រុស្ស៊ីនិងចិនព្រមានអំពីគ្រោះអាសន្នអឺរ៉ុបរងការវាយប្រហារដោយអាវុធគីមី (Image: VNA)
នាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៦ រុស្ស៊ីនិងចិនបានដាក់ជូនក្រុមប្រឹក្សាសន្តិសុខអ.ស.ប. នូវពង្រាងសេចក្តី សម្រេចចិត្ត ស្តីពីការបង្កើនតាមដានសកម្មភាពប្រឆាំងភេរវកម្ម នៅប្រទេសស៊ីរីក្រោយពីការគំរាមកំហែងវាយប្រហារ ដោយជាតិគីមីទៅលើអឺរ៉ុប។ តាមពង្រាងសេចក្តីសម្រេចចិត្តនេះ ប្រទេសស៊ីរីទួរគីនិងអ៊ីរ៉ាក់ ត្រូវរាយការណ៍ ស្តីពីរាល់កាយវិការទន្ទ្រានកាន់កាប់ឬផលិតអាវុធគីមី របស់ក្រុមប្រដាប់អាវុធនានាក្នុងតំបន់។ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅ អ.ស.ប. លោក Vitaly Churkin បានឲ្យដឹងថា៖ ការស្នើរឲ្យប្រទេសជាសមាជិកនានានិងយន្តការស៊ើប អង្គេតរួមឃ្លាំមើលបណ្ដាក្រុមប្រដាប់អាវុធពង្រាង សេចក្តីសម្រេចចិត្តពោលខាងលើនឹងជួយដោះស្រាយបញ្ហាសេសសល់ក្នុងការទប់ស្កាត់ការ ប្រើប្រាស់អាវុធគីមី ក៏ដូចជាការគំរាមកំហែងស្តីពីលទ្ធិភេរវកម្មនិយមកម្មមានសិទ្ធិអាវុធគីមីផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម