27/05/2019 10:57 GMT+7 Email Print Like 0

មជ្ឈដ្ឋានមន្ត្រីពាណិជ្ជកម្មអាមេរិកនិងជប៉ុនជួបចរចារមុនជំនួបកំពូលរវាង ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ


 ជំនួបកំពូលរវាងនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe និងប្រធានាធិបតី អាមេរិក លោក Donald Trump ដែលកំពុងបំពេញដំណើរទស្សនកិច្ចនៅប្រទេសអាស៊ីនេះ។ (VOV)
 

នាថ្ងៃទី២៥​ ខែឧសភា ឆ្នាំ​២០១៩ នៅទីក្រងតូក្យូ រដ្ឋមន្ត្រីគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជប៉ុន លោក Toshimitsu​ Motegi និងអ្នកតំណាងពាណិជ្ជកម្មអាមេរិក លោក Robert Lighthizer បានជូបចរចារអំពីរាល់ បញ្ហា ក្នុង​នោះ មានពន្ធចំពោះកសិផលនិងបណ្ដាផលិតផលឧសាហកម្ម មុន ជំនួបកំពូលរវាង​នាយក​រដ្ឋម​ន្ត្រី​ជប៉ុន​ លោក Shinzo Abe និងប្រធានាធិបតី អាមេរិក លោក Donald Trump ដែល​កំពុង​បំពេញ​ដំណើរ​ទស្សន​កិច្ច​នៅ​ប្រទេស​អាស៊ីនេះ។
 
នាថ្ងៃទី​២​៥ ​ឧសភា នៅទីក្រងតូក្យូ រដ្ឋមន្ត្រីគោលនយោបាយសេដ្ឋកិច្ចនិងហិរ​ញ្ញវត្ថុជប៉ុន លោក Toshimits​u Motegi និ​ងអ្នកតំណាងពាណិជ្ជកម្មអាមេរិ​ក លោក Robert Lighthizer បានជូបចរចារអំពីរា​ល់​ បញ្ហា ក្នុងនោះ មាន​ពន្ធ​ចំពោះកសិផលនិងបណ្ដាផលិតផលឧសាហកម្ម មុន ជំនួបកំពូលរវាងនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe និងប្រធានាធិបតី អាមេរិក លោក Donald Trump ដែលកំពុង​បំពេញ​ដំណើរ​ទស្សន​កិច្ច​នៅ​ប្រទេស​អាស៊ីនេះ​។ រដ្ឋមន្ត្រី Motegi បានសម្តែងនូវសេចក្តីសង្ឃឹមថា៖ ភាគីទាំងពីរនឹងទទួលបាន កិច្ច​ព្រម​ព្រៀង​​​ដែលមានផលប្រយោជសំរាប់អាជីវកម្មជប៉ុនផងនិងអាមេរិកផង។ តាមគំរោង ប្រធានាធិបតីអាមេរិក លោក ​Trump និងនាយករដ្ឋមន្ត្រីជប៉ុន លោក Abe នឹងអញ្ជើញចូលរួមលេងកីឡា Golf និងមើល​កា​រប្រកួត​កីឡា​ចំចាប់ sumo នាថ្ងៃទី ២៦ ឧសភា មុនពេលមានជំនួបជាផ្លូវការនាថ្ងៃទី ២៧ ឧសភា។ បន្ទាប់ពី​មក​ដល់​ទីក្រុង​តូក្យូ នារសៀលថ្ងៃទី ២៥ ឧសភា ប្រធានាធិបតីអាមេរិក លោក Donald Trump បានដា​​សតឿន​បណ្ដា​ថ្នាក់​ដឹក​នាំសហគ្រាសជប៉ុនបង្កើនការវិនិយោគចូលអាមេរិក ព្រមទាំង សង្កត់ធ្ងន់ថា៖ នេះជាពេល​វេលា​ល្អបំ​ផុត​ដើម្បី​វិនិយោគចូលអាមេរិក ផង​ដែរ៕​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ