
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ជាមួយសមភាគីអាមេរិក លោក Mike Pompeo
ជំនួបសន្ទនាតាមទូរស័ព្ទរវាងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ជាមួយសមភាគីអាមេរិក លោក Mike Pompeo នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ បានពិភាក្សាអំពីវិធីអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគី ក្នុងគោលដៅធ្វើប្រក្រតីភាពទំនាក់ទំនង ដោយឈរលើមូលដ្ឋានសមភាព និងមានផលប្រយោជន៍ដូចគ្នា។
ក៏នៅក្នុងជំនួបសន្ទនាតាមទូរស័ព្ទនេះដែរ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាមអះអាងថា ការដែលភាគីអាមេរិកចាប់ឃុំខ្លួនស្ត្រីមួយរូវ ឈ្មោះ Maria Butina ដោយ សង្ស័យថាធ្វើចារកម្មគឺមិនអាចព្រមទទួលបាន ហើយផ្អែកលើការចោទប្រកាន់ក្លែងក្លាយភូតកុហក ព្រមទាំងស្នើរឲ្យ ដោះលែងស្ត្រីរូបនេះឲ្យមានសេរីភាពផងដែរ។
ក្រៅពីនោះ ភាគីទាំងពីរក៏បានពិភាក្សា អំពីលទ្ធភាពរួមសហការក្នុងការខិតខំប្រឹងប្រែងសំដៅកែលម្អស្ថានភាពមនុស្សធម៌នៅស៊ីរី ក៏ដូចជាការលុបបំបាត់នុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម