• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វិថីផ្កា Nguyen Hue បើកទ្វារទទួលស្វាគមន៍ភ្ញៀវក្នុងបុណ្យតេតឆ្នាំកុរ ឯកស័ក

នាយប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៩ ពោលគឺថ្ងៃទី២៨ ខែ១២ តាមច័ន្ទគតិ វិថីផ្កា Nguyen Hue ក្នុងបុណ្យតេតឆ្នាំកុរ ឯកស័ក ២០១៩ នៅទីក្រុងហូជីមិញ បានបើកទ្វារជាផ្លូវការ ដើម្បីទទួលស្វាគមន៍ប្រជាជនទីក្រុងនិងភ្ញៀវទេសចរ​មក​ទស្សនាក្នុងបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិ។

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញទៅទស្សនាវិថីផ្កា Nguyen Hue (រូបថត៖ VOV)

វិថីផ្កាឆ្នាំនេះមានប្រវែងចំនួន ៧២០ ម៉ែត្រ ដែលត្រូវបានចែកជា៣កំណាត់ផ្លូវ ស្នូលក្រោមប្រធានបទផ្សេងគ្នាចំនួន៣នោះគឺ៖ ទីក្រុងជាទីស្រឡាញ់ពោរពេញទៅដោយអត្តសញ្ញាណ ទីក្រុងឆ្លាតវៃនិងទីក្រុងប្រកបដោយនវានុវត្តភាព​។ លក្ខណៈពិសេសបំផុតនៃវិថីផ្កាឆ្នាំនេះគឺវត្តមានរបស់កូនជ្រូកដីចំនួន ៦ ក្បាល ដែលត្រូវបានដាក់នៅតាមបណ្ដោយវិថីនេះ។ កូនជ្រូកដីទាំងនេះគឺសំដៅផ្ញើរសារមួយទៅកាន់មនុស្សគ្រប់រូបនោះគឺ “បុណ្យតេតធ្វើការងារ​ល្អ រួមដៃបរិច្ចាកទឹក ប្រាក់ជួយឧបត្ថម្ភសិស្សានុសិស្សក្រីក្រនៅទីក្រុងហូជីមិញ”។ លោក Vuong Anh Tuan អគ្គនាយករងក្រុមហ៊ុន Saigon Tourist ប្រធានគណៈចាត់តាំងវិថីផ្កា Nguyen Hue បានអោយដឹងថា៖

“វិថីផ្កាឆ្នាំនេះមានកំណាត់ចំនួន ៣ ដែលក្នុងនោះយើងខ្ញុំចង់សង្កត់ធ្ងន់លើកំណាត់ “ទីក្រុងឆ្លាតវៃ” ដោយមានការរចនាសនិងការតុបតែងដ៏ថ្មីថ្មោង។ ឆ្នាំនេះ យើងខ្ញុំក៏ជ្រើសរើសកូនជ្រូកដីចំនួន៦ក្បាល់ ដើម្បីអំពាវនាវអោយមានការរៃ អង្គាសទឹកប្រាក់ជួយឧបត្ថម្ភសិស្សក្រីក្រនៅទីក្រុងផងដែរ”។

នេះជាឆ្នាំទី ១៦ ជាបន្តបន្ទាប់ហើយដែលវិថីផ្កា Nguyen Hue ត្រូវបានរៀបចំ ឡើងដើម្បីអោយប្រជាជននិងភ្ញៀវទេសចរមានលំហរទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅទីក្រុងហូជីមិញ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top