25/05/2019 11:22 GMT+7 Email Print Like 0

រដ្ឋមន្រ្តីការបរទេសជប៉ុននិងកូរ៉េខាងត្បូងជួបពិភាក្សាគ្នាដើម្បីដោះស្រាយការខ្វែងគំនិត


 រដ្ឋមន្រ្តីការបរទេសជប៉ុននិងកូរ៉េខាងត្បូងជួបពិភាក្សាគ្នាដើម្បីដោះស្រាយការខ្វែងគំនិត
 

នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ​២០១៩ រដ្ឋមន្រ្តីការបរទេសជប៉ុន លោក Taro Kono បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​សមភាគី​កូរ៉េខាង​ត្បូង លោកស្រី Kang K​yung-wha ដើម្បី​ដោះស្រាយ​ការខ្វែង​គំនិត​គ្នា​រវាង​ប្រទេស​ទាំងពីរ​នាពេល​កន្លង​​មក។
 
កិច្ចពិភាក្សា​នេះបានធ្វើឡើងនៅខាងក្រៅកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីប្រចាំឆ្នាំ របស់អង្គការ​សហប្រតិបត្តិការ​និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ (OECD) ដែលប្រព្រឹត្តទៅនៅទីក្រុងប៉ារីសនៃប្រទេសបា​រាំង។ ក្នុងជំនួបនេះ លោក K​ono បាន​ស្នើឱ្យកូរ៉េ​ខាងត្បូង ពន្លឿនបែប បទយ៉ាងឆាប់ៗ​ ដើម្បីបើកក្រុមប្រឹក្សាអាជ្ញាកណ្តាល ​ដោយផ្អែក​លើកិច្ច​ព្រម​ព្រៀង​ស្តីពី សិទ្ធិទាមទារជ​ប៉ុន - កូរ៉េខាងត្បូងឆ្នាំ ១៩៦៥​  ដើម្បីដោះ​ស្រាយ​បញ្ហាដែល​ទាក់ទង​នឹង​សាល​ក្រម​ស្តីពីការ​ចាប់បង្ខំឱ្យសហគ្រាសជប៉ុនបង់ប្រាក់សំណងដ​ល់ប្រជាពលរដ្ឋកូរ៉េខាងត្បូង ​ដែលត្រូវ​គេបង្ខំ​ឲ្យធ្វើពល​កម្ម​ក្នុងសង្គ្រាមលោកលើកទី ២។ ឆ្លើយតបទៅនឹង​ការស្នើសុំពីសំណាក់ភាគីជប៉ុន លោកស្រី​ K​ang បានលើ​កឡើងថា “ត្រូវដោះ​ស្រាយដោយ​ប៉ិនប្រសប់​ដើម្បីកុំឲ្យ​ប៉ះពាល់​ដល់​ទំនាក់​ទំនង​ទាំង​ស្រុង​រវាង​ប្រទេស​ទាំង​ពីរ​” ។
 
អញ្ជើញ​ឆ្លើយសំណួររបស់សារព័ត៌មានបន្ទាប់ពីជំនួបពិភាក្សា លោក Kono បានសម្តែង ក្តីប្រាថ្នារបស់លោក ដែលចង់​ឲ្យប្រទេសកូរ៉េខាងត្បូង ដាក់ចេញចាត់វិធានការយ៉ាងច្បាស់លាស់ ស្តីពីបញ្ហាក្រុមប្រឹក្សាអាជ្ញាកណ្តាល មុនពេល​​បើកកិច្ចប្រជុំកំពូលនៃក្រុមប្រទេសមានខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និងកំពុងរីកចម្រើន (G20) ដែលនឹង​ប្រព្រឹត្តទៅនៅទីក្រុងអូសាកានៃប្រទេសជប៉ុននាចុងខែមិថុនាខាងមុខ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ