24/01/2019 13:01 GMT+7 Email Print Like 0

យករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញមកដល់ស្វីស ចាប់ផ្តើមដំណើរទស្សនកិច្ចចូលរួមវេទិកា WEF Davos 2019


 យករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញមកដល់ស្វីស ចាប់ផ្តើមដំណើរទស្សនកិច្ចចូលរួមវេទិកា WEF Davos 2019 (រូបថតៈ TTXVN)

 នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ​២០១៩ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc និង​គណៈ​ប្រតិភូជាន់​ខ្ពស់វៀតណាម បានមកដល់ទីក្រុ​ង Zurich នៃប្រទេសស្វីស ចាប់​ផ្តើម​ដំណើរ​ទស្សនកិច្ច​ចូលរួម​កិច្ចប្រជុំ​ប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភព​លោក (WEF) 2019 តាមការអញ្ជើញ​របស់​ប្រធាន​ស្ថាបនិក​និង​ប្រតិប​ត្តិរបស់ WEF លោក ​Klaus Schwab​។
 
ទទួលស្វាគមន៍​នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងគណៈប្រតិ ភូ នៅព្រលានយន្តហោះ Zurich មានឯក​អគ្គរដ្ឋទូតវៀតណាម​ ប្រចាំនៅស្វីស លោក Pham Hai B​ang រួមទាំង​កម្មាភិបាល​ស្ថានទូត​និង​ក្រុម​បេសកម្ម​វៀត​ណាម ប្រចំានៅ Geneva ផងដែរ។ បន្ទាប់ពីមកដល់ព្រ​លានយន្តហោះ នា​យករដ្ឋ​មន្ត្រីនិង​គណៈ​ប្រតិភូបាន​ចាក​ចេញពី Zurich ឆ្ពោះទៅកាន់ Davos​ ដើម្បីចាប់ផ្តើមនូវ​សកម្មភាព​ដំបូង​ក្នុង​ក្រប​ខ័ណ្ឌនៃ​ដំណើរ​ទស្សនកិ​ច្ចចូលរួម WEF Davos 2​019។​
 
យោងតាមរបៀបវារៈ នាថ្ងៃទី ២៣ ខែមករា ​នាយ​ករដ្ឋមន្ត្រីវៀតណាម ​លោក Nguyen Xuan Phuc បាន​ចូល​រួម​សម័យ​បើក​កិច្ចប្រជុំ “ជំនួបជាមួយថ្នា​ក់ដឹកនាំ លើរបៀបវារៈនៃសកម្មភាពមហា​សមុទ្រ​” និងទទួល​ ជួប​ជាមួយ​​ថ្នាក់​ដឹកនាំមួយ​ចំនួន។ ។ ជាពិសេស​ នាយករដ្ឋមន្រ្តី លោក Nguy​en Xuan Phuc និងប្រធាន​ស្ថាបនិក​នៃ WEF​ លោក Klaus Sch​wab បានធ្វើជា​អធិបតី​នៃជំនួប​សន្ទនា​ជាមួយ​ថ្នាក់ដឹក​នាំនៃ​បណ្តាសម្ព័ន្ធ​សមាគម​ពិភពលោក​ ស្តីពីសេដ្ឋកិច្ចវៀតណាម​ ក្រោមប្រធានបទ “​ជំរុញភាពសកម្ម​និង​ការច្នៃ​ប្រឌិត​ក្នុងបដិវត្តន៍​ឧស្សាហកម្ម៤​.០​។ ក៏នៅក្នុងថ្ងៃទី២៣ខែ​មករា  នាយករដ្ឋមន្ត្រី លោក​ Nguyen Xuan Phuc បាន​អញ្ជើញទទួល​ជួបជាមួយ​ថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនព​ហុជាតិ ដែលបានចូលរួមរាល់សកម្មភា​ព​នៃក្របខ័ណ្ឌ WEF Davos 2019 ផងដែរ​៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ