24/02/2019 20:25 GMT+7 Email Print Like 0

លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ធ្វើការជាមួយក្រសួងការបរទេសស្តីពីការងារត្រៀមរៀបចំកិច្ចប្រជុំកំពូលអាមេរិក -កូរ៉េខាងជើងលើកទីពីរ។

នារសៀលថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីស្តីការក្រសួងការបរទេស លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) បានជួប ធ្វើការ ត្រួតពិនិត្យនិងបញ្ជាណែនាំការងារត្រៀមរៀបចំកិច្ចប្រជុំកំពូលអាមេរិក -កូរ៉េ​ខាងជើងលើកទីពីរ។
 

លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញថ្លែងមតិ ក្នុងជំនួបធ្វើការនេះ។
រូបថត៖ កុងដាត

 
លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) បានបញ្ជាណែនាំថា ក្រសួងការបរទេសត្រូវទទួលការររ៉ាប់រងនិងបញ្ជា សហការយ៉ាងជិតស្និទ្ធជាមួយបណ្តាក្រសួង ផ្នែក ស្ថាប័ន និងតំបន់ពាក់ព័ន្ធ
ដើម្បីធានាការងាររៀបចំកិច្ចប្រជុំកំពូលអាមេរិក -កូរ៉េខាងជើងលើកទីពីរ ប្រកបដោយជោគជ័យ។
រូបថត៖ កុងដាត

 
អញ្ជើញចូលរួមក្នុងជំនួបធ្វើការនេះ រួមមាន៖ ថ្នាក់ដឹកនាំក្រសួងការបរទេស ថ្នាក់ដឹកនាំនិងកម្មាភិបាល
នៃបណ្តាស្ថាប័ន ក្រសួងពាក់ព័ន្ធផ្សេងៗទៀត។ រូបថត៖ កុងដាត

 

ជំនួសមុខថ្នាក់ដឹកនាំនៃក្រសួងការបរទេស លោកអនុរដ្ឋមន្ត្រីក្រសួងការបរទេស លេ ហ័យទ្រូង (Le Hoai Trung) បានរាយការណ៍ទៅកាន់ លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) អំពីការងារត្រៀមរៀបចំដ៏ជាក់ស្តែងរបស់ក្រសួងការបរទេស ការងារសហការជាមួយបណ្តាក្រសួង ផ្នែកនិងស្ថាប័ន តំបន់នានា។ ជាពិសេសគឺការងារធានាសន្តិសុខ ពិធីការ ការងារបំរើ ផ្សព្វផ្សាយព័ត៌មាន …

លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) បានសង្កត់ធ្ងន់ថា ក្រសួងការបរទេសត្រូវអនុវត្តន៍យ៉ាងមឹងម៉ាត់បទបញ្ជាពីថ្នាក់ដឹកនាំជាន់ខ្ពស់ ប្រមូលផ្តុំបណ្តអង្គភាព និងចាត់តាំងកម្មាភិបាលរបស់ក្រសួងការបរទេសប្រចាំការ ២៤/២៤ ម៉ោង ធានាព័ត៌មានបានផ្សព្វផ្សាយទាន់ពេលវេលា ឆ្លើយតបនឹងសំណើរបស់ភាគីពាក់ព័ន្ធ ទាំងបញ្ហាពិធីការ ទាំងបញ្ហាការងារបំរើ ផ្សព្វផ្សាយព័ត៌មាន ផងដែរ ដែលបង្ហាញភាពរាក់ទាក់ គោរពរាប់អានភ្ញៀវ សំដៅបង្កើតរូបភាពស្រស់ស្អាតអំពីទឹកដីនិងប្រជាជនវៀតណាមទៅកាន់ពិភពលោក./.
 

អនុវត្តន៍៖ កុងដាត/កាសែតរូបភាពវៀតណាម


 
បណ្តាព័ត៌មានបានផ្សាយ