• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋសភាពិភាក្សាអំពីពង្រាងសេចក្ដីសម្រេចចិត្តស្ដីពីគោលនយោបាយសារពើពន្ធ រូបិយវត្ថុ ដើម្បីជួយឧបត្ថម្ភដល់កម្មវិធីស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមឡើងវិញ

នាថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ សម័យប្រជុំវិសាមញ្ញលើកដំបូង រដ្ឋសភាវៀតណាមនីតិកាលទី១៥ បានបើកកិច្ចភាពិភាក្សាពេញអង្គដើមដំបូង ស្ដីអំពីពង្រាងសេចក្ដីសម្រេចចិត្តស្ដីពីគោលនយោបាយសារពើពន្ធ រូបិយវត្ថុ ដើម្បីជួយឧបត្ថម្ភដល់កម្មវិធីស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមឡើងវិញ។
 

ទិដ្ឋភាពទូទៅនៃសម័យប្រជុំវិសាមញ្ញលើកដំបូង (រូបថត៖ quochoi.vn)


អង្គប្រជុំបានសម្ដែងការស្រុះចិត្តគំនិតចំពោះគោលការណ៍ចេញផ្សាយសេចក្ដីសម្រេចចិត្តស្ដីពីគោលនយោបាយសារពើពន្ធ និងរូបិយវត្ថុ ដើម្បីជួយឧបត្ថម្ភ ដល់កម្មវិធីស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមឡើងវិញ។ សមាជិការដ្ឋសភា លោកស្រី Vu Thi Luu Mai បានលើកមតិថា៖ “យើងទទួលយកការចំណាយលើសការកំណត់ ទទួលយកការខ្ចីប្រាក់កម្ចី ដើម្បីរយៈពេលក្រោយមកទទួលបានលទ្ធផលដ៏ធំធេងជាង ។ ដូច្នេះហើយ ប្រសិនបើយើងចំណាយទឹកប្រាក់ជាង ៣៤៦ លានលានដុងនោះ តើយើងអាចទទួលបានលទ្ធផលអ្វីខ្លះ យើងចាំបាច់ត្រូវកំណត់បញ្ហានេះឲ្យបានច្បាស់លាស់។ យើងនឹងធ្វើការបែងចែកថវិកាជាង ៣៤៦ លានលានដុងសម្រាប់គោលដៅផ្សេងៗគ្នា ដោយផ្ទាល់ និងប្រយោល ដូចជាពន្ធ និងការជួយឧបត្ថម្ភអត្រាការប្រាក់ ឲ្យសមស្របនឹងគោលការណ៍ជាក់លាក់ ចំពោះកញ្ចប់គោលនយោបាយនីមួយៗ។ ខ្ញុំគិតថា យើងចំបាច់ត្រូវផ្ដោតសំខាន់លើវិស័យដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដោយសារជំងឺរាតត្បាតកូវីដ ១៩ និងវិស័យដែលមានអត្ថន័យកំណើនដ៏សំខាន់ៗផងដែរ”។

កម្មវិធីស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឡើងវិញរបស់រដ្ឋាភិបាលដាក់ជូនរដ្ឋសភា គឺមានទឹកប្រាក់ជាង ៣៤៦ លានលានដុង ហើយត្រូវបានអនុវត្តន៍ក្នុងរយៈពេល ២ ឆ្នាំ ២០២២ - ២០២៣។ កម្មវិធីមានសារៈសំខាន់ពិសេសក្នុងការឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ ១៩ ជំនះពុះពារលើផលវិបាក និងស្ដារ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយចីរភាពឡើងវិញ៕

តាម VOV5  - វិទ្យុសំឡេងវៀតណាម

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

យោងតាមព័ត៌មានពីក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត គិតត្រឹមម៉ោង ៤ រសៀល ថ្ងៃទី ១៥ ខែមីនា ចំនួនអ្នកបោះឆ្នោតសរុបដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១ មានចំនួនជាង ៧១,៣ លាននាក់ (អត្រាជាង ៩៣%)។

Top