02/08/2019 11:06 GMT+7 Email Print Like 0

រដ្ឋមន្ត្រីការបរទេសអាស៊ានសង្កត់ធ្ងន់លើបញ្ហាសមុទ្រខាងកើតនៅក្នុងកិច្ចប្រជុំជាមួយចិន


 បណ្ដារដ្ឋមន្រ្តីការបរទេសអាស៊ាននៅក្នុងកិច្ចប្រជុំ AMM 52 (រូបថត៖ TTXVN)
 

 នា​រសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ក្នុងក្របខ័ណ្ឌកិច្ចប្រជុំ AMM 52 ដែលបាន រៀប​ចំ​ឡើង​នៅទីក្រុង​បាំង​កក​នោះ បានប្រព្រឹត្តទៅកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស អាស៊ាន-ចិន។
 
នៅទី​នេះ ភាគីទាំងពីរបានឯកភាពលើកិច្ចខិតខំប្រឹងប្រែងសំដៅសម្រេច បាននូវ​គោល​ដៅទំ​ហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ចំនួន​១លានលានដុល្លាអាមេរិក និង ទំហំវិនិយោគចំនួន១៥០ពាន់លានដុល្លាអាមេរិកនាឆ្នាំ២០២០។
 
ចំពោះ​ស្ថានភាពនៅក្នុងតំបន់និងលើពិភពលោក អង្គប្រជុំបានពិភាក្សាអំពី ការវិវត្តន៍​នាពេល​ថ្មីៗ​នេះនៅ​ក្នុង​តំបន់​ ដែលក្នុងនោះមានស្ថានភាពនៅសមុទ្រ ខាងកើត។ រដ្ឋមន្រ្តីជាច្រើនបានកត់ សម្គាល់នូវ​ការ​រីក​ចម្រើន​ក្នុង​ការចរចាលើក្រម ប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (COC) ព្រមទាំងសង្កត់​ធ្ងន់​លើសារ​ សំខាន់នៃការពង្រឹងនិងពង្រីកទំនុកទុកចិត្ត ធានាសន្តិភាព ស្ថិរភាព សុវត្ថិភាព សេរីភាព​ខាងនាវា​ចរណ៍​និង​អាកាសចរណ៍នៅសមុទ្រខាងកើ​ត។ បណ្ដារដ្ឋមន្រ្តី អា​ស៊ានបាន​សង្កត់ធ្ងន់​លើភាព​ចាំបាច់ នៃការ​គោរព​ច្បាប់​អន្តរ​​ជាតិ ហើយឆ្ពោះទៅរកការសម្រេច C​OC ប្រកប ដោយប្រសិទ្ធភាពនិងសុពល ភាព​ផងដែរ​។
 
អញ្ជើញ​ថ្លែងនៅកិច្ចប្រជុំ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh បាន​សម្ដែង​ការ​ព្រួយបារម្ភយ៉ាងជ្រាលជ្រៅចំពោះការ វិវត្តន៍នៅដីជាក់ស្ដែង ដែលក្នុងនោះមាន​សកម្មភាព​របស់​នាវា​ស្រាវ​ជ្រាវ HD-08 របស់ចិន នៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងតំបន់ខ្ពង់រាប បាតសមុទ្ររបស់វៀត ណាម។​ លោកបានអះអាងថា រាល់​សកម្មភាពទាំងនេះបានគំរាមកំហែង យ៉ាងធ្ងន់​ធ្ងរដល់សិទ្ធិនិង​ផល​ប្រយោជន៍​​ស្របច្បាប់របស់​ប្រ​ទេសជាប់ឆ្នេរសមុទ្រ ព្រមទាំងធ្វើអោយជំនឿទុក​ចិត្តថយ​ចុះ ក៏ដូច​ជាធ្វើអោយ​ភាពតាន​​តឹងកើនឡើង ដែលជា​ប្រការ មិនអំណោយផល​ដល់សន្តិភាព​និង​ស្ថិរភាព​នៅក្នុង​តំបន់​៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​

បណ្តាព័ត៌មានបានផ្សាយ