• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោករដ្ឋមន្រ្តី Mai Tien Dung៖ ការអភិវឌ្ឍរដ្ឋាភិបាលអេឡិចត្រូនិកនឹង រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច

ទិដ្ឋភាពនៃសិក្ខាសាលា។ (រូបថត៖ VGP)


នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ ខុទ្ទកាល័យរដ្ឋាភិបាលបានរៀបចំសិក្ខាសាលា តាមប្រព័ន្ធវីដេអូអំពីការចែករំលែកបទពិសោធន៍និងគោលនយោបាយថ្មី របស់ជប៉ុន សំដៅជំរុញការអភិវឌ្ឍរដ្ឋាភិបាល អេឡិចត្រូនិកឈានទៅរដ្ឋា ភិបាលឌីជីថល។ លោករដ្ឋមន្រ្តី Mai Tien Dung ប្រធានខុទ្ទកាល័យរដ្ឋា ភិបាលវៀតណាមនិងលោក Yamada Takio ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំវៀត ណាមបានដឹកនាំសិក្ខាសាលា។ នៅសិក្ខាសាលានេះ អ្នកជំនាញជប៉ុននានា បានចែករំលែកអំពីគោលនយោបាយថ្មីរបស់លោកនាយករដ្ឋមន្រ្តី Suga ដើម្បីអភិវឌ្ឍរដ្ឋាភិបាលឌីជីថល និងការ កសាងគោលនយោបាយប្រើប្រាស់ប្រាជ្ញាសិប្បនិម្មិត ទៀតផង។នេះជាសិក្ខា សាលាលើកទី៣រវាងខុទ្ទកាល័យរដ្ឋាភិបាលវៀតណាមនិងស្ថានទូតជប៉ុនប្រចាំវៀតណាម ស្ដីពីវិស័យអភិវឌ្ឍរដ្ឋាភិបាលអេឡិចត្រូនិក ព្រមទាំង ជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសហប្រតិបត្តិការ ជួយឧបត្ថម្ភ របស់ជប៉ុនជូនចំពោះវៀតណាម លើវិស័យនេះផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top