28/08/2019 11:54 GMT+7 Email Print Like 0

រដ្ឋមន្រ្តីក្រសួងការពារជាតិវៀតណាមលោក Ngo Xuan Lich ទទួលជួបគណៈប្រតិភូដឹកនាំដោយអគ្គលេខាធិការអាស៊ាន


 ទិដ្ឋភាពនៅជំនួបនេះ (រូបថត៖ TTXVN)
 

នារសៀល​ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩​ នៅរដ្ឋធានីហាណូយ នាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្រ្តី​ក្រសួង​ការ​ពារ​ជាតិ​វៀត​ណាម បានទទួលជួបជាមួយលោក Lim Jock Hoi អគ្គលេខាធិការ​អាស៊ាន​និង​ក្រុម​ការ​ងារ​ដែល​កំពុង​មកបំពេញ ទស្សនកិច្ចនៅវៀតណាម។ នៅជំនួបនេះ នាយឧត្តមសេនីយ៍ Ngo Xuan Lich បានជម្រាប​ថា ដើម្បីត្រៀមរៀបចំអោយអាណត្តិជាប្រធានអាស៊ាននាឆ្នាំ២០២០ នោះ ចាប់ពីចុងឆ្នាំ២០១៨ គណៈកម្មា​ធិការ​ជាតិវៀតណាមអំពីអាស៊ានឆ្នាំ២០២០ ត្រូវបានដាក់អោ​យធ្វើសកម្មភា​ព ហើយ​ត្រៀម​រៀប​ចំ​យ៉ាង​ហ្មត់ចត់​អំពីខ្លឹមសារ ពិធីការ ក៏ដូចជាធានាអំពីហេដ្ឋារចនាសម្ព័​ន្ធ សន្តិសុខនិងសុវត្ថិភាព​។ ​ក្រសួង ការពារ​ជាតិវៀត​ណាម ក៏បានអនុវត្តការងារត្រៀ​មរៀបចំអោយការទទួលតួនា​ទី ជាប្រធាន​កិច្ចប្រជុំ​ខាង​ការ​ពារ​ជាតិ​ យោធារបស់អាស៊ាននាឆ្នាំ២០២០ផង ដែរ។ វៀតណាមមា​ន​គោល​បំណង​ចង់​ទទួល​បាន​ការ​ជួយ​ឧបត្ថម្ភ​ខាង​ជំនាញរបស់ គណៈលេខាធិការអា​ស៊ានក្នុ​ងការទទួលរៀបចំកិច្ចប្រជុំ ADMM និង ADM​M+ នាឆ្នាំ​២០២០។
 
ជាការ​ឆ្លើយតប លោក Lim Jock Hoi បានអះអាងថា នឹងជួយឧបត្ថម្ភយ៉ាង សកម្មដល់វៀត ណាម​ក្នុង​បញ្ហាទា​ក់ទិ​ននា​នា នៅពេលដែលវៀតណាមចូលកាន់ តំណែងជាប្រធានអាស៊ាននាឆ្នាំ២០២០ តាមនោះ រួមចំ​ណែកកសាង​សហគមន៍ អាស៊ានអោយបានរឹងមាំ បង្កើនកិច្ចស​ហប្រតិបតិ្តការ​ជាពិតប្រាកដលើគ្រប់វិស័យ ដើម្បី​សន្តិភាព ស្ថិរភាពនិងសន្តិសុខក្នុងតំបន់និងលើ​ពិភពលោក ផងដែរ៕

 

តាម VOV​5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ