• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោក Nguyen Xuan Phuc អញ្ជើញជាអធិបតីកិច្ចប្រជុំគណៈកម្មការរដ្ឋស្ដីពីការកសាង និងអភិវឌ្ឍន៍ឧស្សាហកម្ម


លោក Nguyen Xuan Phuc អញ្ជើញជាអធិបតីកិច្ចប្រជុំគណៈកម្មការរដ្ឋស្ដីពីការកសាង
និងអភិវឌ្ឍន៍ឧស្សាហកម្ម

កិច្ចប្រជុំគណៈកម្មការរដ្ឋស្ដីពីការកសាងនិងអភិវឌ្ឍន៍ឧស្សាហកម្មការពារជាតិ និងសន្តិសុខបានប្រព្រឹត្តិទៅ​នា​ព្រឹកថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ។ អញ្ជើញថ្លែងមតិនៅទីនោះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានលើកច្បាស់ថា នាពេលកន្លងទៅ ស្ថានភាពអន្តរជាតិនិងតំបន់មានបម្រែបម្រួលជាច្រើន រដ្ឋាភិបាល ក្រសួងការពារប្រទេស ក្រសួងនគរបាលជានិច្ចកាលយកចិត្តទុកដាក់បញ្ជាណែនាំ ហើយបង្កើតជំហានអភិវឌ្ឍន៍ដ៏សំខាន់សម្រាប់ឧស្សាហកម្មការពារជាតិនិងសន្តិសុខ។
សមត្ថភាពផលិត ជួសជុលអាវុធសម្ភារៈរបស់ឧស្សាហកម្មការពារជាតិ សន្តិសុខមានការផ្លាស់ប្តូរយ៉ាងច្បាស់លាស់ ហើយរួមវិភាគទានលើកកំពស់សក្តានុពលការពារជាតិ សន្តិសុខជាតិ។ លោក Nguyen Xuan Phuc បាន​ស្នើឲ្យសមាជិកនៃគណៈកម្មការ បញ្ជាណែនាំ ក្រសួង ស្ថាប័ននានាបន្តពង្រីកតួនាទី ភារកិច្ច យកចិត្តទុកដាក់ រួមសហការយ៉ាងជិតស្និទ្ធ ហើយបង្កលក្ខណៈងាយស្រួលដើម្បីជំរុញខ្លាំងការអនុវត្តលើកម្មវិធី ផែន​ការ​ធានាសម្រេចរួចរាល់ប្រកបដោយជោគជ័យរាល់គោលដៅ ភារកិច្ចស្ដីពីការជំរុញខ្លាំងការអភិវឌ្ឍន៍ឧស្សាហកម្មការពារជាតិ សន្តិសុខ ហើយឆ្លើយតបនឹងតម្រូវការកសាងនិងការពារមាតុភូមិក្នុងស្ថានភាពថ្មី៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ទទួលជួបលោក Fung Wai Ka Thomas នាយក ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ CCC និងលោក Lai Rong Huo ប្រធានក្រុមហ៊ុន Hero Shenzhen របស់ប្រទេសចិន ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Chi Dung បានស្វាគមន៍ចំពោះបណ្ដាសហគ្រាសដែលបានយកចិត្តទុកដាក់ និងមានផែនការ វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។

Top