ព័ត៌មាន

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីនិងអាមេរិកពិភាក្សាតាមទូរស័ព្ទអំពីការកែលម្អទំនាក់ទំ នង


 រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ជាមួយសមភាគីអាមេរិក លោក Mike Pompeo

 ជំនួបសន្ទនាតាមទូរស័ព្ទរវាង​រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ជាមួយសមភាគីអាមេរិ​ក លោក Mike Pompeo នាថ្ងៃទី២១ ខែកក្កដា ​ឆ្នាំ​២០១៨ បានពិភាក្សា​អំពីវិធីអភិវឌ្ឍន៍​ទំនាក់ទំ​នងទ្វេភាគី ក្នុងគោលដៅ​ធ្វើប្រក្រតីភាព​ទំនាក់ទំនង ដោយឈរលើមូលដ្ឋានស​មភាព និងមានផលប្រយោជន៍ដូចគ្នា​។
 
ក៏នៅក្នុងជំនួបសន្ទនាតាមទូរស័​ព្ទនេះដែរ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ​Sergei Lavrov បាមអះអាងថា ការ​ដែលភាគី​អាមេរិក​ចាប់ឃុំខ្លួន​ស្ត្រីមួយរូវ ឈ្មោះ Maria Butina ដោយ សង្ស័យ​ថាធ្វើ​ចារកម្ម​គឺមិន​អាច​ព្រម​ទទួល​បាន ហើ​យផ្អែកលើការចោទប្រកាន់ក្លែងក្លាយភូតកុ​ហក ព្រមទាំងស្នើរឲ្យ ដោះ​លែងស្ត្រី​រូប​នេះឲ្យមាន​សេរីភាព​ផង​ដែរ​។

ក្រៅពីនោះ ភាគីទាំងពីរក៏បានពិភាក្សា​ អំ​ពីលទ្ធភាពរួមសហការក្នុងកា​រខិតខំប្រឹង​ប្រែងសំដៅ​កែលម្អ​ស្ថាន​ភាព​​មនុស្សធម៌​​នៅស៊ីរី ​ក៏ដូចជា​ការលុបបំបាត់​នុយក្លេអ៊ែរនៅលើឧប​ទ្វីបកូ​រ៉េផង​ដែរ៕ ​

 

តា​ម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top