10/12/2021 12:42 GMT+7 Email Print Like 0

លោកអគ្គលេខាបក្ស Nguyen Phu Trong៖ កសាងបក្សនិងប្រព័ន្ធនយោបាយឲ្យកាន់តែស្អាតស្អំ រឹងមាំ សក្តិសមនឹងភារកិច្ច

លោកអគ្គលេខាបក្ស Nguyen Phu Trong ជឿជាក់ថា ជាមួយនឹងការប្ដេជ្ញាចិត្ត នយោបាយខ្ពស់របស់បក្សទាំងមូល ប្រព័ន្ធនយោបាយទាំងមូល រួមជាមួយការរំពឹងទុក ជាច្រើនរបស់ប្រជាជន ប្រាកដថា វៀតណាមនឹងជំនះលើរាល់ការលំបាកសាកល្បង អនុវត្តន៍ប្រកបដោយជោគជ័យនូវសេចក្ដីសន្និដ្ឋាន បទបញ្ញត្តិនៃសន្និបាតមជ្ឈឹមលើក ទី៤នីតិកាលទី១៣ និងសេចក្ដីសម្រេចចិត្តផ្សេងៗទៀត បង្កើតឡើងវឌ្ឍនភាពថ្មីក្នុង ការងារកសាងនិងពង្រឹងបក្ស។
 

លោកអគ្គលេខាបក្ស Nguyen Phu Trong ថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖ VOV)
 
កិច្ចប្រជុំត្រូវបានធ្វើឡើងតាមទម្រង់ដោយផ្ទាល់ផងនិងតាមប្រពន្ធអនឡាញផង។ (រូបថត៖ VOV)


នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ នៅរដ្ឋធានីហាណូយ អគ្គលេខានៃគណៈកម្មាធិការបក្ស កុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញធ្វើជាអធិបតីដឹកនាំកិច្ច ប្រជុំកម្មាភិបាលទូទាំងប្រទេសអំពីការជ្រួតជ្រាប អនុវត្តន៍សេចក្ដីសន្និដ្ឋាននិងបទ បញ្ញត្តិរបស់គណៈកម្មាធិការមជ្ឈឹមអំពីការងារកសាងនិងពង្រឹងបក្ស។ អញ្ជើញចូលរួម កិច្ចប្រជុំក៏មានវត្តមានលោកប្រធានរដ្ឋ Nguyen Xuan Phuc លោកនាយករដ្ឋមន្រ្តី Pham Minh Chinh និងលោកប្រធានរដ្ឋសភា Vuong Dinh Hue។

ថ្លែងនៅកិច្ចប្រជុំ លោកអគ្គលេខាបក្ស Nguyen Phu Trong បានបញ្ជាក់ថា ការ ដឹកនាំរបស់បក្សគឺជាកត្តាសំខាន់ជួរមុខដែលសម្រេចលើជ័យជំនះទាំងអស់របស់ បដិវត្តន៍វៀតណាម។ ការងារកសាងបក្សជានិច្ចកាលជាភារកិច្ចគន្លឹះរបស់បក្ស ហើយ មានអត្ថន័យដ៏សំខាន់បំផុតចំពោះបុព្វហេតុបដិវត្តន៍វៀតណាម។ ពាក់ព័ន្ធដល់ខ្លឹមសារ នៃកិច្ចប្រជុំលើកនេះ លោកអគ្គលេខាបក្សមានប្រសាសន៍ថា៖
“ផ្ដោតសំខាន់ទៅលើភារកិច្ច ដំណោះស្រាយចំនួន៤ក្រុម ដែលសន្និបាតមជ្ឈឹម លើកទី៤នីតិកាលទី១៣ បានដាក់ចេញ ស្ដីអំពីការងារនយោបាយ សតិអារម្មណ៍ ការ ទិតៀននិងស្វ័យទិទៀន; អំពីយន្តការ គោលនយោបាយ; អំពីការត្រួតពិនិត្យ ឃ្លាំមើល វិន័យក្នុងបក្ស; អំពីការពង្រីកតួនាទីរបស់ប្រជាជននិងរណសិរ្សមាតុភូមិ អង្គការ នយោបាយសង្គម។ ទន្ទឹមនឹងនោះ បំពេញបន្ថែម សង្កត់ធ្ងន់លើក្រុមភារកិច្ច ដំណោះ ស្រាយអំពី “ការផ្ដោតសំខាន់ទៅលើការកសាងជួរកម្មាភិបាលគ្រប់ជាន់ថ្នាក់ ជា ពិសេសគឺថ្នាក់យុទ្ធសាស្ត្រ និងអ្នកដឹកនាំ ដោយផ្សាភ្ជាប់នឹងការផ្លាស់ប្ដូរថ្មី ចាត់តាំង ក្បាលម៉ាស៊ីននៃប្រព័ន្ធនយោបាយឲ្យប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព”។

លោកអគ្គលេខាបក្ស Nguyen Phu Trong ជឿជាក់ថា ជាមួយនឹងការប្ដេជ្ញាចិត្ត នយោបាយខ្ពស់របស់បក្សទាំងមូល ប្រព័ន្ធនយោបាយទាំងមូល រួមជាមួយការរំពឹងទុក ជាច្រើនរបស់ប្រជាជន ប្រាកដថា វៀតណាមនឹងជំនះលើរាល់ការលំបាកសាកល្បង អនុវត្តន៍ប្រកបដោយជោគជ័យនូវសេចក្ដីសន្និដ្ឋាន បទបញ្ញត្តិនៃសន្និបាតមជ្ឈឹមលើក ទី៤នីតិកាលទី១៣ និងសេចក្ដីសម្រេចចិត្តផ្សេងៗទៀត បង្កើតឡើងវឌ្ឍនភាពថ្មីក្នុង ការងារកសាងនិងពង្រឹងបក្ស៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ