• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រំលឹកខួបលើកទី១១០នៃទិវាកំណើតរបស់អតីតអគ្គលេខាបក្សលោក Truong Chinh


ទិដ្ឋភាពនៃពិធីរំលឹកខួបលើកទី១១០នៃទិវាកំណើតរបស់អតីតអគ្គលេខាបក្សលោក Truong Chinh

ថ្ងៃនេះជាថ្ងៃគម្រប់១១០នៃទិវាកំណើតរបស់អតីតអគ្គលេខាបក្ស លោក Truong Chinh (ថ្ងៃទី៩កុម្ភៈ១៩០៧- ថ្ងៃទី៩កុម្ភៈ២០១៧) លើទំព័រទី១នៃកាសែត Nhan dan (ប្រជាជន)និងកាសែត Quan doi Nhan dan (កងទ័ពប្រជាជន) បានចុះផ្សាយអត្ថបទជាច្រើនដោយស្ងើចសរសើរលោកជាយុទ្ធជនកុម្មុយនិស្តគំរូនិងជាសិសិ្សឆ្នើមរបស់លោកប្រធានហូជីមិញ។ អតីតអគ្គលេខាបក្ស លោក Truong Chinh មានឈ្មោះពិតថា Dang Xuan Khu កើតថ្ងៃទី៩កុម្ភៈឆ្នាំ១៩០៧ នៅភូមិ Hanh Thien ឃុំ Xuan Hong ស្រុក Xuan Truong ខេត្ត Nam Dinh ក្នុងត្រកូលបញ្ញាវ័ន្ត ស្នេហាជាតិ។​ លោកចូលរួមធ្វើសកម្មភាពបដិវត្តន៍កាលពីអាយុ១៨ឆ្នាំនិងជាសិស្សឆ្នើម របស់លោកប្រធានហូជីមិញ។ ក្នុងនាមជាអគ្គលេខាបក្សនោះដោយបញ្ញាឈ្លាសវៃ  លោក Truong Chinh បានរកឃើញនិន្នាការអភិវឌ្ឍន៍របស់សម័យកាលនិងបំណងប្រាថ្នារបស់ប្រជាជន តាមនោះ លោកបានរួមជាមួយមជ្ឈឹមបក្សនិងការិយាល័យនយោបាយដាក់ចេញជាបន្ទាន់នូវគោលនយោបាយផ្លាស់ប្តូរថ្មី។ ទស្សនៈផ្លាស់ប្តូរថ្មីដែលលោកជាអ្នកផ្តើមគំនិតនោះបានក្លាយទៅជាត្រីវិស័យសម្រាប់ការ ទទួលយកចំណះដឹងនិងដោះស្រាយរាល់បញ្ហាទ្រឹស្តីរបស់វៀតណាមក្នុងកិច្ចការផ្លាស់ប្តូរថ្មី៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

ធ្វើឱ្យ​នវានុវត្តន៍និងការផ្លាស់ប្តូរឌីជីថល ក្លាយជាកម្លាំងចលករនៃការអភិវឌ្ឍប្រទេសជាតិយ៉ាងពិតប្រាកដ

ធ្វើឱ្យ​នវានុវត្តន៍និងការផ្លាស់ប្តូរឌីជីថល ក្លាយជាកម្លាំងចលករនៃការអភិវឌ្ឍប្រទេសជាតិយ៉ាងពិតប្រាកដ

ឆ្នាំ២០២៥ គឺជាចំណុចរបត់ដ៏សំខាន់មួយសម្រាប់ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាឆ្នាំដំបូងដែលវិស័យទាំងមូលអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧ របស់ការិយាល័យនយោបាយ ស្តីពីការទម្លុះទម្លាយក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ។

Top