29/07/2020 11:03 GMT+7 Email Print Like 0

រួមដៃគ្នាដើម្បីសហគមន៍អាស៊ានមួយប្រកបដោយភាពស្អិតរមួតនិងការឆ្លើយតប

ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២០ គឺជាថ្ងៃគូសសញ្ញារយៈពេលមួយ ភាគបួននៃសតវត្សរ៍ ដែលវៀតណាមចូលជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh ចូលរួមនិងថ្លែងសុន្ទរកថានៅក្នុងសន្និសីទតាមអ៊ិនធឺរណែតថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន - EU ស្តីពីការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ នៅថ្ងៃទី ២០ មីនា ឆ្នាំ ២០២០ (រូបថត៖TTXVN)



ជាពិសេសនៅឆ្នាំនេះ ការប្រារព្ធព្រឹត្តិការណ៍ដ៏គួរឱ្យចងចាំនេះ បានកើតឡើងស្របពេលដែលវៀតណាមកាន់ដំណែងជាប្រធានប្តូរវែនជាលើកទី២ របស់សមាគម។ ក្នុងឱកាសនេះ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស លោក Pham Binh Minh បានមានអត្ថបទសរសេរស្តីពី៖ “រយៈពេល ២៥ ឆ្នាំ វៀតណាមចូលរួមអាស៊ាន៖ រួមដៃគ្នាដើម្បីសហគមន៍អាស៊ានមួយប្រកបដោយភាពស្អិតរមួតនិងការឆ្លើយតប”។

អត្ថបទបានលើកឡើងថា វៀតណាមចូលរួមជាសមាជិកអាស៊ានក្នុងឆ្នាំ ១៩៩៥ គឺជាព្រឹត្តិការណ៍សំខាន់បំផុតមួយក្នុងប្រវត្តិសាស្ត្រកិច្ចការបរទេសរបស់វៀតណាម ចាប់តាំងពីបដិវត្តខែសីហាឆ្នាំ ១៩៤៥ ក៏ដូចជាក្នុងដំណើរការអភិវឌ្ឍន៍របស់អាស៊ាន។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះមានអត្ថន័យសំខាន់ដែលនាំតំបន់អាស៊ីអាគ្នេយ៍ពីការប្រឈមមុខដាក់គ្នា ទៅរកការសន្ទនា ពីការសង្ស័យគ្នា ទៅជាការទុកចិត្តគ្នាវិញពីការបែងចែកទៅជាសាមគ្គីភាពវិញ។ សម្រាប់អាស៊ាន ការទទួលយកវៀតណាមជាសមាជិកទី ៧ បានរួមចំណែកជួយពន្លឿនដំណើរការពង្រីកសមាគមនិងពង្រឹងសន្តិភាព ស្ថិរភាពក្នុងតំបន់ ដែលជាតំបន់មានសារៈសំខាន់ពិសេសទាំងភូមិសាស្ត្រនយោបាយ​និងភូមិសាស្ត្រសេដ្ឋកិច្ច និងជាមជ្ឈមណ្ឌលតភ្ជាប់មហាសមុទ្រប៉ាស៊ីហ្វិកនិងមហាសមុទ្រឥណ្ឌាទៀតផង។

ក្នុងនាមជាប្រធានអាស៊ាន ២០២០ វៀតណាមបានរួមគ្នាជាមួយបណ្តាប្រទេសសមាជិក ដើម្បីកំណត់នូវប្រធានបទរួមមួយសម្រាប់ឆ្នាំ ២០២០ គឺ “ភាពស្អិតរមួតនិងការឆ្លើយតប” ដើម្បីពន្លឿនដំណើរការនៃការកសាងសហគមន៍និងលើកកម្ពស់តួនាទីរបស់អាស៊ាននៅក្នុងពិភពលោកពោរពេញទៅដោយការផ្លាស់ប្តូរ។ អាស៊ានបានធានានូវការអនុវត្តរាល់គោលដៅនិងកិច្ចសហប្រតិបត្តិការអាស៊ានក្នុងឆ្នាំ ២០២០ ប្រកបដោយប្រសិទ្ធភាព ហើយបានគ្រប់គ្រងជំងឺរាតត្បាតកូវីដ-១៩  ព្រមទាំងដំណើរការជំនះពុះពារនូវផលវិបាកបណ្តាលមកពីជំងឺរាតត្បាត ដើរទន្ទឹមនឹងការស្តារ អភិវឌ្ឍន៍សេដ្ឋកិច្ចផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ