26/05/2021 08:01 GMT+7 Email Print Like 0

រដ្ឋាភិបាលបើកកិច្ចប្រជុំស្ដីពីការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩

នារសៀលថ្ងៃទី ២៤ ខែឧសភា លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយអចិន្ត្រៃយ៍រដ្ឋាភិបាល ដើម្បីពិភាក្សាការងារប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។
 

លោក នាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh (រូបថត៖ TTXVN)


អញ្ជើញរាយការណ៍ជូនលោកនាយករដ្ឋមន្រ្តីស្ដីពីស្ថានភាពបច្ចុប្បន្ននៃការរីករាលដាល ជំងឺកូវីដ ១៩ នោះ  រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Nguyen Thanh Long បានឲ្យដឹងថា៖ រលោកជំងឺលើកទី ៤ នេះ បានឈានចូលថ្ងៃទី ២៩ ហើយ ដែលបណ្ដាលឲ្យមនុស្សចំនួន ២ ២៥៣ នាក់ឆ្លងជំងឺក្នុងប្រទេស ពោលគឺ ខ្ពស់ជាង ១,៤ ដង បើប្រៀបធៀបនឹងករណីឆ្លងជំងឺសរុបក្នុងរលោកផ្ទុះជម្ងឺទាំងបីកាលពីមុន នៅតាមខេត្តក្រុងចំនួន ៣០។

រដ្ឋាភិបាលបើកកិច្ចប្រជុំស្ដីពីការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ (រូបថត៖ TTXVN)


អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោក នាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh បានអះអាងថា៖ ការងារប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ បានរួមចំណែកដល់ជោគជ័យនៃការបោះឆ្នោតជ្រើសរើសសមាជិក សមាជិការដ្ឋសភានីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ ២០២១-២០២៦ ។ នាពេលខាងមុខជំងឺកូវីដ ១៩ កាន់តែមានការវិវឌ្ឍយ៉ាងស្មុគស្មាញនៅតាមមណ្ឌលឧស្សាហកម្មនិងទីប្រជុំជន។ ដូច្នេះវៀតណាមត្រូវចាត់វិធានការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ យ៉ាងប្ដូរផ្ដាច់ថែមទៀត។ លោកនាយករដ្ឋមន្ត្រីបានសង្តត់ធ្ងន់ថា៖ "យើងត្រូវផ្ដោតសំខាន់លើយុទ្ធសាស្ត្រវ៉ាក់សាំងយ៉ាងខ្លាំងក្លាថែមទៀត។ ពោលគឺយើងត្រូវសិក្សាស្រាវជ្រាវអំពីការផ្ទេរប្រគល់បច្ចេកវិទ្យាផលិតវ៉ាក់សាំងក្នុងប្រទេស ហើយធ្វើការប្រមូលអ្នកវិទ្យាសាស្ត្រ ក្រសួង ស្ថាប័នដើម្បីរៀបចំយន្តការលើកទឹកចិត្តការផលិតវ៉ាក់សាំង រៀបចំផែនការចាក់វ៉ាក់សាំងឲ្យសមស្រប ក្នុងនោះផ្ដល់អាទិភាពដល់មណ្ឌលឧស្សាហកម្ម ដើម្បីការពារសុខភាពសហគមន៍ ព្រមទាំងមិនឲ្យប៉ះពាល់ដល់សកម្មភាពធ្វើអាជីវកម្ម និងខ្សែរសង្វាក់ផ្គត់ផ្គង់ផងដែរ"៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ