20/11/2020 11:38 GMT+7 Email Print Like 0

មហាសាមគ្គីជនជាតិទាំងមូលគឺជាគោលជំហរយុទ្ធសាស្ត្រក្នុងមាគ៌ាបដិវត្តន៍របស់បក្សកុម្មុយនិស្តវៀតណាម

នាព្រឹកថ្ងៃទី១៨ វិច្ឆិកា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅនូវពិធី រំលឹកខួបលើកទី៩០ទិវាបង្កើតរណសិរ្សប្រជាជាតិឯកភាពវៀតណាម - ទិវា ប្រពៃណីរបស់រណសិរ្សមាតុភូមិវៀតណាម (ថ្ងៃទី១៨ វិច្ឆិកា ឆ្នាំ១៩៣០ - ថ្ងៃទី១៨ វិច្ឆិកា ឆ្នាំ២០២០) និងប្រគល់គ្រឿងឥស្សរិយយសហូជីមិញជូន រណសិរ្សមាតុភូមិវៀតណាម។

អញ្ជើញចូលរួមពិធីនេះមានវត្តមានអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋលោក Nguyen Phu Trong នាយក រដ្ឋមន្រ្តីរដ្ឋាភិបាល លោក Nguyen Xuan Phuc ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan រួមជាមួយថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំផ្សេងៗទៀត របស់បក្ស រដ្ឋនិងរដ្ឋសភា។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong ថ្លែងនៅពិធីរំលឹកខួបអនុស្សាវរីយ៍។
(រូបថត៖ TTXVN)


ថ្លែងនៅទីនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានអះអាងថា ក្នុងអំឡុងពេល៩០ឆ្នាំកន្លងមក ក្រោមការដឹកនាំរបស់បក្ស រណសិរ្សប្រជាជាតិឯកភាពវៀតណាមបានខិតខំប្រឹងប្រែងបំផុសស្មារតីស្នេហាជាតិ ពង្រីកកម្លាំងដ៏មហិមារនៃផែនមហាសាមគ្គីជនជាតិទាំងមូលដោយ ភ្ជាប់នឹងកម្លាំងសហសម័យ រួមកម្លាំងកាយចិត្តនាំបដិវត្តន៍វៀតណាមឈាន ពីជ័យជំនះមួយទៅជ័យជំនះមួយ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong អញ្ជើញមានប្រសាសន៍ថា៖

“ក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មីប្រទេសជាតិ រណសិរ្សមាតុភូមិវៀតណាមបាន រួមចំណែកយ៉ាងសំខាន់ជាមួយបក្សនិងរដ្ឋអនុវត្តភារកិច្ចយុទ្ធសាស្ត្រទាំងពីរ នោះគឺ កសាងនិងការពារមាតុភូមិ ដោះស្រាយការលំបាកក្នុងជីវភាព បង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាជនគ្រប់ស្រទាប់អភិវឌ្ឍសេដ្ឋកិច្ច សង្គម កសាងបក្សនិងប្រព័ន្ធនយោបាយ ធានាសន្តិសុខ-ការពារជាតិ បំផុស សេចក្ដីប្រាថ្នា ពង្រីកឆន្ទៈ កម្លាំងវប្បធម៌និងប្រជាជាតិវៀតណាម”។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋចាត់ទុកថា នាពេលខាងមុខ រណសិរ្ស មាតុភូមិវៀតណាមចាំបាច់ត្រូវបន្តកសាងនិងពង្រឹងផែនមហាសាមគ្គីជនជាតិទាំងមូល ប្រកាន់ខ្ជាប់នូវគោលដៅឯករាជ្យជាតិនិងសង្គមនិយម ប្ដេជ្ញាចិត្ត ការពារ ថែរក្សាឯករាជ្យភាព អធិបតេយ្យភាពជាតិ និងស្ថិរភាពនយោបាយ-សង្គមយ៉ាងដាច់ខាត ព្រមទាំងកសាងប្រទេសជាតិឲ្យកាន់តែសម្បូររុងរឿង អារិយ្យធម៌ ជួយប្រជាជនមានជីវភាពរស់នៅគ្រប់គ្រាន់និងសុភមង្គល ផងដែរ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានបន្ថែម ទៀតថា៖

“រណសិរ្សមាតុភូមិវៀតណាមត្រូវជ្រួតជ្រាបយ៉ាងជ្រាលជ្រៅនូវទស្សនៈក្នុងការដឹកនាំនោះគឺ បដិវត្តន៍គឺជាបុព្វហេតុរបស់ប្រជាជន ធ្វើម្ចាស់ដោយ ប្រជាជន ដើម្បីប្រជាជន ហើយប្រជាជនជាអ្នកដែលបានបង្កើតឡើងជ័យ ជំនះដ៏ធំធេងនិងមានអត្ថន័យប្រវត្តិសាស្ត្រទាំងនោះ។ មហាសាមគ្គីជនជាតិទាំងមូលគឺជាគោលជំហរយុទ្ធសាស្ត្រដែលមានអត្ថន័យគន្លឹះចំពោះជោគ វាសនារបស់បដិវត្តន៍វៀតណាម”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ