ព័ត៌មាន
លោកស្រី Nguyen Thi Kim Ngan ទទួលជួបសន្ទនាជាមួយប្រធានសមាគមមិត្តភាពអូស្ត្រាលី-វៀតណាម

លោកស្រី Nguyen Thi Kim Ngan
ទទួលជួបសន្ទនាជាមួយប្រធានសមាគមមិត្តភាពអូស្ត្រាលី-វៀតណាម
នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅក្នុងជំនួបសន្ទនាជាមួយប្រធានសមាគមមិត្តភាពអូស្ត្រាលី-វៀតណាម លោក Kim Sampson នោះ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា រដ្ឋសភា រដ្ឋាភិបាលវៀតណាមជានិច្ចកាលគាំទ្រ និងបង្កលក្ខណៈងាយស្រួលសម្រាប់អង្គការមិត្តភាពនៃប្រទេសទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការ។ លោកស្រី Nguyen Thi Kim Ngan បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពជាក់ស្ដែងរបស់ សមាគមមិត្តភាពអូស្ត្រាលី-វៀតណាម ហើយចាត់ទុកថាសមាគមគឺជាស្ពានតភ្ជាប់ទំនាក់ទំនងនៃប្រទេសទាំងពីរ។
ឆ្នាំ ២០១៨ ប្រទេសទាំងពីរ និងរៀបចំពិធីរំលឹកខួបអនុស្សវរីយ៍លើកទី ៤៥ ទិវាបង្កើតទំនាក់ទំនងការទូត។ លោកស្រី Nguyen Thi Kim Ngan បានស្នើឲ្យអង្គការមិត្តភាពនៃប្រទេសទាំងពីររួមសហការរៀបចំសកម្មភាពរំលឹកខួបអនុស្សវរីយ៍ ដែលមានអត្ថន័យក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរបស់សមាគម។
រីឯខ្លួនវិញ លោក Kim Sampson បានសម្ដែងកិត្តិយសដោយបានជួយវៀតណាមក្នុងការផ្សព្វផ្សាយដល់ប្រជាជនអូស្ត្រាលី អំពីខឿនវប្បធម៌ និងសមិទ្ធផលផ្សេងៗទៀតរបស់វៀតណាម។
នារសៀលថ្ងៃដដែល ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបតំណាងនិស្សិតអូស្ត្រាលីដែលមកសិក្សារៀនសូត្រនៅវៀតណាម តាមកម្មវិធី Colombo ថ្មី ផងដែរ។ នេះជាកម្មវិធីដែលមានអត្ថន័យក្នុងការលើកកំពស់ការយល់ដឹងរបស់និស្សិតអូស្ត្រាលីអំពីទ្វីបអាស៊ី ព្រមទាំងក៏ជាកាណាល់តភ្ជាប់ប្រជាជនប្រកបដោយប្រសិទ្ធភាព បង្កើនការតភ្ជាប់រវាងអូស្ត្រាលីជាមួយប្រទេសដទៃក្នុងតំបន់ ដែលក្នុងនោះមានវៀតណាមផង៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម