• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រក្សាទំនាក់ទំនងការពារជាតិវៀតណាម - អាមេរិកប្រកបដោយប្រសិទ្ធភាពជាក់ស្ដែង


 ទិដ្ឋភាពនៃជំនួប 
 

នា​រសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ នៅទីក្រុងហាណូយ លោកឧត្តមសេនីយ៍ឯក Pham Van Giang ប្រធាន​អគ្គ​សេនាធិការ​កងទ័ពប្រជាជនវៀតណា​ម និងជាអនុរដ្ឋ​មន្រ្តីក្រសួង​ការពារជាតិ​វៀត​ណាម​បាន​ទទួល​ជួប​ជាមួយ​គណ​ប្រតិភូបញ្ជាការកងទ័ពជើងអាកាស​អាមេរិក ដឹកនាំដោយ លោកនាយឧត្តមសេ​នីយ៍ David Goldfein មេ​បញ្ជាការកងទ័ពជើងអាកាសអាមេរិក ​ក្នុ​ងឱកាស​ បំពេញទស្សនកិច្ចការងារនៅវៀ​ត​ណាម ។
 
អញ្ជើញ​ថ្លែងនៅទីនេះ លោកឧត្តមសេនីយ៍ឯក Pham Van Giang បានឲ្យដឹងថា នាបច្ចុប្បន្ននេះ ទំនាក់​ទំនង​សហប្រតិ​បត្តិការ​ការពារ​ជាតិ​រវាង​ប្រទេស​ទាំង​ពីរ​វៀត​ណាម និង​សហរដ្ឋ​អាមេរិក​បាន​បន្ត​អភិវឌ្ឍន៍​ស្របតាម​ក្របខ័ណ្ឌ​នៃអនុស្សារណៈយោគយល់គ្នាស្ដីពីការជំរុញទំនាក់ទំនងការពារជាតិ ដែលបាន​ចុះហត្ថ​លេខា​កាលពី​ឆ្នាំ​ ២០១១ និងសេចក្ដីប្រកាសស្ដីពីចក្ខុវិស័យរួ​ម ស្ដីពីទំនាក់ទំនងការពារជាតិដែលបានចុះហត្ថ​លេខាកាល​ពី​ឆ្នាំ ​២០១៥។​

ជាការ​ឆ្លើយតប លោក នាយឧត្តមសេនីយ៍ David Goldfein បាន​ស្នើឲ្យភាគី​ទាំងពីរ​បន្តជំរុញ​ខ្លាំងការ​ផ្លាស់​ប្ដូរ​គណៈប្រ​តិភូ កិច្ចពិគ្រោះយោបល់ជំនាញ ចែករំលែកបទពិសោធន៍អំពីសុវត្ថិភាពហោះហើរ វេជ្ជសាស្ត្រអាកាស​ចរណ៍ ​ការជួយសង្គ្រោះ ការបណ្តុះបណ្តាលភាសាអ​ង់គ្លេស និងអាកាសយានិក​ជាដើម​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

ក្នុងក្របខ័ណ្ឌនៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥ នារសៀលថ្ងៃទី ១៦ ខែកញ្ញា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសម័យសន្ទនាកម្រិតខ្ពស់ ដោយមានការចូលរួមពីគណៈប្រតិភូជិត ១.០០០ នាក់ដែលជាថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួង ស្ថាប័ន សាខា មូលដ្ឋាន អង្គការអន្តរជាតិ អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ និងសហគមន៍ធុរកិច្ចឯកជនទូទាំងប្រទេស។

Top