22/09/2021 23:39 GMT+7 Email Print Like 0

រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son ជួបសន្ទនានៅខាងក្រៅសម័យប្រជុំលើកទី ៧៦ នៃមហាសន្និបាតអង្គការសហប្រជាជាតិ

នៅថ្ងៃទី ២២ ខែកញ្ញា (ម៉ោងក្នុងតំបន់) នៅទីក្រុងញូវយ៉ក រដ្ឋមន្ត្រីការបរទេស វៀតណាម លោក Bui Thanh Son បានជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសគុយបា ថៃ ឥណ្ឌា អ៊ីរ៉ង់ អារ៉ាប៊ីសាអូឌីត ហុងគ្រីនិងអាល់ហ្សេរី។

រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son ជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសគុយបាលោក Bruno Parrilla (រូបថត៖ baoquocte.vn)


រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son ជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសគុយបាលោក Bruno Parrilla (រូបថត៖ baoquocte.vn)
នៅក្នុងបណ្តាជំនួបនេះ លោករដ្ឋមន្ត្រីបានអះអាងថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការនយោបាយការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការចែករំលែកបទពិសោធន៍និងកិច្ចសហប្រតិបត្តិការក្នុងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ ១៩ ជាពិសេសគឺកិច្ចសហប្រតិបត្តិការវ៉ាក់សាំង។ ជាមួយគ្នានេះ សម្របសម្រួលនិងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរជាតិសំខាន់ៗ ជាពិសេសគាំទ្របេក្ខភាពវៀតណាមក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២៣-២០២៥។

 

រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son ជួបសន្ទនាជាមួយរដ្ឋមន្រ្តីការបរទេសឥណ្ឌាលោក Subrahmanyam Jaishankar (រូបថត៖ baoquocte.vn)


ក្នុងនោះ រដ្ឋមន្ត្រីការបរទេសឥណ្ឌាបានបញ្ជាក់ថា នឹងបន្តសហការនិងគាំទ្រវៀតណាមអំពីវ៉ាក់សាំង ថ្នាំព្យាបាលជំងឺកូវីដ ១៩ និងផលិតផលវេជ្ជសាស្ត្រ។

រីឯរដ្ឋមន្ត្រីការបរទេសហុងគ្រីបានជូនដំណឹងថា ប្រទេសហុងគ្រីបានបញ្ចប់បែបបទក្នុងប្រទេសដោយត្រៀមខ្លួនដើម្បីផ្តល់វ៉ាក់សាំង Astra Zenecca ចំនួន ៤០០,០០០ ដូសដល់ប្រទេស វៀតណាម។

 

រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son ជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសហុងគ្រី Peter Szijjarto (រូបថត៖ baoquocte.vn)

ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោករដ្ឋមន្ត្រី Bui Thanh Son បានស្នើប្រទេសទាំងពីរបន្តរក្សាទំនាក់ទំនងនិងរៀបចំកិច្ចប្រជុំគណៈកម្មាធិការចម្រុះក្នុងពេលឆាប់ៗ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ