• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋសភាបញ្ចប់ការសួរដេញដោលនិងឆ្លើយសំណួរដេញដោលសមាជិករដ្ឋាភិបាល


 ទិដ្ឋភាពនៃការសួរដេញដោលនៅសាលប្រជុំ (រូបថតៈ Đình Nam) 

សម័យសួរដេញដោលសមាជិករដ្ឋាភិ​បាល ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំលើកទី៣ រដ្ឋសភាវៀត ណាមនីតិកាលទី១៤បានបញ្ចប់នាល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ ក្រោយរយៈ ពេល៣ថ្ងៃធ្វើការ។​ មុននោះ ឧបនាយក​រដ្ឋមន្ត្រី​អចិន្ត្រៃយ៍​រដ្ឋាភិបាល លោក Truong Hoa Binh បានតាងនាមនាយករដ្ឋមន្ត្រី​រដ្ឋាភិបាល ជូនដំណឹង​និង​បំភ្លឺ​ច្បាស់ នូវបញ្ហាមួយចំនួនក្រោម​ការទទួលខុស​ត្រូវរបស់​រដ្ឋាភិបាល និងការឆ្លើយ​សំណួរដេញ​ដោលរបស់សមាជិក សមាជិកា​សភា។
 
សំណួរដេញដោលសម្រាប់ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh គឺផ្តោតសំខាន់លើការ ដោះ​ស្រាយ​គំរោង​ការណ៍​សំខាន់ៗ ដែលត្រូវខាតបង់ និងល្បឿន​​កសាងសំណង់​គមនាគមន៍មួយចំនួន រួមទាំងការស្វែងរក​ទីផ្សារ​នាំចេញ​​​កសិផល​​ជាដើម។
 
​ស្តីពីបញ្ហាវិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធសម្រាប់តំបន់វាលសណ្តរទន្លេ Cuu Long លោក Truong Hoa Binh បានឲ្យដឹងថា​ រដ្ឋាភិបាលនឹ​ងពិនិត្យឡើងវិញ​លើគំរោង​ការ កំពុង​កក់ស្ទះទាំង២៦។ តាមមតិរបស់លោកថា កត្តា​សម្រាប់​​ជម្រុញ​ការ​អភិវឌ្ឍន៍ សេដ្ឋកិច្ចគឺមានការតភ្ជាប់តំបន់។ ដើម្បីអនុវត្ត​ប្រកបដោយ​ជោគជ័យ​ប្រការ​​នេះ លោក Truong Hoa Binh បានឲ្យដឹងថា៖

“តំបន់សេដ្ឋកិច្ច មិនមែនជាថ្នាក់រដ្ឋបាលទេ តាមនោះចង់ពង្រីក​កម្លាំងពលំ​របស់​តំបន់ នាយក​រដ្ឋមន្ត្រីបាន​បញ្ជា​ណែ​នាំឲ្យក្រសួង ស្ថាប័ននានា គប្បីមានការ តភ្ជាប់​តំបន់។ រដ្ឋាភិបាលក៏បានដាក់ជូនរដ្ឋសភា រៀបចំ​ផែន​ការ​ ដើម្បី​​ដោះ​ស្រាយ ជាស្រាចបាច់និងពង្រីកនូវប្រសិទ្ធភាពការចងសម្ព័ន្ធតំបន់ ព្រមទាំង​ពង្រីក​ការ​​ទទូល​ ខុសត្រូវ​របស់តំបន់នីមួយៗ ឆ្លើយតបទៅ​នឹង​តម្រូវការ​សេដ្ឋកិច្ច​ទីផ្សារ​និងការធ្វើ​សមាហរណកម្ម”។
 
​នាពេល​ល្ងាច ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បាន​អញ្ជើញ ថ្លែង​មតិបុករសូបរយៈពេល៣ថ្ងៃធ្វើ​ការ​៖ ​“ជារួម ការសួរដេញដោល​និងឆ្លើយ​​សំនួរសួរ​ដេញ​ដោល បានប្រព្រឹត្តទៅក្នុង បរិយាកាស​ប្រជាធិប​តេយ្យ​។ តាមរយៈ​ការសួរដេញដោលនេះ សរឲ្យឃើញនូវបញ្ហា ជាច្រើន​ដែល​បាន​រដ្ឋសភា​ជ្រើស​រើសនោះ​គឺសម​ស្របណាស់​។ សមាជិក សមាជិកា សភាបាន​សម្តែង​នូវស្មារតី​ខ្ពស់ ​ចំពោះអ្នកបោះឆ្នោតផងដែរ”៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

នារសៀលថ្ងៃទី៣ ខែកក្កដា នៅទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hoang Long និងរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងថាមពលអាល្លឺម៉ង់ លោក Stefan Rouenhoff បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតភាពជាដៃគូថាមពលវៀតណាម - អាល្លឺម៉ង់ ក្រោមសាក្សីភាពរបស់អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan។

Top