• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លើកកំពស់ប្រសិទ្ធភាពនៃការអនុវត្តកិច្ចព្រមព្រៀង CPTPP


គណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំ។ (រូបថត៖ congthuong.vn)
 

គណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំនេះមានតំណាងនៃក្រសួង ឧស្សាហ-ពាណិជ្ជកម្ម ក្រសួងហិរញ្ញវត្ថុ ក្រសួងផែនការនិងវិនិយោគ ក្រសួង កសិកម្មនិងអភិវឌ្ឍជនបទ ធនាគាររដ្ឋ ក្រសួងធនធាននិងបរិស្ថាន ក្រសួង វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងក្រសួងសុខាភិបាល។
 
សម័យប្រជុំក្រុមប្រឹក្សាកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) លើកទី៣ត្រូវបានរៀបចំឡើង នាព្រឹកថ្ងៃទី៦ សីហា (តាមម៉ោងវៀតណាម) តាមប្រព័ន្ធវីដេអូក្រោមអធិបតី ភាពរបស់រដ្ឋមន្រ្តីសេដ្ឋកិច្ចមេស៊ីកូ រួមជាមួយការចូលរួមរបស់រដ្ឋមន្រ្តីនៃ ប្រទេសសមាជិកផ្សេងៗទៀតផង។
 
គណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំនេះមានតំណាងនៃក្រសួង ឧស្សាហ-ពាណិជ្ជកម្ម ក្រសួងហិរញ្ញវត្ថុ ក្រសួងផែនការនិងវិនិយោគ ក្រសួង កសិកម្មនិងអភិវឌ្ឍជនបទ ធនាគាររដ្ឋ ក្រសួងធនធាននិងបរិស្ថាន ក្រសួង វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងក្រសួងសុខាភិបាល។
 
គណៈប្រតិភូវៀតណាមបានចូលរួមផ្ដល់មតិយ៉ាងសកម្មនៅកិច្ចប្រជុំនេះ ហើយត្រូវបានប្រទេសនានាកត់​សម្គាល់​និងវាយតម្លៃខ្ពស់។ វៀត ណាមបានអះអាងថា នឹងរួមដំណើរជាមួយប្រទេសសមាជិក CPTPP ដទៃ ក្នុងការគាំទ្រចំពោះការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មនិងប្រព័ន្ធពាណិជ្ជកម្មពហុភាគី ព្រមទាំងអនុវត្តវិធានការដ៏សមស្របនឹងបទបញ្ញត្តិអន្តរជាតិ សំដៅជួយ សម្រួលដល់ការដោះដូរទំនិញនិងសេវាកម្មឲ្យបានរលូន ជា ពិសេសគឺទំនិញនិងសេវាកម្មចាំបាច់។
 
ក្រៅពីនោះ វៀតណាមនឹងបង្កើនការតភ្ជាប់ជាមួយប្រទេសសមាជិក ដទៃដើម្បីពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ ក៏ដូចជាបង្កើនភាពស៊ាំនៅ ចំពោះមុខសុកនៅខាងក្រៅផងដែរ៕

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម

ប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាបក្ស លោកតូ ឡឹម អបអរសាទរភាពជោគជ័យនៃនៃមហាសន្និបាតលើកទី ១៤ របស់បក្ស

ប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាបក្ស លោកតូ ឡឹម អបអរសាទរភាពជោគជ័យនៃនៃមហាសន្និបាតលើកទី ១៤ របស់បក្ស

នាយប់ទី ២៤ ខែមករា ប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាបក្ស លោក តូ ឡឹម ដើម្បីអបអរសាទរ ចំពោះភាពជោគជ័យនៃមហា សន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្ត វៀតណាម។

Top