04/01/2019 10:26 GMT+7 Email Print Like 0

រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមទទួលជួបជាមួយរដ្ឋលេខាធិកាក្រសួងការបរទេសអង់គ្លេសនិងអៀរឡង់ខាងជើងលោក Mark Field

ក្នុងជំនួបជាមួយរដ្ឋលេខាធិ កាក្រសួងការបរទេសអង់គ្លេស និងអៀរឡង់ខាងជើងលោក Mark Field ដែលបានប្រព្រឹត្តទៅនៅរសៀលថ្ងៃទី ២ ខែមករា ឧត្តមសេនីយ៍ ឯក លោក To Lam រដ្ឋមន្ត្រីក្រសួងនគរបាល វៀតណាមបានអះអាងថា ក្រសួងនគរបាលវៀតណាមនឹងខិតខំប្រឹងប្រែងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវ“អនុស្សារណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាមជាមួយរដ្ឋាភិបាលនៃចក្រភពអង់គ្លេសនិងអៀរឡង់ខាងជើងស្តីពីការទប់ស្កាត់និងការជួញដូរមនុស្ស” ដែលត្រូវបានចុះហត្ថលេខានាខែវិច្ឆិកាឆ្នាំ ២០១៨ ។ 

 ទិដ្ឋភាពនៃជំនួប

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីលោក To Lam  បានស្នើឱ្យក្រសួងការបរទេសអង់គ្លេសបង្កលក្ខណៈងាយស្រួលដើម្បីស្ថាប័នប្រតិបត្តិច្បាប់របស់អង់គ្លេសសហការជាមួយក្រសួងនគរបាលនិងក្រសួងការបរទេសវៀតណាម ក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារ ដែលភាគីទាំងពីរបានព្រមព្រៀងមុននេះ។ ពោលគឺរដ្ឋាភិបាលអង់គ្លេសបន្តគាំទ្រវៀតណាមក្នុងការពង្រឹងសមត្ថភាពនិងផ្លាស់ប្តូរពត៌មានបច្ចេកទេសនិងឧបករណ៍សម្រាប់ការការពារនិងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម។ រដ្ឋាភិបាលនិងក្រសួងការបរទេសអង់គ្លេស បង្កលក្ខណៈងាយស្រួលសម្រាប់ពលរដ្ឋវៀតណាមទទួលបានទិដ្ឋាការ ការស្នាក់នៅនិងធ្វើពលកម្មស្របច្បាប់នៅអង់គ្លេសដើម្បីទប់ស្កាត់ការធ្វើចំណាកស្រុកខុសច្បាប់។

ចំណែករដ្ឋលេខាធិការក្រសួងការបរទេសអង់គ្លេសនិងអៀរឡង់ខាងជើង Mark Field បានរំពឹងទុកថា កិច្ចសហប្រតិបត្តិការរវាងក្រសួងនគរបាលវៀតណាម និងភ្នាក់ងារប្រតិបត្តិច្បាប់របស់អង់គ្លេសនឹងកាន់រីក​ចម្រើន​ទៅមុខ។  ទន្ទឹមជាមួយគ្នានេះនឹងទទួលបានលទ្ធផលជាក់ស្តែងជាច្រើនក្នុងវិស័យកិច្ចសហប្រតិបត្តិការ រួមចំណែកក្នុងការថែរក្សាសន្តិសុខជាតិធានានូវសណ្តាប់ធ្នាប់សង្គមនិងសុវត្ថិភាពរវាងប្រទេសទាំងពីរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ