16/02/2019 11:17 GMT+7 Email Print Like 0

រយៈពេល ៤០ ឆ្នាំការតស៊ូដើម្បីការពារព្រំដែនភាគខាងជើង: បញ្ជាក់ពីការពិតនៃប្រវត្តិសាស្រ្តនិងភាពស្របច្បាប់ របស់វៀតណាមក្នុងការតស៊ូ ដើម្បីការពារព្រំដែនភាគខាងជើង


 សាស្ត្រាចារ្យ បណ្ឌិត Nguyen Quang Thuan ថ្លែង​ក្នុង​សិក្ខាសាលា​  “ការតស៊ូដើម្បីការពារ​ព្រំដែនភាគខាង​ជើងនៃមាតុប្រទេស - រយៈពេល ៤០ ឆ្នាំ ក្រឡេកមើលឡើងវិញ  (១៩៧៩-២០១៩)”

 នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ​២០១៩​ នៅទីក្រុងហាណូយ បណ្ឌិតសភា​វិទ្យាសាស្ត្រ​សង្គមវៀត​ណាម បាន​សហការ​ជាមួយ​សមាគម​វិទ្យាសាស្ត្រ ​ប្រវត្តិសាស្ត្រវៀតណាម រៀបចំសិក្ខា​សាលា​ “ការតស៊ូ​​ដើម្បីការពារ​ព្រំដែន​ភាគ​ខាង​ជើង​នៃមា​តុប្រ​ទេស - រយៈពេល ៤០ឆ្នាំ ​​ក្រឡេកមើលឡើងវិញ​  (១៩៧៩-២០១៩)”​។ 

 
ទិដ្ឋភាពនៃសិក្ខាសាលា

នៅឯសិក្ខា​សាលានេះ សាស្ត្រាចារ្យ បណ្ឌិត Nguyen Quang Thuan ប្រធាន​បណ្ឌិត្យ​សភាវិទ្យាសាស្ត្រ​សង្គម​បាន​ឲ្យដឹង​ថា​៖ សិក្ខាសាលានេះគឺជាឱកាសមួយ ដើម្បីក្រឡេ​កមើលឡើងវិញនូវព្រឹត្ដិការណ៍ប្រវ​ត្ដិសាស្ដ្រ ដែលបាន​កើតឡើង​កាលពី​ ៤០ ឆ្នាំមុនដោយស្មោះត្រង់និងសត្យានុម័ត  ​តាមនោះ បង្កើនសាមគ្គីភាព​និ​ង​​ជំរុញ​ទំ​នាក់​ទំនង​​មិត្តភាព​​ និង​សហប្រតិបត្តិការរវាងប្រទេស និ​ងប្រទេសជាតិទូទាំងពិភ​ពលោក។

បទ​បង្ហាញ ចំនួន ៦០ នៅក្នុងសិក្ខាសាលានេះ បានផ្តោត​លើបញ្ហាជា​មូលដ្ឋាន​ដែលក្នុង​នោះបញ្ជាក់​ពីការ​ពិត​ប្រវត្តិសាស្រ្តនិង​ភាពស្រប​ច្បាប់ របស់វៀតណាមក្នុងការតស៊ូ ដើ​ម្បីការពារព្រំដែន​ភា​គខាង​ជើង​របស់​មាតុ​ប្រទេស។​ របាយការណ៍មួយចំនួ​នក៏ បានផ្តល់នូវមេរៀនទ្រឹស្តី​ ការអនុវត្តជាក់ស្តែងនិង​មេរៀ​ន​ប្រវត្តិសាស្រ្ត ដែលបាន​​ដកចេញ​​ពីការ​​ប្រយុទ្ធ​នេះ​ រួមចំណែកដល់ការអប់រំ​ស្មារតីសាមគ្គីភា​ព ​ឆន្ទៈ​ប្តេជ្ញា​ ដើម្បី​កសាង​ប្រទេស​ជាតិ​​សម្បូរ​រុងរឿង​​ក្នុង​បរិបទ​ដែលស្ថានភាព​នៃពិ​ភពលោក និង​​តំបន់មាន​បម្រែ​បម្រួល​យ៉ាង​ស្មុគ្រ​ស្មាញ​ មិន​អាចព្យាករណ៍បា​នមុននោះ​ឡើយ៕​

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ