18/02/2019 16:19 GMT+7 Email Print Like 0

រូបភាពមួយចំនួនបង្ហាញអំពីសង្គ្រាមបានធ្វើឡើង នៅខេត្ត កាវបាំង (Cao Bang) នា៤០ ឆ្នាំមុន

សង្គ្រាមលើ​បណ្តាញ​ខ្សែ​​​​ព្រំដែន​វៀតណាម​ –ចិន​ (ខែកុម្ភៈ ឆ្នាំ១៩៧៩) បានបញ្ចប់ពី​ ៤០ ឆ្នាំមុនហើយ ។  ​ធ្លាប់ជា​អ្នក​យកព័ត៌មាន​លើ​សមរភូមិ ខេត្ត​ កាវបាំង (Cao Bang)  អ្នកយកព័ត៌មាននិងជា​អ្នក​ថតរូប ​ ត្រឹន ម៉ាញធឿង (Tran Manh Thuong) នៅតែ​រក្សា​បណ្តា​រូបថត និង​អនុស្សាវរីយ៍​មិន​អាច​បំភ្លេច​អំពី​​សង្គ្រាម​​​ការពារ​ប្រទេស​ជាតិ​ដ៏អង់អាចក្លាហាន។

នៅពេលសង្គ្រាមកើតឡើង បណ្តាយុទ្ធជនធ្វើសកម្មភាពក្នុងវិស័យផ្សព្វផ្សាយព័ត៌មានមិនគិតដល់អ្វីៗ។ ដោយស្មារតីនូវបំពេញភារកិច្ច ធ្វើតាមការអំពាវនាវរបស់មាតុភូមិជាទីស្រឡាញ់។ ថែមទាំងក្តីមោទនភាពរបស់ប្រជាជន​វៀតណាម ផងដែរ យើងខ្ញុំបានត្រៀមខ្លួនជាសម្រេច ដើម្បីធ្វើដំណើរទៅកាន់សមរភូមិនិងតយុទ្ធការ​ពារ​ប្រទេសជាតិ។

ក្នុងអំឡុងពេលប្រយុទ្ធយ៉ាងឃោរឃៅ ដោយការជួយពីយុទ្ធជនពីរនាក់ ខ្ញុំអាចធ្វើដំណើរទៅកាន់គ្រប់ទីកន្លែង​នៅសមរភូមិខេត្ត កាវបាំង (Cao Bang) ពីស្រុក ថុងណុង (Thong Nong) ឆ្លងកាត់ចំណោតជម្រាលភ្នំ ម៉ាគ្វី (Ma Quy) មកដល់ ស្រុក ត្រាលីញ (Tra Linh) ពីស្រុក ទ្រូងខាញ់ (Trung Khanh) ឆ្លងកាត់ចំណោតជម្រាលភ្នំម៉ាភូក (Ma Phuc) មកដល់ស្រុក ហាក្វាង (Ha Quang) ស្រុកក្វាងហ័រ (Quang Hoa) … ម៉ាស៊ីនថតរូបម៉ាក Zenit និងហ្វ៊ីលថតរូបម៉ាក Orwo ចំនួន ២០ ដុំ ខ្ញុំបានថតបណ្តារូបថតដែលបង្ហាញការប្រយុទ្ធយ៉ាងអង់អាចក្លាហានរបស់ប្រជាជន កងទ័ព កងជីវពល កងទ័ពតំបន់នៅខេត្ត កាវបាំង (Cao Bang) បានវាយកំទេចចំពោះការវាយលុករបស់សត្រូវ បាញ់កំទេចរថក្រោះរាប់សិបគ្រឿង ដកហូតអាវុធនិងបរិក្ខាសង្គ្រាមគ្រប់ប្រភេទ ទន្ទឹមនឹងនេះ សត្រូវបានចាប់ ឬចាប់ជាឈ្លើយសឹករាប់ពាន់នាក់។

 

 ស្ពានទន្លេបាំង (Bang) ស្ថិតនៅទីរួមខេត្ត កាវបាំង (Cao Bang) បានបំផ្លិចបំផ្លាញ
ដោយពួកឈ្លានពានចិន។

 
ពួកឈ្លានពានចិនបំផ្លិចបំផ្លាញមន្ទីរពេទ្យ ទ្រូងខាញ (Trung Khanh)។
 
តំបន់ វឿនកាម (Vuon Cam) ស្ថិតក្នុងភូមិសាស្ត្រ ខេត្ត កាវបាំង (Cao Bang)ត្រូវបាន
ពួកឈ្លានពានចិនបំផ្លិចបំផ្លាញ ដោយការផ្ទុះគ្រាប់បែក។

 
វត្តមួយស្ថិតក្នុងនៅទីរួមខេត្ត កាវបាំង (Cao Bang ) ត្រូវបានពួកឈ្លានពានបំផ្លិចបំផ្លាញ ដោយការផ្ទុះគ្រាប់បែក។
 

គឺជាជនសាក្សីម្នាក់ ខ្ញុំបានឈឺចាប់យ៉ាងខ្លាំងណាស់ នៅពេលថតរូបបណ្តារូបភាពដែលបង្ហាញអំពីការបំផ្លិចបំផ្លាញយ៉ាងឃោរឃៅរបស់ពួកសត្រូវឈ្លានពាន។ រូហូតដល់បច្ចុប្បន្ននេះ ខ្ញុំមិនអាចបំភ្លេចបានទេអំពី រូបភាពកុមារីម្នាក់អៀវប្អូនស្រី រត់គេចសត្រូវ ថែមទាំង ព្រាត់ឪពុកនិងម្តាយ អត់បាយ នឿយហត់ ផងដែរ។ ប៉ុន្តែ ជាភព្វសំណាងណាស់ កុមារពីនាក់នេះបានប្រជាពលរដ្ឋចិញ្ចឹមនិងថែទាំ។ លើខ្សែផ្លូវពីស្រុក ហ័រអាន (Hoa An) ធ្វើដំណើរតាមខ្សែផ្លូវជាតិលេខបី មកដល់ស្ពាន តាយហូស៊ីន (Tai Ho Sin) ខ្ញុំបានមើលឃើញកុមារអាយុជិត ៣ ឆ្នាំ កំពុងយំក្បែរម្តាយបានដេកសន្លប់ និងឈាមចេញពេញខ្លួន។ នៅពេលនោះមានរថយន្តម៉ាក Comangca មកដល់ និងចត។ កងទ័ពជាស្រ្តីម្នាក់ ស្ពាយកាំភ្លើង បានចុះរថយន្ត និងបីកុមារនេះ ហើយដឹកជញ្ជូនម្តាយទៅកាន់ខ្សែប្រយុទ្ធខាងក្រោយ។



កងទ័ពធ្វើដំណើរឆ្ពោះទៅកាន់ខ្សែព្រំដែន និងគាំទ្រយ៉ាងសកម្មដល់សមរភូមិ កាវបាំង (Cao Bang)។
 
អង្គភាពកងទ័ពប្រយុទ្ធមួយ នៅស្រុកទ្រូងខាញ (Trung Khanh) ខេត្ត កាវបាំង (Cao Bang)។
 
 យុទ្ធជនជាស្រ្តីម្នាក់កំពុងធ្វើដំណើរឆ្ពោះទៅកាន់សមរភូមិ និងសង្គ្រោះជីវិតកុមារម្នាក់។
 
អង្គភាពកងទ័ពប្រយុទ្ធមួយ នៅស្រុក ត្រាលីញ (Tra Linh)។
 
កាំភ្លើងធំការពារអាកាសរបស់រោងចក្រដេកស៊ីវឡេត នៅទីរួមស្រុក ទីញទូក (Tinh Tuc)
ស្រុក ង្វៀនប៊ិញ (Nguyen Binh)។


ដេញតាមវាយសត្រូវ ក្នុងភូមិសាស្ត្រទីរួមស្រុក នឿកហាយ (Nuoc Hai) ស្រុក ហ័រអាន (Hoa An)។
 
រថក្រោះរបស់ពួកឈ្លានពានចិនត្រូវបានកងទ័ពវៀតណាមបាញ់ នៅភូមិសៃ (Say) ទីរួមស្រុក នឿកហាយ (Nuoc Hai) ស្រុក ហ័រអាន (Hoa An)។
 
រថក្រោះរបស់ពួកឈ្លានពានចិនឡើងដល់ភ្នំតូច ណាតុង (Na Tong)  ទីរួមខេត្ត កាវបាំង (Cao Bang) ត្រូវបានកងទ័ពវៀតណាមកំទេច។
 
រថក្រោះរបស់ពួលឈ្លានពានចិនត្រូវបានកងទ័ពវៀតណាមបាញ់ និងកំទេច នៅភូមិសៃ (Say) ទី
រួមស្រុក នឿកហាយ (Nuoc Hai) ស្រុក ហ័រអាន (Hoa An)។

 
កងទ័ពវៀតណាមចាប់រថក្រោះរបស់ពួកឈ្លានពាន នៅភូមិសៃ (Say)។
 
គិលានុបដ្ឋាយិកាជួយសង្គ្រោះឈ្លើយសឹក នៅសមរភូមិខេត្ត កាវបាំង (Cao Bang)។ 
 
យុទ្ធជនជាស្រ្តីពីនាក់នាំឈ្លើសសឹកទៅដល់មូលដ្ឋាន។
 
សេនាជនជនជាតិតៃ (Tay) ជាស្ត្រី នៅស្រុក ភុកហ័រ (Phuc Hoa) កំពុងបញ្ជូនស្បៀងអាហារ
ទៅកាន់សមរភូមិ។

 
គិលានុបដ្ឋាយិកានៅមន្ទីរពេទ្យ ភុកហ័រ និងសេនាជនជនជាតិតៃ (Tay) ជាស្ត្រីបញ្ជូនយុទ្ធជនរងរបួស
ទៅកាន់មូលដ្ឋាន។

 

ទោះបីសង្គ្រាមនេះបានអូសបន្លាយក្នុងរយៈពេលខ្លីក៏ដោយ ប៉ុន្តែសង្គ្រាមនេះបានបំផ្លិចបំផ្លាញយ៉ាងឃោរឃៅ គ្មានម៉ាស៊ីនថតរូបណា គ្មានអត្ថបទណាអាចពិព័រណ៍នានៅឡើយទេ។ ប៉ុន្តែខ្ញុំជឿជាក់ថា ជ័យជម្នះរបស់កងទ័ពនិងប្រជាជនវៀតណាមគឺជាត្រឹមត្រូវ។ យើងខ្ញុំប្រយុទ្ធដើម្បីការពារអធិបតេយ្យភាពប្រទេសជាតិ ប្រឆាំងនឹងពួក​​ឈ្លានពាន./.

អត្ថបទនិងរូបថត៖ ម៉ាញ ធឿង


 

បណ្តាអត្ថបទបានផ្សាយ