• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោក Nguyen Xuan Phuc ទទួលជួបជាមួយសាស្ត្រាចរ្យមហាវិទ្យាល័យ Harvard អាមេរិក


 លោក Nguyen Xuan Phuc ទទួលជួបជាមួយសាស្ត្រាចរ្យមហាវិទ្យាល័យ Harvard អាមេរិក 

នាព្រឹកថ្ងៃទី១៨​ ខែមករា ឆ្នាំ២០១​៨ នាយ​ករដ្ឋមន្ត្រី​វៀត​ណាម​ លោក N​guyen Xuan ​Phuc ទទួល​ជួប​ជាមួយ​សាស្ត្រាចរ្យ​ Davis Dapice ប្រធានសេដ្ឋវិទូនៃកម្មា​វិធីវៀតណាមនៅ​ មហាវិទ្យាល័យ​ Harvard និង​​សាស្ត្រាចរ្យ Thomas Vallely ប្រធានក្រុម​ប្រឹក្សាភិបាលមូលនិធិគោលគំ​និត​អប់រំ នៃមហាវិទ្យាល័យវៀតណា​ម និង​ជានាយក​កម្ម​វិធី​វៀតណាម នៅមហាវិទ្យាល័យ H​arvard អាមេរិក។​
 
នៅក្នុងជំនួបទាំងនេះ​ លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះកម្មវិ​ធីស្ដី​ពីការដឹកនាំ និងគ្រប់គ្រង​ជាន់ខ្ពស់វៀតណា​ម​ក្នុងរយៈពេលកន្លងទៅ ហើយ​បានឲ្យដឹង​ថា វៀតណាម​កំពុង​ជ្រើស​រើសរាល់​វិធាន​ការ ដើម្បី​នាំវៀត​ណាម​ក្លាយទៅជា​ប្រទេស​ខ្លាំងក្លា​លើវិស័យ​សេដ្ឋកិច្ច​។
 
រីឯខ្លួនវិញ​ សាស្ត្រាចរ្យ Thomas Vallely​ បានវាយ​តម្លៃចំពោះ​វៀត​ណាម​គឺមាន​ល្បឿនកំណើន​សេដ្ឋកិច្ច​ល្អបង្គួជាង​បើប្រៀបនឹង​ប្រទេសនានា​នៅក្នុងតំបន់​ ហើយលោកបានឲ្យដឹ​ងថា ដើម្បី​ក្លាយទៅជាប្រទេស​ខ្លាំងក្លា​នៅអាស៊ី​នោះ វៀតណាមគប្បីផ្ដោតសំខាន់​លើសេវាកម្មដែលមា​នតម្លៃប​ន្ថែម​ខ្ពស់ ព្រម​ទាំង​យក​ចិត្ត​ទុកដាក់​ក្នុងការទប់​ទល់ នឹងបម្រែបម្រួលអាកាសធាតុនៅវាលស​ណ្ដទន្លេ​ Cuu Long ផង​ដែរ៕

 

តាម​  VOV5 - វិទ្យុសម្លេង​វៀតណាម​
 

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

នារសៀលថ្ងៃទី១ ខែកក្កដា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានទទួលជួបឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអេហ្ស៊ីប លោកស្រី Amal Abdel Kader Elmorsi Salama ដែលអញ្ជើញមកជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មនៅ វៀតណាម។

Top