ម្ហូបអាហារ មុខម្ហូបបួសវៀតណាម 10/03/2016 វៀតណាមជាប្រទេសដែលមានវប្បធម៌ពុទ្ធសាសនាតាំងពីយូរយាណាស់មកហើយ ហេតុដូចនេះមុខម្ហូបបួស មានឥទ្ធិពលយ៉ាងធំដល់វប្បធម៌ម្ហូប របស់ជនជាតិវៀតណាម។ ជាពិសេស ដោយថ្វីដៃកែច្នៃរបស់ខ្លួន ជនជាតិវៀតណាម បង្កើតបានខឿនវប្បធម៌ម្ហូបបួស សម្បូរបែបនិងមានរស់ជាតិវិសេសនៃជនជាតិវៀតណាម។ ម្ហូបបួសមានប្រភពពីពុទ្ធសាសនា។ សព្វថ្ងៃ ស្នាដៃស្រាវជ្រាវវិទ្យាសាស្រ្តបានបញ្ជាក់ថា ពិសាម្ហូបបួសមិនត្រឹមតែជួយមនុស្សយើងមានសុខភាពល្អ នៅទាំងបង្ការបានជម្ងឺមួយចំនួន។ ហេតុនេះ និន្នាការ “ពិសាម្ហូបបួសដើម្បីសុខភាព” ពីមួយថ្ងៃទៅមួយថ្ងៃ បានជនជាតិវៀតណាម ទទួលស្គាល់និងប្រើប្រាស់ជាទូទៅ។ វត្ថុដើមសម្រាប់ធ្វើមុខម្ហូបបួសសំខាន់គឺ បន្លែ មើម តៅហ៊ូ ផ្សិត។ល។ សិល្បៈកែច្នៃម្ហូបបួស ដើម្បីធ្វើឲ្យមុខម្ហូបមិនត្រឹមតែឆ្ងាញ់ មានជាតិបំប៉ន់ នៅទាំងមានភាពវិចិត្រស្អាត ជួនកាលសំឡឹកដូចជារបស់ពិត។ ហេតុនេះក្រៅពិមុខម្ហូបស្ងោរ ឆាសាមញ្ញ គេនៅចំណាយកម្លាំងកែច្នៃមុខម្ហូបបួស មានរូបភាពដូចជាមុខម្ហូបប្រៃ។ ឧទាហរណ៍ ម្ហូបបួសក៏មានកោះមាន់ឆា បង្គាចៀនម្សៅ ណែម ពងមាន់ចៀន សាច់គោខ។ល។ តែបានធ្វើមកអំពីវត្ថុដើមមានប្រភពពីរក្ខជាតិសុទ្ធសាធ។ នំម្សៅស្នូលសណ្តែកខៀវ។ បន្លែស្រុះជ្រលក់ទឹក ស៊ីអ៊ីវ ទឹកជ្រលក់។ ផ្សិតខ។ ឆាផ្សិតនិងននោង។ សម្លស្ពៃតៅហ៊ូវនិងខ្ញី។ តែស្រស់។ តែផ្កាឈូក។ ដើម្បីបម្រើអ្នកជំនោលពិសាម្ហូបបួសរបស់ជនជាតិវៀតណាម សព្វថ្ងៃនៅហាណូយ ទីក្រុងហូជីមិញនិងខេត្តស្រុកទាំងឡាយទូទាំងប្រទេស ផុសចេញភោជនីយដ្ឋានម្ហូបបួស និងហាងលក់គ្រឿងបួស។ បញ្ជីមុខម្ហូបរបស់ភោជនីយដ្ឋានម្ហូបបួសយ៉ាងសម្បូរបែប ដោយមានមុខម្ហូបនាំមុខ គឺសម្ល ខ ស្ងោរ ឆា ឆ្នាំងភ្លើង នំបញ្ចុក បបរ ស៊ុប។ល។ រាល់ពេលពិសាម្ហូបបួសរួចរាល់ ភោជនីយដ្ឋានច្រើនបម្រើអ្នកពិសា នូវមុខម្ហូបលាងមាត់ដោយផ្លែឈើ បបរសណ្តែកឬទឹកតែជាមួយត្រណាប់។ ដោយឡែកមិត្តយុវតីអាចជ្រើសរើសប្រភេទតែ ដែលមានរសជាតិសា្រលដូចជាតែផ្កាឈូក ។ រសជាតិសា្រល ក្លិនភាយសា្រលៗនាំមកនូវអារម្មណ៍ស្រស់ថ្លាជួយស្តាសុខភាពដើម្បីអាចបន្តការងារប្រចាំថ្ងៃ។ អាសយដ្ឋានហាងម្ហូបបួសទទួលទំនុកចិត្ត៖ - នៅទីក្រុងហូជីមិញ៖ ភោជនីយដ្ឋានផ្កាព្រលិតលេខ៨៦ ង្វៀនយូ សង្កាត់បេនង៉ែ ខណ្ឌ១។ ទូរសព្ទ៖ (08) 3822 0377 Email: nhahangchaybongsung@gmail.com. www.facebook.com/nhahangchaybongsung - នៅរដ្ឋធានីហាណូយ៖ បាយបួសអានភុក លេខ១១ ច្រក១៣១ថៃហា ដុងដា។ ទូរសព្ទ៖ 0902 255 317 Email: comchayanphuc@gmail.com. http://www.comchayanphuc.net អត្ថបទនិងរូបថត៖ ង្វៀនឡឹង

វៀតណាមជាប្រទេសដែលមានវប្បធម៌ពុទ្ធសាសនាតាំងពីយូរយាណាស់មកហើយ ហេតុដូចនេះមុខម្ហូបបួស មានឥទ្ធិពលយ៉ាងធំដល់វប្បធម៌ម្ហូប របស់ជនជាតិវៀតណាម។ ជាពិសេស ដោយថ្វីដៃកែច្នៃរបស់ខ្លួន ជនជាតិវៀតណាម បង្កើតបានខឿនវប្បធម៌ម្ហូបបួស សម្បូរបែបនិងមានរស់ជាតិវិសេសនៃជនជាតិវៀតណាម។ ម្ហូបបួសមានប្រភពពីពុទ្ធសាសនា។ សព្វថ្ងៃ ស្នាដៃស្រាវជ្រាវវិទ្យាសាស្រ្តបានបញ្ជាក់ថា ពិសាម្ហូបបួសមិនត្រឹមតែជួយមនុស្សយើងមានសុខភាពល្អ នៅទាំងបង្ការបានជម្ងឺមួយចំនួន។ ហេតុនេះ និន្នាការ “ពិសាម្ហូបបួសដើម្បីសុខភាព” ពីមួយថ្ងៃទៅមួយថ្ងៃ បានជនជាតិវៀតណាម ទទួលស្គាល់និងប្រើប្រាស់ជាទូទៅ។ វត្ថុដើមសម្រាប់ធ្វើមុខម្ហូបបួសសំខាន់គឺ បន្លែ មើម តៅហ៊ូ ផ្សិត។ល។ សិល្បៈកែច្នៃម្ហូបបួស ដើម្បីធ្វើឲ្យមុខម្ហូបមិនត្រឹមតែឆ្ងាញ់ មានជាតិបំប៉ន់ នៅទាំងមានភាពវិចិត្រស្អាត ជួនកាលសំឡឹកដូចជារបស់ពិត។ ហេតុនេះក្រៅពិមុខម្ហូបស្ងោរ ឆាសាមញ្ញ គេនៅចំណាយកម្លាំងកែច្នៃមុខម្ហូបបួស មានរូបភាពដូចជាមុខម្ហូបប្រៃ។ ឧទាហរណ៍ ម្ហូបបួសក៏មានកោះមាន់ឆា បង្គាចៀនម្សៅ ណែម ពងមាន់ចៀន សាច់គោខ។ល។ តែបានធ្វើមកអំពីវត្ថុដើមមានប្រភពពីរក្ខជាតិសុទ្ធសាធ។ នំម្សៅស្នូលសណ្តែកខៀវ។ បន្លែស្រុះជ្រលក់ទឹក ស៊ីអ៊ីវ ទឹកជ្រលក់។ ផ្សិតខ។ ឆាផ្សិតនិងននោង។ សម្លស្ពៃតៅហ៊ូវនិងខ្ញី។ តែស្រស់។ តែផ្កាឈូក។ ដើម្បីបម្រើអ្នកជំនោលពិសាម្ហូបបួសរបស់ជនជាតិវៀតណាម សព្វថ្ងៃនៅហាណូយ ទីក្រុងហូជីមិញនិងខេត្តស្រុកទាំងឡាយទូទាំងប្រទេស ផុសចេញភោជនីយដ្ឋានម្ហូបបួស និងហាងលក់គ្រឿងបួស។ បញ្ជីមុខម្ហូបរបស់ភោជនីយដ្ឋានម្ហូបបួសយ៉ាងសម្បូរបែប ដោយមានមុខម្ហូបនាំមុខ គឺសម្ល ខ ស្ងោរ ឆា ឆ្នាំងភ្លើង នំបញ្ចុក បបរ ស៊ុប។ល។ រាល់ពេលពិសាម្ហូបបួសរួចរាល់ ភោជនីយដ្ឋានច្រើនបម្រើអ្នកពិសា នូវមុខម្ហូបលាងមាត់ដោយផ្លែឈើ បបរសណ្តែកឬទឹកតែជាមួយត្រណាប់។ ដោយឡែកមិត្តយុវតីអាចជ្រើសរើសប្រភេទតែ ដែលមានរសជាតិសា្រលដូចជាតែផ្កាឈូក ។ រសជាតិសា្រល ក្លិនភាយសា្រលៗនាំមកនូវអារម្មណ៍ស្រស់ថ្លាជួយស្តាសុខភាពដើម្បីអាចបន្តការងារប្រចាំថ្ងៃ។ អាសយដ្ឋានហាងម្ហូបបួសទទួលទំនុកចិត្ត៖ - នៅទីក្រុងហូជីមិញ៖ ភោជនីយដ្ឋានផ្កាព្រលិតលេខ៨៦ ង្វៀនយូ សង្កាត់បេនង៉ែ ខណ្ឌ១។ ទូរសព្ទ៖ (08) 3822 0377 Email: nhahangchaybongsung@gmail.com. www.facebook.com/nhahangchaybongsung - នៅរដ្ឋធានីហាណូយ៖ បាយបួសអានភុក លេខ១១ ច្រក១៣១ថៃហា ដុងដា។ ទូរសព្ទ៖ 0902 255 317 Email: comchayanphuc@gmail.com. http://www.comchayanphuc.net អត្ថបទនិងរូបថត៖ ង្វៀនឡឹង
អត្ថបទផ្សេងទៀត នំយ៉ (gio) - ម្ហូបអាហារសាមញ្ញពីរដ្ឋធានីហាណូយ29/08/2026ម្ហូបអាហារតាំងពីយូរណាស់មកហើយ នំយ៉ (gio) គឺជាម្ហូបមួយមុខ ដែលពេញនិយម ក្នុងជីវភាពនៃប្រជាជនរដ្ឋធានីហាណូយ។ បាញ់គួង ថាញទ្រី (Thanh Tri) - ពិសេសភាពនៃ ម្ហូបអាហារហាណូយ13/08/2026ម្ហូបអាហារគុយទាវណាមវ៉ាង (Nam Vang)06/08/2026ម្ហូបអាហារញាំផ្កាជើងគោ - រសជាតិនៃតំបន់ព្រៃភ្នំខេត្តឌៀនបៀន (Dien Bien)14/06/2026ម្ហូបអាហារប៉ាតេ ប្រហិត (អឿកលែ - Uoc Le) - ខ្ចប់ទាំងរសជាតិវៀតណាម20/05/2026ម្ហូបអាហារគួងសាយហ្គន (Sai Gon) - “រដ្ឋទូត” ម្ហូបអាហារភូមិភាគខាងត្បូង10/05/2026ម្ហូបអាហារសាច់ជ្រូកជូរថាញសឺន – រសជាតិប្រចាំតំបន់ព្រៃភ្នំភូថ09/05/2026ម្ហូបអាហារ អត្ថបទផ្សេងទៀត