• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្រ្តីអញ្ជើញទស្សនាកាសែត Nhan dan ក្នុងឱកាសខួបលើកទី ៩៥ នៃទិវាសារព័ត៌មានបដិវត្តវៀតណាម


 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងពិធី
 

ក្នុងឱ​កាសរំលឹកខួបអនុស្សាវរីយ៍លើកទី៩៥ នៃទិវាសារព័ត៌មានបដិវត្តវៀតណាម (២១ មិថុនា ១៩២៥ - ២១ មិថុនា​ ២០២០) នាយប់ថ្ងៃទី ១២ ខែមិថុនា នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បាន​អញ្ជើញ​ទៅទស្សនា​និង​អបអរសាទរកាសែត Nhan dan (កាសែតប្រជាជន) ផងដែរ។
 
នៅទីនេះ នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានស្នើឱ្យកាសែត Nhan dan បន្តរក្សា​ប្រពៃណី​ដ៏ច្លៃ​ថ្លារ​របស់​ខ្លួន បន្តសាមគ្គីភាព រក្សានិងអភិវឌ្ឍកាសែត Nhan dan អោយកាន់តែសក្តិសមនឹងជំនឿរបស់បក្ស រដ្ឋនិង​ប្រជាជន​។ លោកនាយករដ្ឋមន្រ្តី បានបង្ហាញនូវជំនឿថា កាសែត Nhan dan នឹងបន្ត​ពង្រីក​នូវ​តួនាទី​សំខាន់​​របស់​ខ្លួន នាពេលខាងមុខ ក្នុងនោះមានការជំរុញនិងលើកទឹកចិត្តដល់ មហាសន្និបាត​បក្ស​គ្រប់​ជាន់​ថ្នាក់​ ដើម្បីឈានដល់មហា សន្និបាទទូទាំងប្រទេសលើកទី ១៣។ លើសពីនេះទៅទៀត ការសែត Nhan dan គួរ​តែចូល​រួមវិភាគ​ទានសំខាន់ក្នុងការកសាងបក្សនិងប្រទេសជាតិ ក៏ដូចជា កសាងសាមគ្គីភាពក្នុង​ចំណោម​ប្រជាជន​ផង​ដែរ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top