07/08/2020 11:35 GMT+7 Email Print Like 0

ម៉ាឡេស៊ីលើកតម្កើងស្មារតីសាមគ្គីភាពក្នុងអាស៊ានដើម្បីដោះស្រាយបញ្ហា សមុទ្រខាងកើត


រដ្ឋមន្រ្តីក្រសួងការបរទេសម៉ាឡេស៊ី លោក Hishamuddin Hussein  (រូបថត៖ EPA/TTXVN)
 

រដ្ឋមន្រ្តីក្រសួងការបរទេសម៉ាឡេស៊ី លោក Hishamuddin Hussein បានអះអាងថាស្មារតីសាមគ្គីភាពរវាងបណ្តាប្រទេសសមាជិកអាស៊ានដើរតួនាទីយ៉ាងសំខាន់ ក្នុងការដោះស្រាយជម្លោះអធិបតេយ្យភាពនៅសមុទ្រខាងកើត។
 
ស្ថានភាពនៅសមុទ្រខាងកើតដែលទាក់ទង នឹងការទាមទារអធិបតេយ្យភាពខុសច្បាប់របស់ ចិន ក៏ដូចជារាល់ឥទ្ធិពលដល់សន្តិសុខនិងអធិបតេយ្យភាពរបស់ម៉ាឡេស៊ី នាថ្ងៃទី៥ ខែសីហា រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីបានសំដែងការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការដោះស្រាយជម្លោះដោយប្រើប្រាស់វិធានការណ៍ ដែលមានលក្ខណៈ​ស្ថាបនា តាមរយៈការចរចាផ្លូវការទូតសមស្រប។
 
លោកក៏បានសង្កត់ធ្ងន់ពីសារៈសំខាន់ នៃការធានាសាមគ្គីភាពផ្ទៃក្នុងរបស់អាស៊ានក្នុងការដោះស្រាយបញ្ហាអធិបតេយ្យភាពនៅសមុទ្រខាងកើត ជាមួយចិនផងដែរ។លើសពីនេះទៅទៀត មន្ត្រីរូបនេះបានបញ្ជាក់ថាអាស៊ានចាំបាច់ត្រូវមានសាមគ្គីគ្នា ក្នុងនាមជាប្លុកមួយដើម្បីប្រើប្រាស់កម្លាំងរួមប្រកប ដោយប្រសិទ្ធភាពផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​


បណ្តាព័ត៌មានបានផ្សាយ