25/04/2021 00:17 GMT+7 Email Print Like 0

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ជួបពិភាក្សារការងារជាមួយសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា

នៅរសៀលថ្ងៃទី ២៤ ខែមេសាឆ្នាំ ២០២១ នៅទីក្រុងហ្សាការតា (ឥណ្ឌូនេស៊ី) លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានជួបពិភាក្សាការងារទ្វេភាគី ជាមួយសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
 

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ជួបពិភាក្សារការងារជាមួយសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានអះអាងថា ប្រទេសវៀតណាមតែងតែយកចិត្តទុកដាក់និងផ្តល់អាទិភាពខ្ពស់បំផុតដល់ការពង្រឹងនិងអភិវឌ្ឍទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងកម្ពុជា ចែករំលែកការលំបាកដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ ១៩ ដែលបានកើតឡើងក្នុងប្រទេសកម្ពុជា។ ដូច្នេះ ប្រទេសវៀតណាមគាំទ្រដល់ប្រទេសកម្ពុជានូវទឹកប្រាក់ ៥០០.០០០ ដុល្លារអាមេរិកនិងម៉ាស៊ីនជំនួយដកដង្ហើមចំនួន ៨០០ ម៉ាស់ពេទ្យចំនួន ២ លាននិងម៉ាស់ប្រភេទ N-95 ចំនួន ៣០០.០០០  ថែមទាំងបានរៀបចំកិច្ចប្រជុំ តាមអ៊ិនធើណិតរវាងក្រសួងសុខាភិបាលនៃប្រទេសទាំងពីរ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការនិងចែករំលែកបទពិសោធន៍ក្នុងការការពារជំងឺជាមួយប្រទេសកម្ពុជា។
 
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានថ្លែងអំណរគុណនិងសំណូមពរដល់ភាគីកម្ពុជាបន្តយកចិត្តទុកដាក់ជួយឧបត្ថម្ភសហគមន៍វៀតណាមនៅប្រទេសកម្ពុជា។ ជាពិសេស ក្នុងការដោះស្រាយលិខិតច្បាប់សម្រាប់ប្រជាជនឱ្យរស់នៅប្រកបដោយស្ថេរភាពនិងធ្វើសមាហរណកម្មក្នុងប្រទេសកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានអបអរសាទរជាថ្មីម្តងទៀតចំពោះលោកនាយករដ្ឋមន្រ្តី Pham Minh Chinh ចំពោះការតែងតាំងក្នុងតំណែងថ្មី អបអរសាទរប្រទេសវៀតណាមដែលទទួលបានជោគជ័យនូវតួនាទីជាប្រធានអាស៊ាន ២០២០ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងការគ្រប់គ្រងជំងឺនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ហើយសម្តេចតេជោ ហ៊ុនសេន ក៏បញ្ជាក់ថា ប្រទេសកម្ពុជាយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណីជាមួយវៀតណាម។ ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុនសែន បានថ្លែងអំណរគុណដល់ប្រទេសវៀតណាមដែលបានផ្តល់ការគាំទ្រដ៏មានតម្លៃដល់ប្រទេស​កម្ពុជា​យ៉ាងឆាប់រហ័សទាំងខាងសម្ភារៈនិងបទពិសោធន៍ក្នុងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ ១៩៕ 

ទីភ្នាក់ងារសាព័ត៌មានវៀតណាម

បណ្តាព័ត៌មានបានផ្សាយ