18/07/2019 14:48 GMT+7 Email Print Like 0

លីសើន (Ly Son) - បេតិកភណ្ឌវប្បធម៌ និង ភូគព្ភសាស្រ្ត

កោះស្រស់​ស្អាត​លី​សើ​ន (Ly Son) ចំណុះខេត្ត​​ក្វាង​ង៉ាយ (Quang Ngai) មិនត្រឹមតែ​ល្បី​ឈ្មោះ​នៅ​ក្នុងនិង​ក្រៅ​ប្រទេស​ ដោយ​សារ​​នេះជាភូមិ​កំណើត​នៃ ហាយ​ដូយ​ហ្វាង​សា​ (Hai Doi Hoang Sa) ​- ក្រុម​នាវិក​រុក​រក​​ហ្វាង​សា​ (Hoang Sa) មាន​​ភារកិច្ច​រុករក​ការពារ​ប្រជុំ​កោះ​ហ្វាង​សា​ (Hoang Sa) និង ទ្រឿង​សា (Truong Sa) ​៤សតវត្សរ៍កន្លងទៅ​​ ថែមទាំង​ជា​សួន​ឧទ្យាន​ភូគព្ភសាស្រ្ត​​ ដ៏មាន​តម្លៃ​ខាង​ទេសភាព ​និង​ ពិពិធ​ជីវសាស្រ្ត​ បាន​កកើត​ដោយ​កំពូល​ភ្នំ​ភ្លើង​ទាំង១០​​ នា​កាល​សម័យ​បុព្វកាល​ បានប្រៀប​ដូចជា​ “Maldives នៅ​កណ្តាល​សមុទ្រខាង​កើត​របស់​វៀតណាម​”។​

 លី​សើន (Ly Son) -​ បេតិកភណ្ឌ​វប្បធម៌​សាគរ​

កោះលីសើន (Ly Son) មាន​ផ្ទៃដី​ត្រឹម​តែ​១០គីឡូម៉ែត្រ​ការេ​ តែ​នៅលើ​រាល់​ផ្ទៃ​ម៉ែត្រការេ​នៃ​​​កោះ​ សុទ្ធតែ​មាន​ពោរពេញទៅ​ដោយ​ស្នាម​​វប្បធម៌ ​នៃ​ដូនតា​ កាល​សម័យឆ្មាំ​​រក្សា​សមុទ្រ​។ តាម​សៀវ​ភៅ​គ្រួសារ ​និង រាជបញ្ជានៃ​​រាជការ​ ង្វៀន​ (Nguyen) ​បញ្ជា​​វង្សត្រកូល​​ វូ​ (Vo) ផាម (Pham) លី (Ly) ជាដើម​ ទៅ​នៅ​រក្សា​​​​កោះ​លីសើន (Ly Son) មាន​ឈ្មោះ​ក្រុម ហាយ​ដូយ​ហ្វាង​សា (Hai Doi Hoang Sa) ទុក​​​​សម្រាប់ហៅ​ក្រុម​នាវា​​ ដែល​បង្កើត​​ដោយ​រាជ​អំណាចនៃ​​រាជការ​ស្តេច​ក្រាញ ​ង្វៀន​ (Nguyen) តំបន់​ខាង​ក្នុង នា​សម័យ​កាល​ដើម​សតវត្សរ៍​ទី​១៧ ទុកសម្រាប់​ទទួល​ភារកិច្ច​ទៅ​រុក​រក​កំណប់​ វាស់​ចម្ងាយ​ជើង​ទឹក​ ការពារ​ និង បោះ​បង្គោល​អធិបតេយ្យភាព​​នៅតាម​​ប្រជុំ​កោះ ​ហ្វាង​សា (Hoang Sa) និង ទ្រឿងសា​ (Truong Sa)​។ តាម​ប្រភព​​​​ឯកសា​រ​ផ្លូវការ​ ក្រុមនាវិក​រុក​រក​ហ្វាង​សា​ (Hoang Sa)​ បានបង្កើត​នៅ​ប្រហែល​មុន​ឆ្នាំ​មមែ​ (១៦៣១) ក្រោម​សម័យរាជការ​ស្តេច​ក្រាញ់​​ ​ង្វៀន ​ភុក​ង្វៀន​ (Nguyen Phuc Nguyen) ​(សោយ​រាជ ១៦១៣ - ១៦៣៥)​។​
 


 វង្សត្រ​កូល​ វូ​ (Vo) ផាម (Pham) លី (Ly) ជាដើម​​ នៅ​លើ​កោះ​លីសើន ប្រព្រឹត្ត​​​ពិធី​បូជា​រំលឹក​គុណ​នាវិក​រុក​រកហ្វាង​សា​ (Hoang Sa)​។ រូបថត៖ កុង​ដាត​


 លោកតា ​វ៉​ ហៀន​ដាត​ (Vo Hien Dat) ត្រៀម​រូប​សំណាកជំនួស​មនុស្សពិត​​ សម្រាប់ពិធីបូជា​​រំលឹក​គុណ​នាវិ​ក​រុក​រក ​ហ្វាង​សា (Hoang Sa)​​។ រូបថត៖ កុង​ដាត​


 ពិធីកិច្ចប្រលែង​ទូក​ នា​​ពិធីបូជា​​រំលឹក​គុណនាវិក​រុក​រក ហ្វាង​សា​ (Hoang Sa)​​។ រូបថត​៖ កុងដាត​

 

 កោះ​លី​សើន​ (Ly Son) ជា​ទីកន្លែង​ចម្រុះ​ភាព​ប្រណីត ​​នៃ​ខឿន​វប្បធម៌​ធំ​ៗ​ដូចជា​ចម្ប៉ា​ សាហ្វិញ ​(Sa Huynh)​ និង ដាយ​វៀត (Dai Viet) ជាមួយនឹង​ប្រព័ន្ធ​កេរ​ដំណែល​​ក្រាស់ក្រៃ ​រួម​មាន​កេរដំណែល​វប្បធម៌​ថ្នាក់ជាតិ​​៤ កេរដំណែល​វប្បធម៌​ថ្នាក់​ខេត្ត​​១៤ និង ច្រើន​ប្រភេទ​វប្បធម៌អរូបី​ពិសេស​ផ្សេង​ៗ។ ក្នុង​នោះ​ ពិធីបូជា​​រំលឹក​គុណ​នាវិក​រុក​រក​ហ្វាង​សា​ (Hoang Sa) បាន​ទទួល​ស្គាល់​​ជា​បេតិកភណ្ឌ​អរូបី​​ថ្នាក់ជាតិ​។​

 ចាប់ពី​ឆ្នាំ​១៦៣១ មកដល់​សតវត្សរ៍​ទី​១៩ ស្រទាប់​កងសេនាជន​នៅ​លើ​កោះ​​លី​សើន (Ly Son) ទទួល​បង្គាប់​រាជការ​ រៀង​រាល់​ឆ្នាំ​​អំឡុង​បី​ខែ​ ដាក់ទូក​ចេញ​ទៅ​សមុទ្រ​ខាង​កើត ធ្វើ​ដំណើរ​ទៅកាន់​ប្រជុំ​កោះ ​ហ្វាង​សា​ (Hoang Sa) និង ទ្រឿង​សា (Truong Sa)​ ​អនុវត្ត​ភារកិច្ច​។ តាម​លោក​តា​ វ៉ ​ហៀន​ដាត​ (Vo Hien Dat) ​​ជនជំនាន់ក្រោយ​​នៃ​ប្រធាន​ក្រុម​នាវិក​​រុក​រក​ហ្វាង​សា​ (Hoang Sa)​ ផាម​ក្វាង​អាញ​ (Pham Quang Anh) កាលសម័យ​​​ដើម​ ជា​អ្នក​ទទួល​​​បង្គាប់​រាជការ​ ទៅ​បោះ​បង្គោល​ និង ការពារ​ប្រជុំ​កោះហ្វាង​សា​ (Hoang Sa)​ ដោយប្រទះ​​​ឧបសគ្គ​ មនុស្ស​ជាច្រើន​​ធ្វើដំណើរ​ទៅ ​តែ​មិន​មាន​ថ្ងៃ​​វិល​ត្រឡប់​។ ដើម្បី​រំលឹក​ដល់​គុណ​បំណាច់​ចំពោះ​អ្នក​បូជា​ជីវិត​ រៀងរាល់​ឆ្នាំ​ នា​រដូវ​ខែ​២​ចន្ទគតិ​ វង្ស​ត្រកូល​​ទាំងអស់​​នៅ​លើកោះ​​លីសើន (Ly Son) រៀបចំពិធីបូជា​​រំលឹក​គុណ​នាវិក​​រុករក​​ ហ្វាង​សា (Hoang Sa)​។

សន្សឹម​ៗ ពិធីកិច្ច​នេះ បាន​ក្លាយជា​ពិធី​រួម​សម្រាប់​ប្រជាជន​កោះលីសើន (Ly Son)​។ ខៅ​ឡេ​ (Khao Le) ​ជាពិធីបូជា​យញ្ញ​កង​សេនាជនបែប​រូបសំណាក​​​ ដោយ​មាន​បំណង​លើកកម្ពស់​ និង តប​ស្នង​ចំពោះ​ទាហាន​​អង់​អាច​ ហានពលី​ជីវិត​ ឆ្លងកាត់​រលក​សមុទ្រ​ចេញទៅ​កាន់​កោះហ្វាង​សា ​(Hoang Sa)​ ដើម្បី​ការពារ​អធិបតេយ្យ​កោះ​សមុទ្រ​ដ៏ពិសិដ្ឋ​នៃ​មាតុប្រទេស​។​

ក៏​ដើម្បី​ហេតុ​ផល​នោះ សព្វថ្ងៃ​លើកោះ​មាន​កេរដំណែល​ជិត​១០០​ ​ភាគ​ច្រើន​សុទ្ធតែ​ផ្សារ​ភ្ជាប់​នឹង​ក្រុម​នាវិករុករក​​ហ្វាង​សា ​(Hoang Sa) ​ដូចជា៖ អារាម​អឹម​ឡិញ​ (Am Linh) មណ្ឌល​ផ្នូរ​ទាហាន​ហ្វាង​សា​ (Hoang Sa)​ ទីសក្ការបូជា​អាន​វិញ​ (An Vinh) ទីសក្ការបូជា​អាន​ហាយ​ (An Hai) ទីសក្ការបូជា​ប្រធាន​ក្រុម​ទាហាន​​រុករក​ នៃក្រុម​​នាវិក​រុក​រក​ហ្វាង​សា​ ​(Hoang Sa) ផាម​​ក្វាង​អាញ (Pham Quang Anh) ទីសក្ការបូជា​ប្រធាន​ក្រុម​ទាហានរុករក នៃ​ក្រុម​នាវិករុក​រក​​ហ្វាង​សា (Hoang Sa)​ ​​វូ វ៉ាន​ខៀត (Vo Van Khiet) ​ជាដើម​។​

អច្ឆរិយ​​ធម្មជាតិ​ពិសេស​

តាម​បណ្ឌិត​ ផាម ​ធី​និញ​ (Pham Thi Ninh) ចំណុះ​​សមាគម​បុរាណ​វិទ្យា​វៀតណាម​ ស្រាវ​ជ្រាវ​ឱ្យ​ឃើញ​ថា​​ភូគព្ភសាស្រ្ត​ ភូមិសាស្រ្ត​ រូប​សណ្ឋាន​ដី​​កោះ​លី​សើន ​(Ly Son)​ កកើត​ក្រោយ​ជំនោរ​ផុស​ផ្ទុះ​ ជ្រាប​​ចេញ​ bazan ចន្លោះ​​​មុននេះ​ប្រហែល​​១០.០០០ឆ្នាំ​។ កំណ​ភូគព្ភសាស្រ្ត​ បាន​បង្កើត​ជា​អច្ឆរិយ​ធម្មជាតិ​ពិសេស​ ចំណុះ​​បែប​ភូមិសាស្រ្ត​កម្រ​​មាន​លើ​ពិភពលោក​។​​


ដើម្បី​អភិរក្ស​ និងពង្រីក​តម្លៃ​បេតិកភណ្ឌ​ ដើម្បី​អភិវឌ្ឍន៍​ទេសចរណ៍​ចីរភាព​ នា​ថ្ងៃទី​១៨ - ​១៩ ខែ​មិថុនា​ ឆ្នាំ​២០១៩ គណៈ​កម្មាធិការ​ខេត្ត​ក្វាង​ង៉ាយ (Quang Ngai) សហការ​នឹង​គណៈ​កម្មការ​ជាតិ​ UNESCO VN នឹង​រៀប​ចំ​សិក្ខា​សាលា​​អន្តរជាតិ​ ស្តីពី​តម្លៃ​បេតិកភណ្ឌ​សួន​ឧទ្យាន​​ភូគព្ភសាស្រ្ត​​លីសើន (Ly Son) - សាហ្វិញ ​(Sa Huynh)​ ដោយ​មានការ​ចូល​រួម​ពី​សំណាក់​អ្នក​ឯកទេស​ វិទ្យាសាស្រ្តវិទូ​ អ្នក​ស្រាវជ្រាវ​នៅ​ក្នុងនិង​ក្រៅប្រទេស ​ប្រហែល​៥៥០​នាក់​។

​ សកម្មភាព​​ផុស​ចេញ និង រលត់​ទៅ​នៃ​ភ្នំ​ភ្លើង​ បាន​បង្កើតជា​ទេសភាព​ធម្មជាតិ​អច្ឆរិយ​លើ​កោះ​ គំរូ​គឺ​ជា​ជញ្ជាំង​ថ្ម​ហាង​កូវ​ (Hang Cau) ខ្លោង​ទ្វារ​ តវ៉ (To Vo) មាត់​អណ្តូង​ប្រាក់ (Gieng Tien) និង មាត់​​ថើ​ឡើ (Thoi Loi) ជា​កន្លែង​ភូគព្ភសាស្រ្ត​​មានតម្លៃ​វិទ្យាសាស្រ្ត​ និង តម្លៃ​ទេសចរណ៍​។ បទដ្ឋាន​កំណ​ នៅ​បង្កើត​ជា​ស្រទាប់​ដី​ bazan សម្បូរជីវជាតិ​លើ​ផ្ទៃ​មុខ​កោះ ​នៅ​ទិស​ខាង​ត្បូង​ សមស្រប់​សម្រាប់​ប្រភេទ​ដំណាំ​ ក្នុងនោះ​មាន​ដំណាំ​​ខ្ទឹមស ជា​ដំណាំ​ពិសេស​ប្រចាំ​តំបន់​​ល្បី​ឈ្មោះ​ជិ​តឆ្ងាយ​។ ក្រៅពី​នោះ​បទដ្ឋាន​កំណ​នៅ​បង្កើតជា​​វាល​ថ្ម​ក្រោម​​សមុទ្រ​ ជា​លក្ខណៈ​ល្អសម្រាប់​មច្ឆាជាតិ​រស់​នៅ​។​

រួម​ទស្សនទាន​នឹង​បណ្ឌិត​ ផាម​ ធី​និញ (Pham Thi Ninh) សាស្រ្តាចារ្យ​រង​ បណ្ឌិត​ ត្រឹន ​តឹន​វ៉ាន់ (Tran Tan Van) ប្រធាន​វិទ្យាស្ថាន​​វិទ្យាសាស្រ្ត​ ភូគព្ភសាស្រ្ត​រ៉ែ​ឱ្យ​ដឹង​​ថា តំបន់​សមុទ្រ​លីសើន (Ly Son) - ប៊ិញ​ចូវ​ (Binh Chau)  ជា​ “​សួន​ឧទ្យាន​​” ភ្នំភ្លើង​ធំ​ ជា​បេតិកភណ្ឌ​កម្រ​មាន​លើ​សកលលោក ប្រមូល​ផ្តុំ​គ្រប់​លក្ខណៈ​​នៃ​សូន​ឧទ្យាន​ភូគព្ភសាស្រ្ត​សកលលោក​មួយ​ ទៅ​អនាគត​។​

 


 ទិដ្ឋភាព​កោះ​លីសើន (Ly Son)។ រូបថត៖ មិញ​តឹន​


ខ្លោង​​​ទ្វារ ​តវ៉ (To Vo) ជា​​ខ្លោង​​ទ្វា​រថ្ម​ខ្ពស់​ប្រហែល ​២,៥ម៉ែត្រ​ការេ​ ជា​កំណ​ភូគព្ភសាស្រ្ត ​របស់​ធម្មជាតិ​ ជាទីកន្លែង​សមស្រប់​បំផុត​ សម្រាប់​គយ​គន់​​ថ្ងៃ​អស្តង្គត​ និង ថតរូប។ រូបថត៖ ត្រុង​ចិញ


 ផ្ទាំង​ថ្ម sedimentary ស្រស់ស្អាត​នៅ​តាម​ដង​ផ្លូវ​ទៅ​កាន់​វត្ត​ហាង​ (Hang)  ។ រូបថត៖ ផុង​ធូ​


 ការ​កំណ​ពិសេស​នៃភ្នំ​ភ្លើង​ បាន​បង្កើត​ជា​រូង​ភ្នំ​ sedimentary នៅ​លីសើន (Ly Son)។ ចន្លោះ​មុន​នេះ​ប្រហែល​៤០០ឆ្នាំ ជនជាតិ​ចម្ប៉ា​រុក​រក​កោះ ​រួច​បាន​បង្កើត​វត្ត​​បូជា​ព្រះពុទ្ធ​ មាន​ឈ្មោះ​ហៅថា​វត្ត​ហាង (Hang)​។ រូបថត៖ ផុង​ធូ​


ឆ្នេរ​ងូត​ទឹក​នៅ​កោះ​ប៊ែ ​(Be) ​មា​ន​ខ្សាច់​សម៉ដ្ឋ​ ស្ថិតនៅ​កណ្តាល​ផ្ទាំង​ថ្ម​ sedimentary ភ្នំភ្លើង​។ រូបថត៖ ត្រុង​ចិញ


 វាល​ស្រែ​ដាំ​ខ្លឹម​មើម​ លើ​ផ្ទៃដី​ខ្សាច់​ថ្មនៅ​លើ​កោះ​លីសើន (Ly Son)។ រូបថត៖ ត្រុង​ចិញ​


 ភ្ញៀវ​ទេសចរ​​ផ្សង​ព្រេង​ លើ​ឆ្នេរ​ថ្ម​ sedimentary លើ​កោះ​លី​សើន (Ly Son)​។ រូបថត​៖ ផុ​ងធូ​


 ភ្ញៀវទេសចរ​​មុច​ចុះ​មើល​ផ្កា​ថ្ម​ជុំ​វិញ​កោះ​លីសើន (Ly Son)។ រូបថត៖ អាញ​ក្វឹន​


ភ្ញៀវទេសចរ ពាក់​ស្នោរ​បណ្តែត​គ្រលីង​គ្រលោង​កណ្តាល​ផ្ទៃទឹក​សមុទ្រ​ពណ៌​ខៀវ​​នៅ​កោះ​ប៊ែ​​ (Be) ។ រូបថត៖ ត្រុង​ចិញ

 “​សួន​ឧទ្យាន​ភូគព្ភសាស្រ្ត​លីសើន (Ly Son) - សាហ្វិញ​ (Sa Huynh)​ ប្រមូល​ផ្តុំ​គ្រប់​តម្លៃ​បេតិកភណ្ឌ​ភូគព្ភសាស្រ្ត​ ប្រវត្តិសាស្រ្ត​​វប្បធម៌ បុរាណ​វិទ្យា ទេសភាព​រហស្ថាន​ជាដើម​ មាន​សង្ឃឹមនឹងបាន​ UNESCO ទទួលស្គាល់​ជា​សួន​ឧទ្យាន​ភូគព្ភសាស្រ្ត​​​សកលលោក​...”។​

 បណ្ឌិត​ Guy Martini ប្រធា​ន​ក្រុម​ប្រឹក្សា​​សួន​ឧទ្យាន​ភូគព្ភសាស្រ្ត​ UNESCO អគ្គលេខាធិការ​បណ្តាញ​​សួន​ឧទ្យាន​ភូគព្ភសាស្រ្តសកលលោក​។

ហេតុនេះហើយ ចាប់ពី​ឆ្នាំ​២០១៥ ខេត្ត​ក្វាង​ង៉ាយ (Quang Ngai) បាន​បង្កើត​សួនឧទ្យាន​ភូគព្ភសាស្រ្ត​​លី​សើន​ (Ly Son) - សាហ្វិញ​ (Sa Huynh)​ រួមមាន​កោះ​លីសើន (Ly Son) និង តំបន់​ជាប់​មាត់​សមុទ្រ​ ចំណុះ​ឃុំ​ប៊ិញ​ចូវ​ (Binh Chau) ប៊ិញ​ហាយ (Binh Hai) ស្រុក​ប៊ិញ​សើន (Binh Son) ដើម្បី​អភិរក្ស​តម្លៃ​ភូគព្ភសាស្រ្ត​ រូបសណ្ឋាន​ដី​អច្ឆរិយ​ វប្បធម៌​ពិសេស​ និង ​ជីវសាស្រ្តសម្បូរ​បែប​ដ៏ទាក់​ចិត្ត​។ ជាមួយនឹង​​តម្លៃ​ពិសេស​ខាង​ភូគព្ភសាស្រ្ត​ រូបសណ្ឋាន​ដី​ វប្បធម៌ និង ប្រវត្តិសាស្រ្ត​ លី​សើន ​(Ly Son) បាន​កំណត់​ជា​តំបន់​ស្នូល​នៃ​សួន​ឧទ្យាន​ភូគព្ភសាស្រ្ត​លីសើន (Ly Son) - សាហ្វិញ ​(Sa Huynh)​ បាន​អ្នក​ឯកទេស​​ UNESCO វាយ​តម្លៃខ្ពស់​​ខាង​សក្តានុពល ​ក្លាយជា​សួន​ឧទ្យាន​ភូគព្ភសាស្រ្ត​​សកលលោក​។ សព្វថ្ងៃ​ខេត្ត​ក្វាង​ង៉ាយ (Quang Ngai) កំពុង​ប្រញាប់​ធ្វើស​ម្រេច​សំណុំបែបបទ​​ស្នើឡើង ​នា​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៩ ទទួល​ស្គាល់​លីសើន (Ly Son) ជា​សួន​ឧទ្យាន​​ភូគព្ភសាស្រ្ត​​សកលលោក នៃ​អង្គការ​​ UNESCO៕​
 

ខាង​ជីវសាស្រ្ត​សម្បូរបែប​ ក្រៅពី​ប្រភេទ​សត្វ​រុក្ខជាតិ​កម្រដ៏​​ច្រើន​ នៅ​លើ​តំបន់​ដី​គោក ដែល​​បាន​រៀប​បញ្ចូល​​បញ្ជី​សៀវភៅ​ក្រហម​ របស់​វៀតណាម​ និង សៀវ​ភៅ​ក្រហម​របស់​ IUCN តំបន់​សមុទ្រ​ជុំវិញ​កោះ​លីសើន (Ly Son) មាន​​​សត្វ​រុក្ខជាតិ​ជាង​៧០០​ប្រភេទ រួមមាន​ត្រី​​២០០​ប្រភេទ​ សារាយ​សមុទ្រ​១៣៧​ប្រភេទ​ ​ល្មូន​៧០ប្រភេទ ផ្កាថ្ម​​១៥៧​ប្រភេទ​  សត្វ​វន្ត​ជាតិ​៩៦​ប្រភេទ​ ស្មៅ​សមុទ្រ​០៧​ប្រភេទ​​។ ជុំវិញ​កោះ​មាន​ប្រព័ន្ធ​អេកូឡូស៊ី​ផ្កាថ្ម​ ប្រព័ន្ធ​អេកូឡូស៊ី​ស្មៅ​សមុទ្រ​ ប្រព័ន្ធ​អេកូឡូស៊ី​សាយរាយ​សមុទ្រ​​ពិពិធគ្រប់​ប្រភេទ​។
 

 អត្ថបទ៖ ផុង​ធូ ​
រូបថត៖ ត្រុង​ចិញ កុង​ដាត ម៊ិញ​តឹន​ អាញ​ក្វឹន​ និង ផុងធូ

បណ្តាអត្ថបទបានផ្សាយ