• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មិនទាន់មានព័ត៌មានស្ដីពីជនវៀតណាមដែលបានស្លាប់ឬរងរបួសក្នុងការរញ្ជួយដីនិងរលកយក្សស៊ូណាមីនៅទីក្រុង Palu ប្រទេសឥណ្ឌូនេស៊ី

តាមព័ត៌មានពីក្រសួងការបរទេសវៀតណាមឲ្យដឹងថា បន្ទាប់ពីកើតមានឡើងការរញ្ជួយដីនិងរលកយក្សស៊ូណាមីកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុង Palu ប្រទេសឥណ្ឌូនេស៊ីនោះ ស្ថានទូតវៀតណាមប្រចាំឥណ្ឌូនេស៊ីបានស្វែងយល់យ៉ាងឆាប់រហ័សអំពីស្ថានភាពរបស់ប្រជាពលរដ្ឋវៀតណាមនៅតំបន់ដែលរងផលប៉ះពាល់ ហើយអនុវត្តន៍​វិធានការឧបត្ថម្ភចាំបាច់នានា។

 ការរញ្ជួយដីបង្កឡើងផលប៉ះពាលយ៉ាងធ្ងន់ធ្ងរនៅទីក្រុង Palu (រូបថត៖ Reuters)

រហូតមកដល់ពេលនេះ មិនទាន់មានព័ត៌មានស្ដីពីជនវៀតណាមដែលបានស្លាប់ឬរងរបួសក្នុងការរញ្ជួយដីនិងរលកយក្សស៊ូណាមីនៅឡើយ។ និស្សិតវៀតណាមទាំង ១០ នាក់ ដែលកំពុងសិក្សារៀនសូត្រនៅ​សកល​វិទ្យាល័យ​ Tadulako ទីក្រុង Palu សុទ្ធតែមានសុវត្ថិភាព។ ស្ថានទូតវៀតណាមកំពុងជួយឧបត្ថម្ភប្អូនៗនិស្សិតទាំងនេះអំពីលំនៅដ្ឋានរហូតដល់ពេលដែលស្ថានភាពវិលត្រឡប់ទៅរកភាពធម្មតាវិញ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ អញ្ជើញចាកចេញពីគុយវ៉ែត ចេញដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅអាល់ហ្សេរី

លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ អញ្ជើញចាកចេញពីគុយវ៉ែត ចេញដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅអាល់ហ្សេរី

ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ ទៅកាន់ប្រទេស អាល់ហ្សេរីលើកនេះ មានសារៈសំខាន់យ៉ាងខ្លាំងក្នុងការបង្កើតសន្ទុះនយោបាយដ៏រឹងមាំ ជំរុញទំនាក់ទំនងសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឡើងដល់កម្រិតថ្មី បើកសម័យកាលនៃកិច្ច សហប្រតិបត្តិការដ៏ស៊ីជម្រៅ និងស្វាហាប់។

Top