05/06/2019 10:58 GMT+7 Email Print Like 0

រដ្ឋមន្ត្រីក្រសួងនគរបាលលោក To Lam៖ សូមកុំឱ្យវៀតណាមក្លាយជាគោលដៅដឹកជញ្ចូនគ្រឿងញៀន


 រដ្ឋមន្ត្រីក្រសួងនគរបាល លោក To Lam អញ្ជើញឆ្លើយសំណួរសួរដេញដោល  
 

បន្ត​សម័យប្រជុំលើកទី៧ រដ្ឋសភាវៀតណាមនីតិកាលទី១៤ នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ​២០១៩ រដ្ឋសភា​បាន​ចាប់​ផ្តើម​សម័យសួរដេញដោល។ រដ្ឋមន្រ្តីក្រសួងនគរ បាលវៀតណាម លោក To Lam  អញ្ជើញ​ឆ្លើយ​តប​ទៅនឹង​សំណួរ​សួរ​ដេញដោលរបស់សមាជិក សមាជិកាសភា ​អំពីខ្លឹម​សារដែល​អ្នកបោះឆ្នោត​និង​សាធារណ​មតិមាន​ការ​យក​ចិត្ត​ទុក​ដាក់​ពិសេស​។
 
នៅក្នុងសម័យសួ​រដេញដោលនេះ ប្រតិភូបានសួរនូវសំណួរជាច្រើន​ដែលអ្នកបោះ ឆ្នោតទូទាំងប្រទេសមា​នការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង នោះគឺកិច្ចការបង្ការប្រឆាំងនឹងបទឧក្រិដ្ឋក​ម្មផលិត​និងដឹកជញ្ជូនគ្រឿងញៀន។ ឆ្លើយតប​ទៅនឹងបញ្ហាទាំ​ងនេះ រដ្ឋមន្ត្រី លោក To Lam មានប្រសាស​ន៍ថា ឧក្រិដ្ឋកម្ម​គ្រឿងញៀន​កំពុង​បង្ហាញ​សញ្ញា​នៃការកើន​ឡើង ទោះបីជាករណីដឹកជញ្ជូនគ្រឿងញៀនជាច្រើ​នត្រូវ​បានចាប់ខ្លួនក៏ដោយ។
 
រដ្ឋមន្ត្រី លោក​ To Lam បានឲ្យដឹងថា៖ “បក្ស រដ្ឋ រដ្ឋាភិបាលនិងរដ្ឋសភា បានផ្តោតការយក​ចិត្តទុក​ដាក់​ពិសេស​ ដល់កិច្ចការបង្ការប្រឆាំងនឹងគ្រឿ​ងញៀន និងបានចំណាយពេលវេលាជាច្រើន​លើការ​ងារ​នេះ។ រដ្ឋសភា​វៀត​ណាម បានអនុម័តលើច្បាប់បង្ការប្រឆាំងគ្រឿងញៀន ដោយការ​ដាក់ទណ្ឌកម្មយ៉ាង​តឹង​រឹង។ រដ្ឋាភិបាល​ក៏មានផែន​ការអនុវត្តន៍ការបង្ការប្រឆាំងគ្រឿងញៀននិងក​ងកម្លាំងពាក់ព័ន្ធ។

ក្រសួង​នគរបាលនិងក្រសួងការពារជាតិ បានសម្របសម្រួលគ្នា ក្នុងកិច្ចការ​ពាក់​ព័ន្ធ​ដល់​ឧក្រិដ្ឋ​កម្ម​គ្រឿង​ញៀន​។ ជាពិសេសគឺកិច្ចសហប្រតិបត្តិការជាអន្តរជាតិ ជាមួយបណ្តា​ប្រទេស​ដទៃក្នុង​ការបង្ការ​ប្រឆាំង​គ្រឿង​ញៀន​បាន​ទទួលលទ្ធផលគួរឲ្យកត់សម្គាល់។ ដោយហេតុនោះ អាចបញ្ជាក់​ពីកា​រ​បញ្ជាណែ​នាំយ៉ាង​ត្រឹម​ត្រូវ​របស់​បក្ស ​រដ្ឋាភិបាល រដ្ឋសភា និងប្រជាជនសម្រាប់កា​រងារនេះផងដែរ”​។
 
រដ្ឋមន្ត្រីក្រសួ​ងនគរបាល លោក To Lam បានសង្កត់ធ្ងន់ថា វៀតណាមនិងបណ្តាប្រ ទេសអាស៊ាន​មានគោល​ជំហរ​រួម​លើបញ្ហាបង្ការប្រឆាំងគ្រឿងញៀន នៅពេលចេញសេចក្តីថ្លែងការណ៍រួម ដោយមិន​ទទួល​យក​គ្រឿង​ញៀន​ស្របច្បាប់​ឡើយ ហើយបានអះអាងថា បណ្តាប្រទេសអាស៊ានក៏មិន​ទទួលយកគ្រឿងញៀនស្របច្បា​ប់ និង​បណ្តាអាស៊ាន​រួបរួមគ្នាដើម្បីប្រឆាំងនឹងប្រភេទឧក្រិ​ដ្ឋកម្ម​នេះ។
 
នៅសម័យសួ​រ​ដេញដោលនេះ រដ្ឋមន្ត្រីលោក To Lam បានអះអាងថា កិច្ចការ​បង្កា​រនិង​ប្រយុទ្ធ​ប្រឆាំងនឹង​ឧក្រិដ្ឋក​ម្ម រក្សាសណ្តាប់ធ្នាប់និងសន្តិសុខនាពេលកន្លងទៅគឺសម្រេចបានលទ្ធផលជាច្រើន។ វៀតណាមកំ​ពុងក្លាយ​ទៅជាគោល​ដៅទេសចរណ៍ដែលមានសុវត្ថិភាពស​ម្រាប់ភ្ញៀវទេសចរអន្ត​រជាតិ​។ ដោយឡែក ក្រ​សួងន​គរបាលវៀត ណាមក៏កំពុង​ពង្រឹងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការរំលោភ​លើច្បាប់និង​ឧក្រិដ្ឋកម្មនៃកា​ររំលោភ​លើសុវត្ថិភាព​ចរាចរផ​ងដែរ​៕

 

តាម VOV5 - វិទ្យុសំឡេង​​វៀត​ណាម​
 

បណ្តាព័ត៌មានបានផ្សាយ