01/11/2021 11:59 GMT+7 Email Print Like 0

មេដឹកនាំ G20 គាំទ្រកិច្ចព្រមព្រៀងកែទម្រង់ពន្ធសកល

គណៈប្រតិភូពិភាក្សាក្នុងកិច្ចប្រជុំកំពូល G20 នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ( រូបថត៖ AFP/VNA)


សេចក្តីព្រាងសន្និដ្ឋាននៃកិច្ចប្រជុំកំពូលនៃក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ និងទើបលេចចេញ G20 ដែលត្រូវបាននាំចេញនៅថ្ងៃទី ៣០ ខែតុលា នៅទីក្រុងរ៉ូមបានឲ្យដឹងថា មេដឹកនាំ G20 បានអនុម័តលើកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រមួយ ដែលក្នុងនោះក្រុមហ៊ុនពហុជាតិត្រូវទទួលអត្រាពន្ធជាអប្បបរមា ១៥%។

សេចក្តីព្រាងសន្និដ្ឋានដែលនឹងត្រូវបានអនុម័តជាផ្លូវការនៅថ្ងៃទី ៣១ ខែតុលាបានសរសេរថា "យើងខ្ញុំអំពាវនាវឱ្យក្របខ័ណ្ឌគ្របដណ្តប់របស់ OECD/G20 អភិវឌ្ឍន៍យ៉ាងឆាប់រហ័សនូវបទបញ្ញត្តិគំរូ និងឧបករណ៍ពហុភាគី ដូចដែលបានព្រមព្រៀងក្នុងផែនការអនុវត្តលំអិត ដើម្បីធានាថាបទបញ្ញត្តិថ្មីនឹងមានសុពលភាពនៅទូទាំងពិភពលោកក្នុងឆ្នាំ ២០២៣”។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិកលោកស្រី  Janet Yellen ដែលបានចូលរួមកិច្ចពិភាក្សាបានមានប្រសាសន៍ថា “ថ្ងៃនេះ ប្រមុខរដ្ឋនៃក្រុម G20 ទាំងអស់បានយល់ព្រមលើកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយស្តីបទបញ្ញត្តិពន្ធអន្តរជាតិថ្មី រួមទាំងពន្ធអប្បបរមាជាសកល ដើម្បីបញ្ចប់ការប្រណាំងដល់កម្រិតទាបបំផុតលើពន្ធអាជីវកម្ម”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ