• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លើកកំពស់សមត្ថភាពជំនាញវិជ្ជាជីវៈសម្រាប់ពលករវៀតណាមក្នុងការធ្វើសមាហរណកម្មអន្តរជាតិ


រដ្ឋមន្ត្រី ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម លោក Dao Ngoc Dung ថ្លែងមតិនៅក្នុងពិធី

នាយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ នៅទីក្រុងហាណូយបានបិទការប្រឡងថ្វីដៃជំនាញថ្នាក់ជាតិ២០១៦។ថ្លែងមតិនៅទីនេះ លោក Dao Ngoc Dung រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម បានឲ្យដឹងថា ការប្រឡងនេះជាឱកាស ដើម្បីជម្រុញចលនាបង្រៀននិងរៀនវិជ្ជាជីវៈ​និងស្វែងរករូបសណ្ឋាន បណ្តុះ បណ្តាលទំនើបប្រកបដោយប្រសិទ្ធិភាពសម្រាប់ពលករមាថ្វីដៃជំនាញខ្ពស់ រួមចំណែកអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍​ការបង្រៀនវិជ្ជាជីវៈ២០១១-២០២០ ។ ហើយការធ្វើសមាហរណកម្មអន្តរជាតិកំពុងប្រព្រឹត្តទៅកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ​​តាមនោះការលើកកំពស់សមត្ថភាព ថ្វីដៃជំនាញរបស់ពលករកាន់ តែមានភាព
ចាំ​បាច់ណស់។ លោក Dao Ngoc Dung បានចាត់ទុកថា៖ “ខ្ញុំជឿជាក់ថាជោគជ័យនៃការប្រឡងនេះនឹងបន្តរីកសាយភាយមិនត្រឹមតែមានការជះឥទ្ធិពលដល់ចលនារៀន បង្រៀនវិជ្ជាជីវៈតែប៉ុណ្ណោះ ថែមទាំងចំពោះ កិច្ចការអភិវឌ្ឍន៍ប្រភពធនធានមនុស្សទៀតផង។ ក្នុងឱកាសនេះដែរ ខ្ញុំសូមស្ងើចសរសើរបេក្ខជនទទួលបាន​ជ័យ​លាភីក្នុងការប្រឡងនេះ​ និងសង្ឃឹមថា ដោយ ថ្វីដៃជំនាញ ដែលមានស្រាប់នោះ បេក្ខជនម្នាក់ៗនឹងខំប្រឹងប្រែងហាត់ពត់លត់ដំ រៀនសូត្របទពិសោធន៍”

ការប្រឡងថ្វីដៃជំនាញជាតិ២០១៦បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ខែឧសភា ដល់ថ្ងៃទី៣០ ខែឧសភា ដោយមានការចូលរួមរបស់បេក្ខជនជាង៥០០នាក់។ ការប្រឡងនេះ នឹងជ្រើសរើសបេក្ខជនទទួលបានជ័យលាភីខ្ពស់ទៅចូលរួមការប្រឡងថ្វីដៃជំនាញអាស៊ានលើកទី១១ឆ្នាំ២០១៦នៅប្រទេសម៉ាឡេស៊ី៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសំខាន់ចម្បងជានិច្ច

វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសំខាន់ចម្បងជានិច្ច

នៅរសៀលថ្ងៃទី ២ ខែវិច្ឆិកា នៅទីក្រុងហាណូយ អញ្ជើញទទួលជួបលោក Pete Hegseth រដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម លោកអគ្គលេខាបក្ស តូ ឡឹម បានបញ្ជាក់ថា វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជា ដៃគូមួយក្នុងចំណោមដៃគូសំខាន់ចម្បងជានិច្ច ដោយមានបំណងចង់បន្តពង្រឹងកិច្ច សហប្រតិបត្តិការទ្វេភាគីយ៉ាងទូលំទូលាយលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍របស់ ប្រជាជននៃប្រទេសទាំងពីរ។

Top