11/08/2021 12:49 GMT+7 Email Print Like 0

រក្សានិងពង្រឹងសន្តិសុខដែនសមុទ្រគឺជាផលប្រយោជន៍រួមនិងការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ

នាយប់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ តាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi ដែលជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិខែសីហាឆ្នាំ ២០២១ លោកនាយករដ្ឋមន្រ្តីវៀតណាម Pham Minh Chinh បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាសំខាន់ៗ នៅសម័យប្រជុំពិភាក្សាបើកទូលាយជាន់ខ្ពស់តាមប្រព័ន្ធវីដេអូរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោម ប្រធានបទ “ពង្រឹងសន្តិសុខដែនសមុទ្រ៖ វិស័យសហប្រតិបត្តិការអន្តរជាតិ”។
 

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញចូលរួម “សម័យពិភាក្សាបើកទូលាយជាន់ខ្ពស់តាមអ៊ីនធឺរណែតរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃទី ៩ ខែសីហាឆ្នាំ ២០២១” (រូបថត៖ Nhat Bac/VGP)


ថ្លែងមតិនៅសម័យពិភាក្សា នាយករដ្ឋមន្រ្តីលោក Pham Minh Chinh បានអះអាងថា៖ ក្នុងនាមជាប្រទេសជាប់ឆ្នេរសមុទ្រ វៀតណាមបានយល់ដឹងយ៉ាងជ្រាលជ្រៅអំពីគុណតម្លៃដ៏ធំធេងរបស់សមុទ្រក៏ដូចជាបញ្ហាប្រឈមដាក់ចេញសម្រាប់សន្តិសុខសមុទ្រ។ យ៉ាងណាមិញ វៀតណាមតែងតែត្រៀមជាស្រេច សហការជាមួយបណ្តាប្រទេសក្នុងតំបន់និងពិភពលោកក្នុងកិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហាសន្តិសុខសមុទ្រ រួមចំណែកយ៉ាងសកម្មក្នុងការរក្សាបរិយាកាសសន្តិភាព ជំរុញការអភិវឌ្ឍក្នុងតំបន់និងលើពិភពលោក។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញមានប្រសាសន៍ថា៖ “បញ្ហាសន្តិសុខសមុទ្រគឺជាបញ្ហាសកល ដូច្នេះត្រូវមានដំណោះស្រាយជាសកល; ប្រកាន់យកវិធីសាស្រ្តគ្រប់ជ្រុងជ្រោយនិងជាមូលដ្ឋានមួយ ដោយឈរលើមូលដ្ឋានកិច្ចសហប្រតិបត្តិការសន្ទនានិងច្បាប់អន្តរជាតិ ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគីទាំងក្នុងតំបន់ អន្តរតំបន់និងទូទាំងពិភពលោក ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាប្រឈមសន្តិសុខសមុទ្រ។ ប្រទេសទាំងឡាយគួរតែគោរពឱ្យបានពេញលេញនូវកាតព្វកិច្ចផ្លូវច្បាប់របស់ខ្លួន អនុលោមតាមអនុសញ្ញាច្បាប់សមុទ្រ ដោយគោរពអធិបតេយ្យភាព ផលប្រយោជន៍និងសកម្មភាពសេដ្ឋកិច្ចស្របច្បាប់របស់ប្រទេសជាប់សមុទ្រ។ ទន្ទឹមជាមួយគ្នានោះ ដោះស្រាយជំលោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ គោរពដំណើរការការទូតនិងផ្លូវច្បាប់ព្រមទាំងធានានូវសេរីភាព សុវត្ថិភាពនិងសន្តិសុខនាវាចរណ៍និងអាកាសចរណ៍ ចៀសវាងពីសកម្មភាពដែលបង្កឱ្យមានភាពស្មុគស្មាញនៅក្នុងតំបន់”។

លោកនាយករដ្ឋមន្រ្តីជឿជាក់និងមានបំណងថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងលើកកម្ពស់តួនាទីនិងការទទួលខុសត្រូវឈានមុខគេក្នុងការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ហើយបន្តរួមចំណែកយ៉ាងសំខាន់និងជាក់ស្តែងសំដៅការពារនិងពង្រឹងសន្តិសុខដែនសមុទ្រ។ វៀតណាមតែងតែត្រៀមខ្លួន រួមចំណែកបន្ថែមទៀតដើម្បីលើកកម្ពស់ការសន្ទនា កសាងទំនុកចិត្តដើម្បីចូលរួមជាមួយសហគមន៍អន្តរជាតិរក្សាសន្តិសុខនៅសមុទ្រ លើកតម្កើងគុណតម្លៃដ៏ធំធេងរបស់សមុទ្រ ដើម្បីអនាគតសន្តិភាពនិងវិបុលភាពរួមនៃមនុស្សជាតិ ដើម្បីសន្តិភាពកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ