• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋាភិបាលវៀតណាមចេញចំណាយថវិកាជាមុនដើម្បីបញ្ជូនសាកសពជនរងគ្រោះចំនួន ៣៩ នាក់ដែលបានស្លាប់នៅក្នុងប្រទេសអង់គ្លេសឲ្យធ្វើមាតុភូមិនិវត្តន៍

រដ្ឋាភិបាលវៀតណាមនឹងចេញចំណាយថវិកាជាមុនដើម្បីធានាដល់ការបញ្ជូលវិលត្រឡប់ប្រទេសសម្រាប់សាកសពនៃជនរងគ្រោះចំនួន ៣៩ នាក់ដែលត្រូវបានស្លាប់នៅប្រទេសអង់គ្លេស។ នេះជាការអះអាងរបស់អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son ក្នុងពេលឆ្លើយបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៅខាងក្រៅកិច្ចប្រជុំរដ្ឋសភាកាលពីព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា។


អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son (រូបថត vov.vn)

ក៏ប៉ុន្តែរហូតមកដល់ពេលនេះមិនទាន់បានស្ថិតិនូវចំនួនគ្រួសារដែលមានបំណងចង់បញ្ជូនសាកសពជនរងគ្រោះ​ទាំងនេះមកប្រទេសវិញតាបរបៀបណាក៏មិនទាន់ដឹងច្បាស់ដែរ។

«ជាបឋម រដ្ឋាភិបាលជាមួយនឹងការទទួលខុសត្រូវខ្ពស់បំផុតនឹងចេញចំណាយថវិកាជាមុន ដើម្បីបំពេញបែបបទនានានិងធានានូវពេលវេលាសមស្រប។ ឥឡូវនេះ    រដ្ឋាភិបាលវៀតណាមកំពុងឯកភាពលើផ្នែកបច្ចេកទេស​ជាមួយភាគីអង់គ្លេសស្តីពីការត្រូវតែបំពេញបែបបទសម្រាប់គ្រួសារអ្នកណាមានដែលមានបំណងបញ្ជូនផេះសពត្រឡប់មកប្រទេសវិញគឺត្រូវអនុវត្តពីធីបុជាសពជាមុនសិនជាដើម។ ទន្ទឹមនឹងនេះដែរត្រូវរៀបចំជើងហោះហើរឲ្យសមស្របទៀតផង»៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

ប្រកាសគេហទំព័រព័ត៌មានអេឡិចត្រូនិកស្តីពីការបោះឆ្នោត

ប្រកាសគេហទំព័រព័ត៌មានអេឡិចត្រូនិកស្តីពីការបោះឆ្នោត

នេះគឺជាបណ្តាញព័ត៌មានផ្លូវការរបស់ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត ដែលមានអាសយដ្ឋានចូលមើល៖ http://hoidongbaucu.quochoi.vn/ ហើយត្រូវបានភ្ជាប់តាមរយៈឡូហ្គោនៅលើវិបផតថលព័ត៌មានអេឡិចត្រូនិករបស់រដ្ឋសភានៅអាស័យដ្ឋាន http://quochoi.vn/។

Top