20/08/2020 14:45 GMT+7 Email Print Like 0

វៀតណាមគាំទ្រផែនការ ៣ ចំណុច​របស់​បេសកជនពិសេស​នៃ​អង្គការសហប្រជាជាតិ​ស្ដីពីយេម៉ែន

ឯកអគ្គរដ្ឋទូតនិងជាប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិលោក Dang Dinh Quy បានសម្តែងការព្រួយបារម្ភអំពីស្ថានភាពនៅយេម៉ែន ព្រមទាំងគាំទ្រផែនការសន្តិភាព ៣ ចំណុចរបស់បេសកជនពិសេសរបស់អង្គការសហប្រជាជាតិ ស្ដីពី យេម៉ែន។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបើកកិច្ចប្រជុំ ដើម្បីធ្វើការពិភាក្សាអំពីស្ថានភាពនៅយេម៉ែន


ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនាថ្ងៃទី ១៨ ខែសីហាបានបើកកិច្ចប្រជុំ ដើម្បីធ្វើការពិភាក្សាអំពីស្ថានភាពនៅយេម៉ែនក្នុងបរិបទ ដែលស្ថានភាពនៅតំបន់ជាច្រើននៅយេម៉ែនកាន់តែអាក្រក់ទៅៗដែលនាំឱ្យជនស៊ីវិលជាច្រើននាក់បានស្លាប់និងរងរបួស ហើយបណ្ដាកម្មវិធីមនុស្សធម៌របស់អង្គការសហប្រជាជាតិសម្រាប់យេម៉ែនមានហានិភ័យត្រូវបញ្ឈប់ដោយសារតែខ្វះថវិកា ដើម្បីប្រតិបត្តិការ។

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូត និងជាប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិលោក Dang Dinh Quy បានសម្តែងការព្រួយបារម្ភអំពីស្ថានភាពនៅយេម៉ែន ព្រមទាំងគាំទ្រផែនការសន្តិភាព ៣ ចំណុចរបស់បេសកជនពិសេសរបស់អង្គការសហប្រជាជាតិ ស្ដីពីយេម៉ែន។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ទៅលើកាតព្វកិច្ចការពារជនស៊ីវិលជាពិសេសស្ត្រីនិងកុមារ។ ទន្ទឹមនឹងនេះ លោកឯកអគ្គរដ្ឋទូតក៏បានពិភាក្សាអំពីឧបសគ្គស្នូល ៗ ក្នុងការអនុវត្តកិច្ចព្រមព្រៀង Stockholm កិច្ចព្រមព្រៀង Riyadh រួមទាំងការប្តេជ្ញាចិត្តរបស់ភាគីនានានៅយេម៉ែនទៀតផង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ