23/09/2020 15:51 GMT+7 Email Print Like 0

មីយ៉ាន់ម៉ានៅតែរៀបចំការបោះឆ្នោតតាមការគ្រោងទុក នៅថ្ងៃទី ៨ ខែវិច្ឆិកា

កាលពីសប្តាហ៍មុន មានគណបក្សចំនួន ២៤ បានផ្ញើលិខិតទៅគណៈកម្មការរៀបចំការបោះឆ្នោតមីយ៉ាន់ម៉ា ដោយអំពាវនាវឱ្យពិចារណាឡើងវិញអំពីពេលវេលានៃការបោះឆ្នោតសកល។

ប្រធានគណបក្សសម្ព័ន្ធភាពជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) ដែលកំពុងកាន់អំណាចនៅមីយ៉ាន់ម៉ាលោកស្រីអ៊ុងសានស៊ូជី ក្នុងពិធីបើកយុទ្ធនាការចលនាបោះឆ្នោតនៅទីក្រុងណៃពិដោ នាថ្ងៃទី ៨ ខែកញ្ញាឆ្នាំ ២០២០ (រូបថត៖ TTXVN)


មន្រ្តីមីយ៉ាន់ម៉ាបានឲ្យដឹងថា រដ្ឋាភិបាលរបស់ខ្លួន នៅតែគ្រោងផែនការរៀបចំការបោះឆ្នោតសកលក្នុង ខែវិច្ឆិកា ទោះបីជាមានការអំពាវនាវឱ្យពន្យារពេលការបោះឆ្នោត ពីគណបក្សប្រឆាំង ដោយសារតែជំងឺរាតត្បាតកូវីដ ១៩ ក៏ដោយ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានតាមអនឡាញ កាលពីចុងសប្តាហ៍មុន លោក Myint Naing មន្ត្រីជាន់ខ្ពស់នៃគណៈកម្មការរៀបចំការបោះឆ្នោតមីយ៉ាន់ម៉ាបានឲ្យដឹងថា “យើងមិនមានផែនការពន្យារពេលការបោះឆ្នោតសកលដោយសារតែជំងឺរាតត្បាតកូវីដ ១៩ ឡើយ។ យើងគ្រប់គ្រងស្ថានការណ៍យ៉ាងល្អណាស់ ដូច្នេះមិនមានអ្វីដែលគួរឲ្យព្រួយបារម្ភទេ”។

កាលពីសប្តាហ៍មុន មានគណបក្សចំនួន ២៤ បានផ្ញើលិខិតទៅគណៈកម្មការរៀបចំការបោះឆ្នោតមីយ៉ាន់ម៉ា ដោយអំពាវនាវឱ្យពិចារណាឡើងវិញអំពីពេលវេលានៃការបោះឆ្នោតសកល។ ក្នុងពេលជាមួយគ្នានេះយោងតាមស្ថិតិថ្មីបំផុត ប្រទេសអាស៊ីអាគ្នេយ៍មួយនេះបានបន្តរកឃើញអ្នកឆ្លងថ្មីកូវីដ ១៩ ចំនួន ៦៧១ នាក់ ដែលឆ្លងថ្មីកូវីដ ១៩ក្នុងថ្ងៃទី ២០ ខែកញ្ញានេះ ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីជំងឺកាចសាហាវនេះបានផ្ទុះឡើងនៅខែមីនា/ឆ្នាំ ២០២០ ដែលមានចំនួនអ្នកឆ្លងសរុបនៃប្រទេសនេះឡើងរហូតដល់ ៥.៥៤១ នាក់ ក្នុងនោះ ៩២ នាក់បានស្លាប់៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ