បន្ននៅមជ្ឈឹមបូព៌ានិងអាហ្វ្រិកខាងជើង ត្រូវមានការពង្រឹងកិច្ចសហប្រតិបត្តិការរវាង AL និងបេសកជនពិសេសនៃអង្គការសហប្រជាជាតិ រួមទាំងការពង្រឹងការផ្លាស់ប្តូររវាង AL និងបេសកជនពិសេសនៃអង្គការសហប្រជាជាតិនៅក្នុងតំបន់ជម្លោះនិងតួនាទីរបស់ការិយាល័យតំណាងអង្គការសហប្រជាជាតិប្រចាំ AL។ តំណាងវៀតណាមក៏បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍របស់អង្គការសហប្រជាជាតិ ដូចជាការគោរពឯករាជ្យអធិបតេយ្យ បូរណភាពទឹកដីនិងការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង។ លើសពីនេះទៀត វៀតណាមបានបន្តគាំទ្រដល់ការតស៊ូសុច្ចរិតរបស់ប្រជាជនប៉ាឡេស្ទីន ដោយគាំទ្រដំណោះស្រាយនៃរដ្ឋពីរប្រកបដោយសន្តិភាព ដោយមានព្រំដែន ១៩៦៧ ដែលក្នុងនោះ ក្រុងហ្សេរុយសាឡឹមខាងកើតជារដ្ឋធានីរបស់រដ្ឋប៉ាឡេស្ទីន ពេលអនាគត៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

នារសៀលថ្ងៃទី៣ ខែកក្កដា នៅទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hoang Long និងរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងថាមពលអាល្លឺម៉ង់ លោក Stefan Rouenhoff បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតភាពជាដៃគូថាមពលវៀតណាម - អាល្លឺម៉ង់ ក្រោមសាក្សីភាពរបស់អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan។

Top