07/07/2021 13:55 GMT+7 Email Print Like 0

លោកអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញចូលរួមកិច្ចប្រជុំកំពូលតាមប្រព័ន្ធ វីដេអូរវាងបក្សកុម្មុយនិស្តចិនជាមួយគណៈបក្សនយោបាយនានាលើពិភពលោក

អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong។ (រូបថត៖ VNA)
 

ការដែលបក្សកុម្មុយនិស្តវៀតណាមចាត់បញ្ជូនគណៈ ប្រតិភូជាន់ខ្ពស់ចូលរួម និងថ្លែងសុន្ទរកថានៅឯកិច្ចប្រជុំនេះ គឺជាឱកាសដើម្បីលើកកំពស់ឋានៈអន្តរជាតិរបស់ វៀតណាមនិងបក្សកុម្មុយនិស្ត វៀតណាម បង្ហាញគោលមាគ៌ាកិច្ចការបរទេសឯករាជ្យ ម្ចាស់ការ ពហុភាគីនិយម និងពិពិធកម្មរបស់បក្សនិងរដ្ឋវៀតណាមចំពោះមិត្តភក្តិអន្តរ ជាតិ បង្ហាញការគោរពរបស់វៀតណាមចំពោះចិននិងទំនាក់ទំនងរវាងបក្សទាំងពីរ ប្រទេសទាំងពីរវៀតណាម-ចិន ក៏ដូចជាសុឆន្ទៈសំដៅពង្រឹងជំនឿទុកចិត្តនយោបាយ ជំរុញទំនាក់ទំនងទ្វេភាគីឲ្យមានការអភិវឌ្ឍយ៉ាងស្អាតស្អំនិងប្រកបដោយស្ថិរភាព។

តាមការអញ្ជើញរបស់គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តចិន នាយប់ថ្ងៃទី៦ ខែកក្កដា អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong អញ្ជើញ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃបក្សកុម្មុយនិស្តវៀតណាម ចូលរួមកិច្ចប្រជុំកំពូលតាម ប្រព័ន្ធវីដេអូរវាងបក្សកុម្មុយនិស្តចិនជាមួយគណៈបក្សនយោបាយនានាលើពិភពលោក។ ក្រោមមូលបទ “ដើម្បីសុភមង្គលរបស់ប្រជាជន ការទទួលខុសត្រូវរបស់គណៈបក្ស នយោបាយ” កិច្ចប្រជុំនេះគ្រោងមានការចូលរួមរបស់ប្រតិភូប្រមាណ១ម៉ឺននាក់មកពី គណៈបក្សនយោបាយនិងអង្គការចំនួន៥០០លើពិភពលោក។

ចិនគឺជាប្រទេសជិតខាងដ៏សំខាន់ ដោយមានទំនាក់ទំនងមិត្តភាពជាប្រពៃណី តាំងពីយូរលង់មកហើយជាមួយវៀតណាម។ បក្សទាំងពីរបានបង្កើតទំនាក់ទំនងចាប់តាំង ពីថ្ងៃដំបូងនៃការបង្កើតហើយមានទំនាក់ទំនងដ៏ជិតស្និទ្ធក្នុងអំឡុងប្រវត្តិសាស្ត្រនៃបក្សទាំងពីរ។ ការដែលបក្សកុម្មុយនិស្ត វៀតណាមចាត់បញ្ជូនគណៈប្រតិភូជាន់ខ្ពស់ចូលរួម និងថ្លែងសុន្ទរកថានៅឯកិច្ចប្រជុំនេះ គឺជាឱកាសដើម្បីលើកកំពស់ឋានៈអន្តរជាតិរបស់ វៀតណាមនិងបក្សកុម្មុយនិស្តវៀតណាម បង្ហាញគោលមាគ៌ាកិច្ចការបរទេសឯករាជ្យ ម្ចាស់ការ ពហុភាគីនិយម និងពិពិធកម្មរបស់បក្សនិងរដ្ឋវៀតណាមចំពោះមិត្តភក្តិអន្តរ ជាតិ បង្ហាញការគោរពរបស់វៀតណាមចំពោះចិននិងទំនាក់ទំនងរវាងបក្សទាំងពីរ ប្រទេសទាំងពីរវៀតណាម-ចិន ក៏ដូចជាសុឆន្ទៈសំដៅពង្រឹងជំនឿទុកចិត្តនយោបាយ ជំរុញទំនាក់ទំនងទ្វេភាគីឲ្យមានការអភិវឌ្ឍយ៉ាងស្អាតស្អំនិងប្រកបដោយស្ថិរភាព។ ជាពិសេស ការដែលលោកអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅឯកិច្ចប្រជុំនេះ ក៏បានបញ្ជាក់យ៉ាងខ្ពស់បំផុតនូវការគោរពរបស់ បក្សកុម្មុយនិស្តវៀតណាមចំពោះបក្សកុម្មុយនិស្តចិន ទំនាក់ទំនងរវាងបក្សទាំងពីរ ប្រទេសទាំងពីរ ព្រមទាំងបង្ហាញឲ្យឃើញថា បក្សកុម្មុយនិស្តវៀតណាមតែងតែយក ចិត្តទុកដាក់ខ្ពស់ដល់សកម្មភាពកិច្ចការបរទេសជាមួយគណៈបក្សនយោបាយនានា ដោយឈរលើសមភាព ការគោរពគ្នាទៅវិញទៅមក ព្រមទាំងត្រៀមខ្លួនជាស្រេចរួមជាមួយគណៈបក្សនយោបាយ និងប្រទេសផ្សេងៗ រួមវិភាគទានយ៉ាងសកម្មដល់កិច្ចការរួមរបស់ពិភពលោក ចូលរួម ចំណែកថែរក្សាសន្តិភាព ស្ថិរភាពនិងកិច្ចសហប្រតិបត្តិការលើពិភពលោក ជំរុញការ ពង្រីកតួនាទីរបស់បក្សក្នុងការអភិវឌ្ឍនិងលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជននៅតាមប្រទេសនីមួយៗផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ