08/03/2019 10:34 GMT+7 Email Print Like 0

វិទ្យុសម្លេងវៀតណាមបានពិភាក្សាលើវិធានការនានាដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយក្រសួងព័ត៌មានកម្ពុជា


 អគ្គនាយករងវិទ្យុសម្លេងវៀតណាម លោក Vu Hai អញ្ជើញជួបពិភាក្សាការងារជាមួយក្រសួងព័ត៌មានកម្ពុជា

 នារសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ​២០១៩ នៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា គណៈប្រតិភូនៃវិទ្យុសម្លេង វៀត​ណាម  ដឹកនាំដោយអគ្គនាយករង លោក Vu Hai បាន​អញ្ជើញ​ជួប​ធ្វើការ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​កម្ពុជា ​លោក ខៀវ​កាញា​រីទ្ធ។
 
នៅឯកិច្ចប្រ​ជុំនេះ ភាគីទាំងពីរបានផ្លាស់ប្តូរនូវទស្សនៈ ស្តីពីស្ថានភាពប្រតិបត្តិការ​និងលទ្ធផ​លកិច្ច​សហប្រ​តិបត្តិ​ការ​រវាងវិទ្យុសម្លេងវៀតណាមនិងក្រសួងព័ត៌មានកម្ពុជា។ ភាគីកម្ពុជា​បាន​វាយ​តម្លៃខ្ពស់​ចំពោះ​ជំនួយ​ដ៏មាន​តម្លៃរ​បស់រដ្ឋាភិបាល វៀតណាម តាម​រយៈវិទ្យុសម្លេងវៀតណាម បានផ្ទេរប្រគល់​នូវប្រ​ឧបករណ៍​បច្ចេក​ទេស​ទំនើប​ ការបណ្តុះបណ្តាលបុគ្គលិក និងបទ​ពិសោធន៍ដើម្បីជួយលើកកម្ពស់សមត្ថភាពផលិត​កម្មក​ម្មវិធី  បើក​ទូលាយរលក​វិទ្យុ ​និងបង្កលក្ខណៈងាយស្រួលសម្រាប់វិទ្យុនិងទូ​រទស្សន៍​កម្ពុជា។
 
អគ្គនាយករងវិទ្យុសម្លេងវៀតណាម លោក  Vu Hai បានអោយដឹងថា ក្នុងរយៈពេលខាងមុខនេះ វិទ្យុ​សម្លេង​វៀត​ណាម​នឹងបន្តធ្វើការយ៉ាង​ជិតស្និទ្ធ​និងជួយ​ឧបត្ថម្ភ​ក្នុង​លទ្ធភាព​របស់​ខ្លួន​សម្រាប់​ក្រសួង​ព័ត៌មាន​កម្ពុជា​ផង​ដែរ​។ លោក Vu Hai អញ្ជើញមានប្រសាស​ន៍ថា៖ “យើងអាច​ចែករំលែក​បទពិសោធទាក់​ទង​នឹង​ការ​បណ្ដុះបណ្ដាល​បុគ្គលិកក៏ដូច​ជាបញ្ហាបច្ចេកទេសសម្រាប់ប្រទេស​កម្ពុជា។ សង្ឃឹមថា លោករ​ដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​កម្ពុជានឹងគាំទ្រ​ចំពោះការដែលវិទ្យុសម្លេងវៀតណាមអាចផ្សព្វផ្សាយកម្មវិធី​ជាភាសាអង់គ្លេស បារាំង ភាសាខ្មែរ​ និងភាសា​វៀតណាមក្នុងរាជធានីភ្នំពេញនិ​ងខេត្តសៀមរាប”។
 
​នៅក្នុង​កិច្ចប្រជុំនោះ ថ្នាក់ដឹកនាំនៃក្រសួងព័ត៌មានកម្ពុជានិងវិទ្យុសម្លេងវៀតណាម បាន​ពិភាក្សា​​លម្អិត​អំពីផែនការសម្រាប់ស្ថានីយ៍ទូរទស្សន៍កម្ពុជាអាច តភ្ជាប់​ការផ្សព្វ​ផ្សាយ​ពាន​រង្វាន់​ប្រកួត​កីឡាបាល់​ទាត់​ជើង​ឯក​ futsal អាស៊ីអាគ្នេយ៍ឆ្នាំ ២០១៩ ជាកម្មសិ​ទ្ធិរបស់វិទ្យុសម្លេងវៀត​ណាម ដែលនឹងប្រព្រឹត្តទៅ​នាខែតុលាខាង​មុខ​។ ក្នុង​ឱកាស​នេះ អគ្គនាយករងនៃវិទ្យុសម្លេងវៀតណាម លោក Vu​ Hai បានប្រគល់​ជូន​ក្រសួង​ព័ត៌មា​នកម្ពុជា​ នូវគ្រឿងបរិក្ខារមួយ​ចំនួ​ន​ដើម្បី​គាំទ្រ​ដល់​ស្ថានីយ៍​វិទ្យុនិ​ង​ទូរទស្សន៍​ដោយវិទ្យុ​សម្លេងវៀត​ណាមជួយ​កសាង​ ទូទាំងខេត្តនិងរាជ​ធានីនៃប្រទេសកម្ពុជាតែម្តង​៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

បណ្តាព័ត៌មានបានផ្សាយ